យើងរកគេក៏រក គេបាន ហេតុអ្វីយើងអត់? ទាំងនេះជាមូលហេតុដែលអ្នកលក់ភាគច្រើន ត្រូវបានសម្រេចចិត្តបោះបង់អ្វីដែលខ្លួនកំពុងធ្វើ ក្រោមមូលហេតុថា គេរកស៊ីក្នុងវិស័យនេះច្រើនពេក ការប្រគួតប្រជែងខ្ពស់ពិបាករកណាស់។ ជំុវិញបញ្ហានេះ ស្ថាបនិក រំយោលហ្គាឌិនបានលាតត្រដាងអាថ៌កំបាំង២ ដែលអ្នកលក់ដូចគ្នាមិនចង់ឱ្យអ្នកដឹង ទោះត្រូវតតាំងគូប្រជែងដូចស្រមោចក៏នៅតែលក់ដាច់។
ថ្លែងប្រាប់ក្រុមការងារ Business Cambodia អ្នកស្រីណៃ សុគន្ធឌី ដែលត្រូវបានគេស្គាល់ថាជាស្ថាបនិក Romyol Garden - រំយោលហ្គាឌិន ដែលជាភោជនីយដ្ឋាន លក់អាហារកម្មង់ជាច្រើនមុខ ស្ថិតនៅក្រោយការ៉ាសាំងភីធីធីស្តុបបូគោ បានឱ្យដឹងថា ចង់រកស៊ីទាល់តែឆ្លាត ហើយខ្លាំង ទើបពេលចេញច្បាំងអាចឈ្នះគេ។
ស្របគ្នានេះដែរអ្នកស្រីបានបង្ហើបនូវគន្លឹះសំខាន់ពីរទោះ វិស័យអាហារមានមានអ្នករកច្រើន ក៏នៅតែអាចលក់ដាច់។ ដោយក្នុងនោះរួមមាន៖
១. ចេះមើលស្ថានភាពសង្គម
ខណៈប្រទេសកំពុងជួបវិបត្តិ ប្រជាជនកំពុងកាត់បន្ថយការចំណាយ ធ្វើឲ្យម្ចាស់អាជីវកម្មស្ទើរតែទាំងអស់ប្រឈមមុខនឹងបញ្ហាការលក់ ដែលជាហេតុធ្វើឱ្យអ្នកស្រីមិនអាចនៅស្ងាមបានទេ ពោលគឺ អ្នកស្រី ត្រូវតែប្តូទិចនិកលក់។ ឧទារហណ៍ស្វាយដែលធ្លាប់លក់គិតជាប្រអប់ ប្តូជាលក់ជាគីឡូ ខណៈនៅតាមផ្សារ គេលក់១គីឡូតម្លៃ៤០០០៛ អត់លាងទឹក អត់អំបិល តែអ្នកស្រីវិញមានទាំងអស់លក់ត្រឹមតែ ៦ពាន់រៀល ដោយលាងទឹកមួយស្អាត អំបិលមួយឆ្ងាញ់ ច្រកថង់បិទមួយជិត ហើយថែមទាំងដឹងដល់កន្លែងទៀត ដោយចំណេញត្រឹមតែពីរពាន់រៀល(ស្ទើរតែរកចំណេញគ្មាន)។
ដូច្នេះអតិថិជនចាប់ផ្តើមថ្លែងថ្លឹង គាត់ចាយលុយតែពីរពាន់ពីលើ គាត់មិនហត់ទៅបុកអំបិល មិនហត់រត់ទៅទិញស្វាយ ហើយមិនពិបាកមកលេងទឹក ចិត្តសំបកទៀត ទម្រាំតែបានញ៉ាំរត់ម៉ាព្រឹក។ ហើយអ្នកស្រីបានបន្តទៀតថា ២ពាន់រៀលមើលទៅឃើញតិចមែន ចុះបើមួយថ្ងៃ ២០០កញ្ចាប់ក៏ឃើញលុយ១០០ដុល្លារដែរ។
ហើយមួយទៀត ចំណេញលុយជាផ្នែកមួយ តែអ្វីដែលកាន់តែចំណេញខ្លាំងនោះ គឺអ្នកស្រីមានអតិថិជននៅក្នុងដៃរួចហើយ ព្រោះថាអតិថិជនដែលធ្លាប់កុម្មង់នឹងទិញម្តងទៀត ដោយសារតម្លៃអាហារកន្លែងអ្នកស្រីទាំងអស់មានធូរថ្លៃ ហើយពេលគាត់ចង់ទិញ គាត់នឹងនឹកឃើញកន្លែងមុនគេ។
២. គុណភាពលើសតម្លៃ
បើត្រឹមតែចំណាយលុយ ត្រឹម៣ដុល្លារឡើង អាចកុម្មង់ម្ហូបឆ្ញាញ់ មានកន្លែងអង្គុយធំទូលាយ អបទៅដោយបរិយាកាសធម្មជាតិ ថែមទាំងមាន Band ច្រៀងទៀតនោះគឺពិតជាពិបាកក្នុងការកកន្លែងបែបនេះណាស់ ម្ល៉ោះហើយអ្នកស្រីមិនខ្លាចក្នុងការប្រកួតជាមួយគេទេ។ អ្នកស្រីបានបន្តទៀតថា មូលហេតុដែលគាត់អាចលក់ក្នុងតម្លៃធូរហើយនៅតែចំណេញនោះគឺ អ្នកស្រីមានភ្ញៀវច្រើន ទាំងក្នុងហាង ទាំងអនឡាញ ដូច្នេះហើយពេលយកចំណេញបន្តិចៗបូកចូលគ្នានោះ នឹងឃើញចំណេញច្រើន។
គួរជម្រាបផងដែរថា សម្រាប់បងប្អូនដែលចាប់អារម្មណ៍ អាចស្វែងរកនៅទីតាំងស្ថិតនៅផ្លូវ៩៥ ផ្ទះលេខ៨២ ក្រោយការ៉ាសាំងភីធីធីស្តុបបូគោ សង្កាត់បឹងកេងកង៣ រាជធានីភ្នំពេញ។ នៅក្នុងភោជនីយដ្ឋានរំយោល ហ្គាឌិន មានលក់ អាហារថ្ងៃត្រង់នឹងល្ងាច និងមានម្ហូបបែបខ្មែរជាច្រើនមុខ និងភេសជ្ជៈផ្សេងៗ ក្នុងនោះក៏មាន( ឡាយបេន ) ផងដែរ។ បើនិយាយពីបរិយាកាសវិញ គឺមានទីធ្លាធំទូលាយ ស្រស់ស្អាត តុបតែងលម្អដោយដើមឈើ ដែលល្អបំផុតសម្រាប់អ្នកចូលចិត្តធម្មជាតិ។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទាងតាមរយៈpage Romyol Garden - រំយោលហ្គាឌិន ឬទាក់ទងតាមរយៈលេខទូរស័ព្ទ ០៩២ ២០៩ ៣៨៩ ៕
location: https://maps.app.goo.gl/tEHux6158QLHdSwB8?g_st=ic