ចង់ទៅលេងកោះរុងសន្លឹម អាចពិចារណា រីស៊ត ទាំងនេះ មានទាំងកន្លែងគេងស្អាត តម្លៃសមរម្យហើយ ជាប់ឆ្នេរទៀត
Bunthoeun KoemDECEMBER 2 20221.1 K views

កោះរុងសន្លឹមជាកោះមួយ នៅមិនឆ្ងាយពីកោះរុងប៉ុន្មានទេ កោះនេះមានទេសភាពស្រស់ស្អាតទឹកសមុទ្រខៀវស្រងាត និងឆ្នេរខ្សាច់ពណ៍ស ដែលធ្វើឱ្យលោកអ្នកទៅហើយមិនចង់ត្រឡប់ទៅវិញ ។   ទន្ទឹមនិងភាពស្រស់ស្អាត កោះរុងសន្លឹម ក៏មានរីហ្សតដ៏ប្រណីតនិងស្អាតៗជាច្រើនកន្លែងដែលមានតម្លៃសមរម្យ​ ហើយជាប់មាត់ឆ្នេរ ផងដែរ។

ហើយថ្ងៃនេះ​ Business Cambodia នឹងលើកយករីស៊ត ៣ កន្លែងដែលមានទីតាំងល្អជាប់មាត់ឆ្នេរ ទៅអង្គុយមើលថ្ងៃរះ និងថ្ងៃលិចបានម៉ាអ៊ែម៖

១. The One Resort

The one resort មានតម្លៃសមរម្យ មានអាងហែលទឹកលក្ខណៈឯកជនចំនួន២ ក្នុងនោះដែលភ្ញៀវក៏អាចរីករាយជាមួយអាហារគ្រឿងសមុទ្រដ៏សម្បូរបែបនិងភេសជ្ជៈនៅបារផងដែរ។ បើនិយាពីទេសភាពវិញ គឺស្រស់ស្អាតមែនទែ បើកអ្នកចូលចិត្តថតរូបមិនខ្វះប្លង់ថតនោះទេ។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកទាក់ទងតាមរយៈpage The One Resort ឬទាក់ទងតាមរយៈលេខទូរស័ព្ទ ០៦៨​ ៣៧៦ ៧០០។

283378296 3320841821510355 6570307697761105931 N

២. Sara Resort

Sara Resort ​មាន​ចម្ងាយ​តែ​ ៤៧០ ម៉ែត្រ​ ប៉ុណ្ណោះ​ពី​កំពង់​ចម្លង​កោះរុងសន្លឹម​។​ ចំណុចសំខាន់ៗនៅ ឆ្នេរសារ៉ា រីសត មានដូចជា៖ ហែលទឹកឬលេងទឹក, ជិះទូក, ស្ទូចត្រី, ញុំអាហារ, ឆ្នេរសមុទ្រ, បារ, BBQ, អាងហែលទឹក និងចំណុចផ្សេងៗទៀត។ អ្វី​សំខាន់​នោះ​គឺ​មាន​ហ្វ្រី​អាហារ​ពេល​ព្រឹក​គ្រប់​ប្រភេទ​បន្ទប់​ទាំង​អស់​។​ តម្លៃ​ចាប់​ពី​ខ្ទង់​ជាង​​ ៣០ ដុល្លារ​ឡើង​ក្នុង​ ១ យប់ ​។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកទាក់ទងតាមរយៈpage Sara Resort ឬទាក់ទងតាមរយៈលេខទូរស័ព្ទ ០៩៧ ៩៨៦ ៥៥៥១​។

Khos Rong2

៣. Moonlight Resort

Moonlight Resort ​​មាន​ចម្ងាយ​ ៧៦០ ម៉ែត្រ​ពី​កំពង់​ចម្លង​កោះ​រុង​សន្លឹម​។​ លក្ខណៈពិសេសរបស់​ Moonlight បន្ទប់នីមួយៗដែលរចនាយ៉ាងប្រណិត និងមានដំបូលពន្លឺព្រះច័ន្ទ។ នៅក្នុងនោះមាន​ហ្វ្រី​អាហារ​ពេល​ព្រឹក​ដែល តែ​មិន​គ្រប់​ប្រភេទ​បន្ទប់​ទេ​។​ ហើយចំពោះ​តម្លៃ​វិញ​រៀង​ថ្លៃ​ជាង​គេ​បន្តិច​ក្នុង​ចំណោម​រីស៊ត​ទាំង​ ៣​ នេះ​ តម្លៃ​ចាប់​ពី​ជាង​ ៦០ ដុល្លារ​ឡើង​ក្នុង​ ១ ​យប់ ។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកទាក់ទងតាមរយៈpage Moonlight Resort ឬទាក់ទងតាមរយៈលេខទូរស័ព្ទ ០៨៨ ៥៧៨ ៨៩៩៩៕

Khos Rong 1

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia