អត្តសញ្ញាណប័ណ្ណខេត្ត ក៏អាចចុះបញ្ជីផ្លាកលេខឡានភ្នំពេញបាន ដោយតម្រូវឱ្យមានឯកសារតែទាំងនេះ
Sambat SokhlangAUGUST 23 20231.7 K views

កន្លងមកធ្លាប់មានបងប្អូនជាច្រើនមានចម្ងល់ទាក់ទងទៅនឹងការធ្វលស្លាកលេខឡាន ដោយបានចោទជាសំណួរថា ប្រសិនបើគាត់ទើបទិញឡានហើយមានអត្តសញ្ញាប័ណ្ណខេត្ត តើអាចធ្វើស្លាកលេខភ្នំពេញបានទេ? បើតាមការឱ្យដឹងរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន បានបញ្ជាក់ថា ម្ចាស់យានជំនិះដែលមានអត្តសញ្ញាណប័ណ្ណអាសយដ្ឋានខេត្ត តែមានទីលំនៅអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ អាចដាក់ពាក្យស្នើចុះបញ្ជីយកលេខចុះបញ្ជីភ្នំពេញបានទៅតាមអាសយដ្ឋានបច្ចុប្បន្នរបស់ខ្លួន។

369670432 6837198462999304 477966279922519566 N

ចំពោះឯកសារសម្រាប់ការធ្វើគឺតម្រូវឱ្យភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ អមជាមួយនឹងអត្តសញ្ញាណប័ណ្ណអាសយដ្ឋានខេត្ត  ជាច្បាប់ចម្លង ដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។សម្រាប់ទីតាំងធ្វើបងប្អូនអាចធ្វើបាននៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្តនីមួយៗ ឬនៅ តាមការិយាល័យច្រកចេញចូលតែមួយ គ្រប់ខណ្ឌនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនីមួយៗ។

29496624 841692142681794 4482852444249784320 N

បន្ថែមពីនេះក្រៅពីអាចធ្វើស្លាកលេខភ្នំពេញបានហើយនោះ អត្តសញ្ញាណប័ណ្ណខេត្តក៏អាចចុះបញ្ជីផ្លាកលេខកម្ពុជាបានដែរ។ចំពោះព័ត៌មានលម្អិតបន្ថែមទៀតបងប្អូនអាចធ្វើការសាកសួរតាមរយៈលេខទំនាក់ទំនង Hotline ​ 1275 ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia