ភ្ញៀវថាគ្រាន់តែដើរមើលសិន! ជាអ្នកលក់សាកប្រើយុទ្ធសាស្រ្ត៣ក្បាច់នេះ ភ្ញៀវកម្រដើរចេញណាស់
នារី AUTOAUGUST 28 20243.3 K views

ការលក់ចៀសមិនផុតទេពីពាក្យ “អត់ទេបង ខ្ញុំគ្រាន់តែដើរមើលសិន” ខណៈការឆ្លើយតបបែបនេះយើងអាចសម្គាល់ឃើញថាពី៧០ទៅ៨០ភាគរយគឺភ្ញៀវដើរចេញទៅវិញទាំងដៃទទេ។ ទាក់ទងនឹងបញ្ហានេះ ថ្ងៃនេះ Business Cambodia សូមលើកយកដំណោះស្រាយធំៗ៣​ មិនត្រឹមតែធ្វើឱ្យអតិថិជនសប្បាយចិត្តទិញប៉ុណ្ណោះទេ ថែមទាំងចងចាំយើងទៀតផង។ ដោយក្នុងនោះរួមមាន៖

F6e6f94c40c854e9ef59a208be7f7982

១.មិនផ្តល់សម្ពាធដល់អ្នកទិញ៖

ជាការពិតណាស់អ្នកលក់ភាគច្រើនតែងតែផ្តល់សម្ពាធដល់អ្នកទិញ សួរភ្ញៀវតាំងពីឈៀនជើងចូលហាងរហូតចូលទៅក្នុងហាង បងទិញអ្វីដែរ? បងចង់បានអាមួយណា? បងពេញចិត្តអត់? ដោយការតាមសួរបែបនេះវាធ្វើឱ្យអតិថិជនមានរម្មណ៍ធុញ និងរំខាន​ ពោលដើរមើលទាំងគ្មានសេរីភាព។

អ្នកត្រូវចាំថា ភ្ញៀវដែលចូលក្នុងហាងរបស់យើងជាទូទៅ គាត់មានតម្រូវការហើយទើបគាត់ចូល ហើយគាត់ក៏មិនមែនអត់លុយដែរ ដូច្នេះហើយអ្នកលក់ពូកែរគ្រាន់តែអោនលំទោនញញឹមស្វាគមន៍ភ្ញៀវ ហើយអនុញ្ញាតឱ្យភ្ញៀវដើររើសដោយសេរីភាព។ ប៉ុន្តែចង់បញ្ជាក់ត្រង់ចំណុចនេះបន្ថែមទៀតថា មិនតាមភ្ញៀវ តែក៏មិនទុកភ្ញៀវចោលដែរ ពោលយើងត្រូវលួចមើលគាត់ពីចម្ងាយ ដើម្បីចាំជួយគាត់ពេលដែលគាត់ត្រូ​វការជំនួយ។

83481f83834400318bb5428b7e21067f

២. តាំងនាមជាដៃគូពិភាក្សា៖

ពេលដែលភ្ញៀវត្រូវការជំនួយ មានន័យថាគាត់មានរឿងឱ្យយើងជួយដូច្នេះយើងក៏ត្រូវតាំងខ្លួនជាអ្នកជួយដែល ពោលគឺមិនមែនតាំងជាអ្នកលក់។ ឧទាហរណ៍ថា ភ្ញៀវចង់ទិញស្បែកជើងមួយគូឱ្យមនុស្សជាទីស្រលាញ់របស់គាត់ ដូច្នេះអ្នកត្រូវសួរភ្ញៀវវិញថា តើគាត់ចង់ផ្តល់ជូនឱ្យមនុស្សវ័យណា? ប្រុសឬស្រី? ទំហំជើងប៉ុន្មានដែរ?

ដូច្នេះនៅពេលដែលអ្នកដឹងទិន្នន័យអស់ហើយ អ្នកអាចណែនាំគាត់ទៅម៉ូតជាច្រើនដើម្បីឱ្យគាត់ងាយស្រួលជ្រើស។ ដោយការធ្វើបែបនេះភ្ញៀវមិនត្រឹមតែសប្បាយចិត្តទេ ថែមទាំងមានអារម្មណ៍ថាយើងជាមិត្តដែលអាចពិភាក្សាគ្នាបានទៀត។

16484aeefb2ff1cbda3bd8d1ebddbe3a

៣. ចេះស្របតាមភ្ញៀវ៖

អ្នកលក់ហាមដាច់ខាតបង្ហាញនៅកាយវិការឱ្យអតិថិជនយល់ថាយើងកំពុងបង្ខំពួកគាត់ឱ្យទិញ។ ជាការពិតណាស់ដើម្បីចង់លក់ឱ្យដាច់ អ្នកលក់មួយចំនួនព្យាយាមលើកផលិតផលខ្លួនឯងរហូតធ្វើឱ្យភ្ញៀវមានអារម្មណ៍មិនសូវស្រួល ហើយមិនហ៊ានទិញ។

យើងសូមលើកឧទាហរណ៍មួយថា ភ្ញៀវថាចាំចង់ពិភាក្សាជាមួយភរិយាសិន ដូច្នេះអ្នកត្រូវស្របភ្ញៀវ ចៀសវៀងចង់តែលក់ ដោយយើងអាចអាចនិយាយថា ត្រឹមត្រូវណាស់បងផលិតផលបែបនេះ គួរតែសួរគាត់សិនហើយ តែបើបងស្រលាញ់ចាំខ្ញុំទុកឱ្យ ហើយបងចាំទំនាក់ទំនងខ្ញុំមកតាមក្រោយក៏បាន។

ពិតណាស់បើភ្ញៀវមិនទិញលើកនេះ ក៏លើកក្រោយគាត់មកទៀតដែរ ព្រោះគាត់មានសន្តិភាពក្នុងការទិញ ហើយនឹងមានអារម្មណ៍ថាមិនខ្លាចនឹងសួរពត៌មានពីយើង។

C51548a8b9cc1bee2fb8aeb26b9f7959

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia