បោះបង់ការងារចំណូលពាន់$ លោក នី ប៊ុនថា ងាកមកផលិតវីដេអូកសិកម្ម អាចទាញចំណូល២ផ្លូវ រស់នៅយ៉ាងស្រួល
ធី ស្រីល័ក្ខJANUARY 27 2023452 views

ប្តូរពីអាជីពជាអ្នកគ្រឿងទូរស័ព្ទដៃនៅភ្នំពេញ លោក នី​ ប៊ុនថាបានផ្លាស់ប្តូរការងារក្លាយអ្នកបង្កើតវីដេអូលើផេក រៀនដាំ-Rean Dam ដល់ល្បីមួយរូបនៅខេត្តកោះកុង។ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក នី ប៊ុនថា បានឱ្យដឹងថា មុនចាប់ផ្តើមធ្វើជាអ្នកបង្កើតវីដេអូ ដំបូងឡើយរូបលោកធ្លាប់ធ្វើការលក់ដូរគ្រឿងទូរស័ព្ទ និងលក់ទូរស័ព្ទនៅភ្នំពេញ បានប្រមាណជា ៧ ៨ ឆ្នាំ។

273202758 3089770464632961 458798316421953820 N

លុះក្រោយមកនៅអំឡុងឆ្នាំ​ ២០១៨ រូបលោកក៏រៀបការមានគ្រួសារ ពេលនោះលោកក៏បានប្តូរការងារពីអ្នកលក់ទូរស័ព្ទ ហើយវិលមករស់នៅតាមខេត្តវិញជាមួយភរិយានិងបានចាប់គ្នាបង្កើតគ្រួសារក្នុងជីវិតសាមញ្ញៗដោយមានបង្កើតអាជីពថ្មីជាការចិញ្ចឹមសត្វ ដាំបន្លែផ្សេងៗ និងបានបង្កើតជាការថតវីដេអូចាប់តាំងពីពេលនោះមកដល់ពេលបច្ចុប្បន្នតែម្តង។

ម្ចាស់ផេករៀនដាំ រូបនេះបានបន្តថា ការចេញធ្វើវីដេអូនេះការពិតគឺលោកបានគិតគូរជាយូរមកហើយ ដោយហេតុថាលោកស្រឡាញ់ចូលចិត្តការកាត់តវីដេអូ និងការធ្វើកសិកម្ម ម្យ៉ាងលោកមើលឃើញថានៅខ្មែរវីដេអូប្រភេទបង្រៀន ឬបង្ហាញពីការដាំដុះនេះនៅខ្មែរមិនទាន់ជាមានគេធ្វើច្រើននៅឡើយ ទើបលោកនិងភរិយាបង្កើតមាតិការវីដេអូបែបនេះឡើងមក។

242804158 2998409267102415 7843282404606160393 N

ហើយបើគិតមកដល់ពេលនេះមានរយៈពេល ៥ឆ្នាំហើយដែលដែលលោក នី ប៊ុនថា និងអ្នកស្រី អ ស្រីមុំ បានចាប់ដៃគ្នាបង្កើតវីដេអូដាំដុះដំណាំនិងការចិញ្ចឹមសត្វនេះ។ថ្វីការធ្វើវីដេអូនេះមិនសូវទទួលបានចំណូលអ្វីច្រើនក៏ពិតមែន ប៉ុន្តែប្តីប្រពន្ធមួយគូនេះអាចប្រើជីវិតបានយ៉ាងមានក្តីសុខតាមបែបស្រុកស្រែចំការ ក្នុងកម្រិតជីវភាពសមរម្យមួយ។

គួរបញ្ជាក់ផងដែរថា តាមរយៈការបង្កើតវីដេអូនេះដែរ បានធ្វើឱ្យប្តីប្រពន្ធមួយគូនេះអាចរកចំណូលបានដល់ទៅ ២ច្រកក្នុងពេលតែមួយ។ក្នុងនោះពួកគាត់អាចទាញចំណូលបានពីការលក់បន្លែ និងសត្វចិញ្ចឹមរបស់គាត់ និងមួយទៀតពួកគាត់អាចរកចំណូលបានពីបណ្តាញសង្គមជាមួយនឹងការបង្រៀនអំពីបច្ចេកទេសក្នុងការដាំដុះ។

បច្ចុប្បន្នហ្វេសបុកផេក រៀនដាំ-Rean Dam មានអ្នកតាមដានដល់ទៅ ១៣ម៉ឺននាក់ ជាមួយនឹងអ្នកតាមដាននៅលើ YouTube រៀនដាំ-Rean Dam ចំនួន ៣២,២ពាន់នាក់ផងដែរ។ហើយតាមរយៈការចែករំលែកនេះ បញ្ជាក់ឱ្យឃើញថា សម្រាប់បងប្អូនដែលមានជំនាញកសិកម្ម ដាំបន្លែ ចិញ្ចឹមសត្វ គួរតែរៀនបំបែកជំនាញដូចប្តីប្រពន្ធមួយគូនេះឱ្យក្លាយជាប្រភពចំណូលច្រើនប្រភពក្នុងពេលតែមួយ ជាមួយនឹងការផ្តល់ចំណេះដឹងនិងផ្តល់អ្វីដែលជួយឱ្យសង្គមមានការរីកចម្រើនតាមរយៈការចែករំលែកបទពិសោធន៍ និងចំណេះដឹងទាក់ទងនិងវិស័យកសិកម្ម ។សម្រាប់បងប្អូនដែលចង់ រៀនពីបច្ចេកទេសដាំដុះផ្សេងៗក្នុងវិស័យកសិកម្មក៏អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទរបស់ប្រុស នី ប៊ុនថា បានតាមរយៈលេខ 096 85 777 65 ៕

65028317 430649254333624 8669254249885990912 N

38738295 272030526862165 2587008181343354880 N

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia