ល្មមសម្រាកហើយ! iPhone ម៉ូឌែលថ្មីបន្ថែមទៀត ត្រូវបាន Apple ដាក់ចូលក្នុងបញ្ជីវត្ថុបុរាណហើយ
ធី ស្រីល័ក្ខAPRIL 23 20252.9 K views

កាលពីថ្មីៗនេះ Apple បានប្រកាសថាមាន iPhone មួយចំនួនអាចនឹងមិនអាចតម្លើង ios 19 បានទៀតនោះទេ ហើយអ្វីដែលកាន់តែសោកស្តាយនាពេលនេះទៀតនោះក៏មាន iPhone រហូតដល់ទៅ ៩ម៉ូឌែលបន្ថែមទៀត ត្រូវបាន Apple ចាត់ទុកថាជាវត្ថុបុរាណលែងមានការធានាជួសជុលអ្វីទៀតហើយ។ នេះបើតាមការដកស្រង់ចេញពីគេហទំព័រផ្លូវការ Apple ផ្ទាល់តែម្តង។

 

ជាមួយគ្នានោះដែរ សម្រាប់ iPhone ៩ម៉ូឌែលដែល Apple ចាត់ទុកជាវត្ថុបុរាណនោះមានដូចជា៖

  • iPhone 4 (8GB)
  • iPhone 5
  • iPhone 6s (16GB, 64GB, 128GB)
  • iPhone 6s Plus
  • iPhone SE
  • iPhone 8 Red
  • iPhone 8 Plus Red
  • iPhone X
  • iPhone XS Max
  • ១៥

    នៅក្នុងនោះដែរ សម្រាប់ស៊េរីទូរស័ព្ទ iPhone XS Max នេះដែរគឺទើបតែត្រូវបាន Apple ចាត់ទុកជាវត្ថុបុរាណក្នុងឆ្នាំ២០២៥ នោះទេ ប៉ុន្តែទោះបីវាក្លាយជាទូរស័ព្ទបុរាណក៏ដោយតែបងប្អូននៅតែអាចប្រើប្រាស់បានធម្មតាដដែលគ្រាន់តែ Apple មិនអនុញ្ញាតឱ្យមានការ Update ទៅលើ Version ថ្មីៗទៀតនោះឡើយ។ បន្ថែមពីនេះទៀត ក៏គេឈប់មានការធានាជាមួយនឹងការជួសជុលគ្រឿងអ្វីផ្សេងៗទៀតហើយ៕

    ១៦

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia