ភូមិប្រឡាយបៃតង និង ក្រុមហ៊ុនធំៗ ៤ ចាប់ដៃគ្នាអភិវឌ្ឍន៍លំនៅឋាន លើផ្ទៃដីសរុបជិត ៤០ ហិកតានៅក្នុងខេត្ដកំពង់ធំ
Sambat SokhlangAPRIL 30 2024

កំពង់ធំនឹងកាន់តែទំនើបជឿនលឿន ក្រោយក្រុមហ៊ុនប្រឡាយបៃតង ចាប់ដៃគ្នាជាមួយក្រុមហ៊ុនធំៗចំនួន ៤ ដើម្បីអភិវឌ្ឍន៍លំនៅឋានពង្រឹងជំហររបស់ខ្លួនជាគោលដៅទេសចរណ៍ កសិកម្មអេកូឡូស៊ីឈានមុខគេក្នុងវិស័យទេសចរណ៍លើផ្ទៃដីជិត ៤០ហិកតា នៅក្នុងខេត្តកំពង់ធំ។

នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤  ភូមិប្រឡាយបៃតងបានសម្រេចចុះ MOU ជាមួយក្រុមហ៊ុនចំនួន ៤ ដែលជាការសហការគ្នាជាមួយក្រុមហ៊ុនសឹង្ហបុរី និង កម្ពុជា ដើម្បីអភិវឌ្ឍន៍លើផ្ទៃដី ៣៦ ហិចតា ក្នុងខេត្តកំពង់ធំ។ ដោយបង្កើតឱ្យមាននូវចំណុចស្នូលសំខាន់ទាំង៤នៅកន្លែងតែមួយ រួមមាន៖ លំនៅឋានបែបទំនើប សាលារៀន មន្ទីរពេទ្យ និងកន្លែងកំសាន្ត ក្នុងការកែប្រែឱ្យខេត្តកំពង់ធំក្លាយជា គោលដៅឈានមុខគេក្នុងប្រទេសកម្ពុជាក្នុងវិស័យសុខុមាលភាព ការរស់នៅប្រកបដោយនិរន្តរភាព និងទេសចរណ៍ធម្មជាតិ។

C

ចំពោះក្រុមហ៊ុនដែលបានធ្វើការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយប្រឡាយបៃតងលើគម្រោងអភិវឌ្ឍន៍នេះ រួមមាន ៖

  • ក្រុមហ៊ុន H Healthcare Berhad ជាក្រុមហ៊ុនចុះបញ្ជីនៅម៉ាឡេស៊ីដែលមានឯកទេសខាងផ្នែកសេវាវេជ្ជសាស្រ្ត និងសុខភាព។ ភាពជាដៃគូនេះនឹងបង្កើតសម្ព័ន្ធភាពជាយុទ្ធសាស្ត្រដើម្បីផ្តល់កន្លែងថែទាំសុខភាព និងការព្យាបាលដ៏ទូលំទូលាយនៅក្នុងបរិវេណភូមិប្រឡាយបៃតងនេះ។
  • ក្រុមហ៊ុន ChargePlus (Cambodia) Co., Ltd ជាក្រុមហ៊ុនផ្តល់សេវា EV Charging ឈានមុខគេ និងធំជាងគេក្នុងប្រទេសសិង្ហបុរី ដែលកំពុងមានវត្តមាននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៥ ផ្សេងទៀត។ ហើយនៅពេលឆាប់ៗខាងមុខនព ក្រុមហ៊ុនមួយនេះនឹងបង្ហាញវត្តមានរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា​ ក្នុងការបង្កើតស្ថានីយ៍សាកថ្ម 2-Gun AC EV ដែលមានកម្មសិទ្ធិរបស់ Charge​​Plus សម្រាប់ម្ចាស់រថយន្ត EV ។

C

  • ក្រុមហ៊ុន Affinity Star Insurance Brokers Co., Ltd ជាក្រុមហ៊ុនធានារ៉ាប់រងដែលមានអាជ្ញាប័ណ្ណពេញទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា Affinity Star មានបទពិសោធន៍ជាង 40 ឆ្នាំក្នុងការផ្តល់សេវាធានារ៉ាប់រងនៅកម្ពុជា។ ហើយតាមរយៈការចុះ MOU នេះនឹងកំណត់ក្រុមហ៊ុន Affinity Star ជាដៃគូធានារ៉ាប់រងដ៏សំខាន់របស់ ភូមិប្រឡាយបៃតង ដោយផ្តល់នូវការធានារ៉ាប់រងយ៉ាងទូលំទូលាយសម្រាប់ការទិញផ្ទះវីឡា និងអគារពាណិជ្ជកម្ម។
  • ក្រុមហ៊ុន Phillip Trustee (Cambodia) Co., Ltd ធនាគារ ហ្វីលីព ភីអិលស៊ី, Phillip Trustee ជាក្រុមហ៊ុនផ្តល់នូវ សេវាកម្មទុកចិត្តក្នុងការផ្តល់មូលនិធិ និងដើរតួនាទីជាអន្តរការីសម្រាប់ប្រតិបត្តិការ escrow អចលនទ្រព្យ។ ហើយតាមរយៈ MOU នេះនឹងផ្តល់អំណាចដល់ភូមិប្រឡាយបៃតងក្នុងការធ្វើការជាមួយ Phillip Trustee ក្នុងការផ្តល់ជូននូវសេវាកម្មធានាសុវត្ថិភាពសម្រាប់អតិថិជនទាំងអស់ដែលទិញអចលនទ្រព្យនៅក្នុងការអភិវឌ្ឍនេះ។

C

តាមរយៈការចូលរួមជាមួយក្រុមហ៊ុនទាំង៤នេះ នឹងធ្វើឱ្យ ភូមិប្រឡាយបៃតង ទទួលបានសក្តានុពលកាន់តែខ្លាំងជាងមុនលើការភិវឌ្ឍគម្រោងរបស់ខ្លួនទៅលើវិស័យនេះ ជាមួយនឹងការធានាបាននូវការអភិវឌ្ឍផ្តល់នូវភាពពិសេស និង ទំនុកចិត្តខ្ពស់ សម្រាប់អតិថិជន។

គួរបញ្ជាក់ផងដែរថា ភូមិប្រឡាយបៃតង  គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះលើផ្ទៃដី ៣៦ ហិកតាក្នុងខេត្តកំពង់ធំ ដែលជារបស់លោកឧកញ៉ា លឹម តុលា ហើយគម្រោងនេះ ត្រូវបានរំពឹងទុកថាជាគោលដៅទេសចរណ៍ធម្មជាតិដ៏សំខាន់មួយ ដែលមានរមណីយដ្ឋាន កន្លែងរស់នៅ និងកន្លែងពាណិជ្ជកម្ម ដែលរចនាឡើងជុំវិញធាតុស្នូលចំនួនបួន៖ លំនៅឋាន សាលារៀន មន្ទីរពេទ្យ និង កន្លែងកំសាន្ត៕

Photo 2024 04 30 20 47 36

Photo 2024 04 30 20 49 31

Photo 2024 04 30 20 45 19

Phnom Penh, Cambodia – 30th April 2024 - Phum Brolay Baitang, a 36-hectare development in Kampong Thom, Cambodia, today announced the signing of Memorandums of Understanding with four key companies to solidify its position as the premier eco- agriculture tourism destination in the region.

Phum Brolay Baitang envisions a space that seamlessly blends a resort, residential areas, and commercial spaces, anchored by four core elements: Stay, Play, Learn, and Heal. Developed through a joint Cambodian and Singaporean collaboration, Phum Brolay Baitang prioritizes natural greenery and aspires to be a leading destination in Cambodia in wellness, sustainable living, and eco-tourism.

The MOU signings mark a significant step forward for Phum Brolay Baitang as they strategically partner with industry experts and leaders to enhance their development and leverage their expertise.

The four companies entering into the MOUs with Phum Brolay Baitang are:

  • H Healthcare Berhad: A Malaysia-listed company specializing in medical and wellness This Partnership will establish a strategic alliance to provide comprehensive wellness and treatment facilities within the Phum Brolay Baitang compound.
  • ChargePlus (Cambodia) C, Ltd: The leading and largest provider of EV Charging stations in Singapore and have presence in 5 other Southeast Asia countries. This MOU will see both companies collaborate to equip Phum Brolay Baitang with ChargePlus’s proprietary 2-Gun AC EV Charging stations for EV owners.
  • Affinity Star Insurance Brokers C, Ltd: A fully licensed insurance broker by Cambodia’s Ministry of Economy and Finance, Affinity Star has over 40 years of experience in providing insurance coverage services in Cambodia. This MOU will designate Affinity Star as Phum Brolay Baitang’s key insurance partner, offering comprehensive coverage for villa and commercial unit purchases.
  • Phillip Trustee (Cambodia) C, Ltd: The associate company of Phillip Bank Plc, Phillip Trustee provides reliable trust administration such as holding trust services, fund trust services, and acting as an intermediary for real estate escrow transactions. This MOU empowers Phum Brolay Baitang to work with Phillip Trustee in offering secure trustee services for all customers purchasing property within the development.

Combining Strength for Mutual Success

By joining forces with these esteemed companies, Phum Brolay Baitang gains access to unparalleled expertise and capabilities in their respective fields. This collaboration ensures the development offers exceptional amenities, comprehensive services, and secure transactions for its residents, guests, and potential investors.

“These MOUs represent a significant milestone for Phum Brolay Baitang. By partnering with these industry leaders, we are confident and well-positioned to realize our vision of creating a truly unique, comprehensive eco-agriculture and fun tourism destination. “said Oknha Lim Tola, Chairman of Phum Brolay Baitang Co., Ltd.

About Phum Brolay Baitang 

Phum Brolay Baitang is a 36-hectare mixed-use development in Kampong Thom, Cambodia, envisioned as a premier eco-tourism destination. The development will feature a resort, residential areas, and commercial spaces, all designed around four core elements: Stay, Play, Learn, and Heal. Owned and developed by a joint Cambodian and Singaporean venture, Phum Brolay Baitang is committed to sustainable practices and creating a vibrant community that fosters well-being and connection with nature.

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia