ដំឡើងប្រាក់ឈ្នួល! នេះជាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៦
ធី ស្រីល័ក្ខSEPTEMBER 17 2025719 views

ប្រាក់ឈ្នួលអប្បបរមាប្រចាំខែរបស់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ ក្នុងវិស័យកាត់ដេរ នឹងត្រូវដំឡើងពី ២០៨ដុល្លារ ទៅ ២១០ដុល្លារសម្រាប់ឆ្នាំ២០២៦។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

 

ការដំឡើងប្រាក់ឈ្នួលនេះធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ (២០២៥-២០២៦) បានបោះឆ្នោតសម្រេចដំឡើង២ដុល្លារ ទៀតលើប្រាក់ឈ្នួលបច្ចុប្បន្ន។ ប្រាក់ឈ្នួលអប្បបរមានេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦តទៅ។

២៩

គួរជម្រាបថា កាលពីព្រឹកមិញនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ (២០២៥-២០២៦) បានរៀបចំកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន ដើម្បីពិនិត្យសម្រេចលើលទ្ធផលនៃកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ ផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia