ប្រុងប្រយ័.ត្ន! អគ្គនាយកដ្ឋានបច្ចេកវិទ្យា ប្រាប់ពីល្បិចបោកថ្មីទាំង៣ ដែលជនខិលខូចតែងប្រើដើម្បីបោកបញ្ឆោ.តអ្នក
ធី ស្រីល័ក្ខOCTOBER 14 2024374 views

សព្វថ្ងៃមានជនខិលខូចជាច្រើនបានប្រើប្រាស់គ្រប់ទម្រង់និងគ្រប់មធ្យោបាយដើម្បីបោកបងប្អូន ជាពិសេសគឺឆបោកតាមប្រព័ន្ធអ៊ីនធឺណេតជាដើម។ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំបានបង្ហាញនៅល្បិចបោកថ្មីទាំង៣ រួមមាន៖

 

. វីធីសាស្រ្តបន្លំខ្លួន៖ ឧក្រិដ្ឋជនប្រើឧបាយកលបន្លំខ្លួនជាស្ថាប័នរដ្ឋ ឬឯកជន ភ្ញាក់ងារផ្តល់សេវាកម្មនានាដែលអាចទុកចិត្តបាន ដោយប្រើបច្ចេកទេសវិស្វកម្មសង្គមតាមរយៈការផ្ញើ Email សារជាអក្សរ SMS ឬការហៅតាមទូរសព្ទដោយផ្ទាល់ជាដើម

 

. ឧបាយកលផ្លូវចិត្តវិទ្យា ៖ ឧក្រិដ្ឋជនប្រើបច្ចេកទេសវិស្វកម្មសង្គម ទាញយកអារម្មណ៍របស់ជនរងគ្រោះដូចជា ការបំភ័យ ភាពបន្ទាន់ និងការជឿទុកចិត្ត ដើម្បីជំរុញអារម្មណ៍​ និងផ្លូវចិត្តមុនធ្វើសកម្មភាពបោកប្រាស់

 

. វិធីសាស្រ្តវាយប្រហារលើប្រព័ន្ធបច្ចេកវិទ្យា ៖ ជាដំណាក់កាលឧក្រិដ្ឋជនធ្វើការវាយប្រហារ តាមរយៈផ្ញើតំណភ្ជាប់ក្លែងក្លាយ ទាញយកកម្មវិធីក្លែងក្លាយជាដើម ដើម្បីចម្លងមេរោគក្នុងគោលបំណងប្រមូលយកទិន្នន័យសំខាន់ៗរបស់ជនរងគ្រោះ​ មានដូចជាលេខសម្ងាត់គណនីបណ្តាញសង្គម គណនីធនាគារជាដើម។

 

គួរបញ្ជាក់ថា នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យានៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលសូមណែនាំជូនប្រជាពលរដ្ឋដើម្បីការពារខ្លួន និងប្រយុទ្ធប្រឆាំងនឹងបច្ចេកទេសវិស្វកម្មសង្គមពីក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia