រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី បញ្ជាក់ពីពេលវេលានៃការបញ្ចប់ការវាស់វែងដីធ្លីនៅកម្ពុជា
Bunthoeun KoemJUNE 28 202535 views

ឯកឧត្ដម សាយ សំអាល់ ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហើបឲ្យដឹងថា ការវាស់វែងដីលក្ខណៈជាប្រព័ន្ធ ជូនម្ចាស់ដីដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា នឹងអាចបញ្ចប់រួចរាល់នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ។

511882554 1128553052649223 7820996137481734788 N

យោងតាមការថ្លែងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ដែលចេញផ្សាយដោយក្រសួង កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងដូច្នេះថា​ «ខ្ញុំអាចជម្រាបជូនពុកម៉ែដែរថា ស្រុកខ្មែរយើងនេះកាលពីទំនាស់ដីធ្លីច្រើនបំផុតនោះយើងមានប្រហែលរបាក់ជា ២ ម៉ឺនករណីទូទាំងប្រទេស។ ឥឡូវនេះខ្ញុំអាចជម្រាបជូនពុកម៉ែថា ប្រហែលជានៅតែខ្ទង់ ២០០ ទេឥឡូវនេះ។ ហើយខ្ញុំសង្ឃឹមថាដល់ត្រឹមខែ ១២ អីប្រហែលអាចសឹងថាអស់ទូទាំងប្រទេស។ ដូច្នេះចុះបញ្ជីដីជូនបងបងប្រជាពលរដ្ឋ ចុះបញ្ជីដីជូនវត្ដ ជូនសាលា ជូនទៅក្រសួងបរិស្ថាន ក្រសួងកសិកម្ម ដីបឹងរបស់ក្រសួងធនធានទឹកអីនេះយើងនឹងបញ្ចប់។ ខ្ញុំគិតថាខែ ១២ នេះនឹងបញ្ចប់ភាគច្រើន»។

30a712f5 Fe78 4875 B361 65222ee60a4e

តែទោះជាយ៉ាងណាឯកឧត្ដម ក៏សុំពេលបន្ថែមទៀតដើម្បីសម្អាត និងកែតម្រូវការងារដែលនៅសេសសល់។ ជាក់ស្ដែងដូចជាករណីបងប្អូនប្រជាពលរដ្ឋខ្លះ ពេលក្រសួងចុះបញ្ជីជាពលរដ្ឋពួកគាត់មិននៅក្នុងភូមិនោះទេ គាត់ទៅធ្វើការនៅក្រៅ ដូច្នេះក្រសួងនឹងធ្វើការចុះបញ្ជីជូនវិញផងដែរ។ «អ៊ីចឹងថ្ងៃនេះខ្ញុំសូមបញ្ជាក់ជូនពូមេឃុំ ពូមេភូមិដែរ ចំពោះពុកម៉ែណាដែលអត់បានចុះបញ្ជី នៅពេលគេមកចុះបញ្ជី ក៏នៅមានសិទ្ធិ ក៏នៅមានឱកាសចុះបញ្ជីរបស់ខ្លួនឯងដែរអត់អីទេ»។ នេះជាប្រសាសន៍បន្ថែមរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី។

D4d70682 72ff 425e 8f6c E2b23e6c904e

ឯកឧត្ដមបានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រើប្រាស់មន្ដ្រីប្រមាណ ៥ ពាន់កាន់ដើម្បីចុះវាស់វែងក្បាលដី និង ៥ ពាន់នាក់ទៀតសម្រាប់គាំទ្រ ដល់ការអនុវត្ដន៍ការងារនេះផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia