កម្ពុជានិងវៀតណាមបានឯកភាពគ្នាតភ្ជាប់ផ្លូវដែកថ្មី ១ ខ្សែ ខណៈដែលផ្លូវនេះជាស្ដង់ដារអន្ដរជាតិ
Bunthoeun KoemFEBRUARY 3 20231.2 K views

គម្រោងផ្លូវដែកតភ្ជាប់ពីភ្នំពេញទៅកាន់ក្រុងបាវិត និងពីក្រុងបាវិតទៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នឹងលេចរូបរាងនាពេលខាងមុខ ខណៈថ្មីៗនេះភាគីកម្ពុជា និងវៀតណាមបានឯកភាពគ្នាក្នុងការតភ្ជាប់ផ្លូវដែកថ្មីនេះផងដែរ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូននាពេលថ្មីៗនេះ។

326069312 719928046176587 6361763632856547002 N

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ កាលពីថ្ងៃទី៣០ ខែមករា ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានប្រសាសន៍បញ្ជាក់ថា «ខ្ញុំបានពិភាក្សាគ្នាជាមួយរដ្ឋមន្ដ្រីដឹកជញ្ជូនវៀតណាម អំពីការតភ្ជាប់ផ្លូវដែកកម្ពុជា ភ្នំពេញទៅបាវិត បាវិតទៅហូជីមិញ គាត់ឯកភាពថានឹងធ្វើខ្ញុំបានសួរច្បាស់ណាស់»

យ៉ាងណាគម្រោងសាងសង់និងតភ្ជាប់ផ្លូវដែកលើនេះឯកត្ដម ស៊ុន ចាន់ថុល ក៏មានការព្រួយបារម្ភថាទំហំផ្លូវដែកភាគីទាំងពីរមានភាពខុសគ្នា ប៉ុន្ដែភាគីវៀតណាមបានបញ្ជាក់ថា ខ្លួននឹងធ្វើទំហំប៉ុនដូចគ្នានិងផ្លូវដែកកម្ពុជាដែរ ពោលគឺទំហំ ១.៤៣៥ ម៉ែត្រ។ «ភ័យខ្លាចតែយើងធ្វើ ១.៤៣៥ គាត់ធ្វើ ១ ម៉ែត្រ យើងមានបញ្ហាទៀតហើយ។ តែគាត់បានប្រាប់មកថា គាត់នឹងធ្វើ ១.៤៣៥ ដូចយើង។ អ៊ីចឹងទៅថ្ងៃក្រោយគាត់នឹងអភិវឌ្ឍ ផ្លូវដែករបស់គាត់ ទៅជាស្ដង់ដារអន្ដរជាតិ ១.៤៣៥ ម៉ែត្រ»។ នេះបើតាមប្រសាសន៍បញ្ជាក់បន្ថែមពីឯកឧត្ដមទេសរដ្ឋមន្ដ្រី។

សូមជម្រាប់ផងដែរ ផ្លូវដែកថ្មីនេះគឺជាគម្រោងតភ្ជាប់ផ្លូវដឹកជញ្ជូនថ្មីមួយទៀតហើយ រវាងកម្ពុជានិងវៀតណាម ខណៈកាលពីពេលកន្លងទៅភាគីទាំងពីរក៏បានឯកភាពគ្នានៅក្នុងការតភ្ជាប់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅក្រុងបាវិត និងពីក្រុងបានវិញទៅទីក្រុងហូជីមិញ ប្រទេសវៀតណាមដែរ។ ហើយគម្រោងផ្លូវល្បឿនលឿននោះ ក៏នឹងចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ២០២៣នេះ៕

អត្ថបទ៖​ កឹម ប៊ុនធឿន

325608916 1225302241723641 1251819103744133884 N (1)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia