នេះជាបំណុលសាធារណៈសរុប របស់កម្ពុជា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥
Kan DaraSEPTEMBER 17 20251.4 K views

 គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៥ កម្ពុជាមានបំណុលសាធារណៈសរុបចំនួន ១២,៦៧ ​ពាន់​លានដុល្លារ ខណៈ​បំណុលទាំងនេះ ត្រូវបានប្រើប្រាស់ក្នុងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចជាតិ។ ​នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

របាយការណ៍ខាងលើបានបង្ហាញថា កម្ពុជាមានបំណុលក្រៅប្រទេស ៩៩% និងបំណុលក្នុងប្រទេស ១%។ ក្នុងនោះមាន ៩៩​% ត្រូវនឹង ប្រមាណ ១២,៥៤ ពាន់លានដុល្លារ ជាបំណុលសាធារណៈ ក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ ៦១% និងក្របខ័ណ្ឌ ពហុភាគីប្រមាណ ៣៩%) និង ១% ត្រូវនឹងប្រមាណ ១២៨.៥ លានដុល្លារ ជាបំណុលសាធារណៈក្នុងប្រទេស។

 

យ៉ាងណាមិញ ចំពោះបំណុលក្រៅប្រទេស អង្គភាពឥណទានដែលផ្តល់បំណុលដល់កម្ពុជាមានច្រើនប្រភេទ រួមមានឥណទានពីរដ្ឋាភិបាលតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី (Bilateral) និងអង្គការអន្តរជាតិ (Multilateral) ដូចជា ធនាគារពិភពលោក (World Bank), អង្គការអភិវឌ្ឍន៍អាស៊ី (ADB) និងឥណទានពីប្រទេសដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង និងបារាំងជាដើម។

 

គួរជម្រាបផងដែរថា បើតាមទិន្នន័យនេះ កម្ពុជាហាក់មានការពឹងផ្អែកខ្លាំងលើឥណទានក្រៅប្រទេស។ តែទោះជាយ៉ាងណា បំណុលស្ថិតនៅក្រោមការគ្រប់គ្រងបាន បើប្រៀបធៀបទៅនឹងទំហំផលិតផលក្នុងស្រុកសរុប (GDP) និងការនាំចេញ៕

១ ្

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia