មិនធម្មតា! ថៃប្រារព្វសង្រ្កាន្តរយៈពេលេ៣សប្ដាហ៍ នេះជាចំណូលដែលថៃរកបានពីវិស័យទេសចរណ៍
Toeuy HongAPRIL 24 20241.9 K views

សង្រ្កាន្តឆ្នាំ២០២៤របស់ប្រទេសថៃបានប្រារព្វរហូតដល់ទៅ២១មួយថ្ងៃពោលគឺច្រើនលើសឆ្នាំមុនបន្ទាប់ពីសង្រ្កាន្តរបស់ប្រទេសថៃត្រូវបានអង្គារយូណេស្កូបានដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិគភណ្ឌពិភពលោក។

 ទាក់ទងនឹងសង្រ្កាន្តរបស់ថៃនេះដែរ បើយោងតាមសារព័ត៌មាន Bangkok Post របស់ថៃបានឲ្យដឹងថារយៈពេល៣សប្ដាហ៍នៃការប្រារព្វសង្រ្កាន្ដប្រទេសថៃរកចំណូលបានពីវិស័យទេសចរណ៍បានជាង១៤០ពាន់លានបាត(ប្រមាណជាជាង៣.៧ពាន់លានដុល្លារ)

ប្រភពដដែលបានឲ្យដឹងទៀតថានៅក្នុងថ្ងៃសង្រ្កាន្តរយៈពេល៣សប្ដាហ៍នេះមានភ្ញៀវទេសចរអន្តរជាតិចំនួន១.៩លាននាក់។ ក្នុងនោះដែរវិស័យបដិសណ្ឋារកិច្ចរកចំណូលបានជាង៤២ពាន់លានបាត់ វិស័យម្ហូបអាហារនិងភេសជ្ជៈរកបានជាង៣៣ពាន់លានបាត វិស័យវត្ថុអនុស្សាវរីយ៍រកបាន២៦ពាន់លានបាត វិស័យធ្វើដំណើររកបានជាង១៥ពាន់លានបាតនិងវិស័យកម្សាន្តរកបានជាង១៤ពាន់លានបាតផងដែរ។

 ចំពោះភ្ញៀវទេសចរណ៍អន្តជាតិសរុបដែលមានទស្សនាប្រទេថៃថ្ងៃសង្រ្កាន្តមានចំនួន១៩២៦៤៤៣នាក់ដែលកើនឡើងចំនួន៣៧%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣កន្លងទៅ។

 ប្រទេសចំនួន១០ដែលមានភ្ញៀវទេសចរច្រើនបំផុតមកទស្សនាប្រទេសថៃនៅថ្ងៃសង្រ្កាន្តមានដូចជា ប្រទេសចិន ប្រទេសឥណ្ឌា ប្រទេសម៉ាឡេស៊ី ប្រទេសឡាវ ប្រទេសរុស្ស៊ី ប្រទេសកូរ៉េខាងត្បូង ចក្រក្រភពអង់គ្លេស តៃវ៉ាន់ សហរដ្ឋអាមេរិកនិង ប្រទេសឥណ្ឌូនេស៊ីជាដើម៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia