ក្រុមហ៊ុន ប៉េង ហួត គ្រុប សហការជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) រៀបចំព្រឹត្តិការណ៍ ​“ទិវារត់ពាក់កណ្តាលម៉ារ៉ាតុន ច្បារអំពៅ” (Chbar Ampov Day) ដើម្បីកៀរគរថវិកាជូនមន្ទីរពេទ្យកុមារអង្គរ
Sopheak PichMAY 24 2022

ការរត់គឺជាកីឡាដ៏ពេញនិយម ហើយបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់មនុស្សជាច្រើន ព្រោះការរត់គឺជាសកម្មភាពហាត់ប្រាណ ដែលងាយស្រួលនិងមានប្រយោជន៍ ខណៈការហាត់ប្រាណនេះក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រួមទាំងបញ្ហា​ធ្វើឱ្យកម្រិត​អារម្មណ៍​ប្រសើរឡើងដូចជា៖ កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ និង​អាយុវែង បំបាត់ជាតិខ្លាញ់ សម្រួលអារម្មណ៍កាត់បន្ថយស្ត្រេស បង្កើនកម្លាំងសាច់ដុំ។ល ។

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) ដើម្បីរៀបចំព្រឹត្តិការណ៍ ​“ទិវារត់ពាក់កណ្តាលម៉ារ៉ាតុន ច្បារអំពៅ” (Chbar Ampov Day) ដែលជាព្រឹត្តិការណ៍រត់ដើម្បី សប្បុរសធម៌ និងសហគមន៍ ជាសាធារណៈ ដោយមានអ្នកចូលរួមប្រមាណជាង ២០០ នាក់ ចូលរួមរត់ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងទីតាំងបុរី ប៉េង ហួត ហ្រ្គេនស្ដាផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងរយៈចម្ងាយ ១០ គីឡូម៉ែត្រ ។ 

Photo 2022 05 24 08 12 54

Photo 2022 05 24 08 12 24

Photo 2022 05 24 08 12 28

គោលបំណងនៃព្រឹត្តិការណ៍ ទិវារត់ពាក់កណ្តាលម៉ារ៉ាតុន ច្បារអំពៅ នេះ គឺធ្វើឡើងដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍កីឡាដើម្បីសុខភាព និងការថែរក្សាបរិស្ថាន ព្រមទាំងចូលរួមចំណែកក្នុងកិច្ចការសប្បុរសធម៌ ដោយរាល់ថវិកាផ្សេងៗដែលកៀរគរបានក្នុងព្រឹត្តិការណ៍នេះតាមរយៈការលក់សំបុត្រ និងការចូលរួមឧបត្ថម្ភផ្សេងៗពីដៃគូរសហការ គឺ​នឹងត្រូវបានបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ។ ទន្ទឹមនឹងនេះផងដែរ ព្រឹត្តិការណ៍នេះក៏បានផ្ដល់ឱកាសដល់បណ្ដាស្ថាប័នក្រុមហ៊ុនឯកជនសហការចូលរួមចំណែកក្នុងការងារសម្បុរសធម៌ ដោយមានការចែកជូននូវផលិតផល និងសេវាកម្មរបស់ខ្លួនដោយមិនគិតថ្លៃដល់សាធារណៈជន ជាពិសេសដល់អ្នកដែលបានចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះផងដែរ ។

លោក អ៊ឹង ឆាយហួត ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាច្បារអំពៅ បានមានប្រសាសន៍ថា៖ “ មុននឹងឈានមកដល់កម្មវិធីធំមួយនេះ យើងបានរៀបចំការងារជាច្រើនជាមួយក្រុមការងារ​ ហើយក៏សូមថ្លែងអំណរគុណដល់បុរី ប៉េង ហួត ផងដែរ ដែលបានចូលរួមសហការផ្តល់ទីតាំង និងថវិកា ។ យើងសង្ឃឹមថាបងប្អូនប្រជាជនយើងទាំងអស់គ្នាចូលរួមជាមួយការងារមនុស្សធម៌ឱ្យ​បានច្រើនដើម្បីសង្គមរបស់យើង ។ ”

Photo 2022 05 24 08 12 31

Photo 2022 05 24 08 12 16លោក អ៊ុក វីឡា នាយកធនធានមនុស្ស គ្រុប និងតំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប បានលើកឡើងក្នុងការបើកកម្មវិធីនៃព្រឹត្តិការណ៍ រត់ពាក់កណ្តាលម៉ារ៉ាតុន នេះថា៖ “ ក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែចូលរួមក្នុងកិច្ចការងារសង្គមជាច្រើន ដូចជា៖ ការងារបរិស្ថាន សុខាភិបាល អប់រំ សង្គម និងវិស័យផ្សេងៗទៀតជាច្រើន ។ ជាក់ស្ដែងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមព្រឹត្តិការណ៍ រត់ប្រណាំងមេត្រីភាពបរិស្ថានជាលើកដំបូង នៅលើភ្នំគូលែន ហើយថ្ងៃនេះជាថ្មីម្តងទៀត ក្រុមហ៊ុនមានកិត្តិយសបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ រត់ពាក់កណ្តាលម៉ារ៉ាតុន ជាមួយអង្គការសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) ។ យើងបានដឹងហើយថា ការរត់គឺពិតជាមានសារៈប្រយោជន៍ជាច្រើន ព្រមទាំងសំខាន់ចំពោះសុខភាព ព្រោះការរត់ធ្វើឱ្យសុខភាពរឹងមាំ ជួយដល់ចង្វាក់បេះដូង សម្រួលដល់សម្ពាធឈាម ជួយដុតបំផ្លាញជាតិខ្លាញ់ និងជួយឱ្យគេងលក់ស្រួលជាដើម ។ ថ្មីៗនេះតាមការសិក្សាស្រាវជ្រាវបានរកឃើញថា ការរត់ជួយរក្សាភាពក្មេងជាងវ័យ និងធ្វើឱ្យប្រព័ន្ធការពាររាងកាយរបស់មនុស្សកាន់តែរឹងមាំជាងមុន ហើយបើតាមការប្រៀបធៀបចំពោះអ្នករត់ គឺប្រឈមនឹងអត្រាមរណៈភាពទាបជាង អ្នកមិនរត់ ហើយ ការរត់ក៏ជួយផ្សារភ្ជាប់ខ្លួនយើងជាមួយនឹងធម្មជាតិ ដែលទាំងអស់នេះគឺសុទ្ធសឹងតែជាអត្ថប្រយោជន៍ដ៏ល្អពីការរត់ ។ ដូច្នេះហើយការរត់ក្នុងថ្ងៃនេះគឺយើងរត់ដើម្បីសុខភាព បរិស្ថាន សម្បុរសធម៌ និងសង្គម ព្រមទាំងប្រមូលថវិកា ដើម្បីបរិច្ចាគទៅដល់មន្ទីពេទ្យកុមារអង្គរផងដែរ ហើយការរត់ថ្ងៃនេះក៏ដើម្បីផ្សារភ្ជាប់អារម្មណ៍ និងនិស័្សយរបស់យើងទៅនឹងបរិស្ថានដ៏ស្រស់បំព្រងនៃ បុរី ប៉េង ហួត ។ ”​

Photo 2022 05 24 08 12 35

Photo 2022 05 24 08 12 50

Photo 2022 05 24 08 12 40សូមរំលឹកដែរថា៖ នាពេលកន្លងមក ក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែចូលរួមព្រត្តិការណ៍បរិស្ថានជាច្រើន ដូចជា៖ កម្មវិធីអង្ករប្ដូរយកសំណល់ប្លាស្ទិក ចូលរួមសម្អាតបរិស្ថាន ក្នុងទិវាសម្អាតបរិស្ថានពិភពលោក ឧបត្ថម្ភរថយន្តបោសសំអាតផ្លូវ និងរថយន្តផ្ទុកទឹក ជូនដល់រដ្ឋបាលខណ្ឌនានា សម្រាប់ការងារសម្អាតបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងមូលដ្ឋាន និងក្នុងទីក្រុង ព្រមទាំងចូលរួមដាំដើមឈើក្នុងគម្រោងរបស់ខ្លួនជាច្រើនម៉ឺនដើម និងតាមបណ្ដាខេត្តនានា ផងដែរ ។ល។ ក្រៅពីនេះថ្មីៗនេះ ក្រុមហ៊ុនក៏បានចូលរួមក្នុងការងារសង្គមជាច្រើនទៀតរួមមាន៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុង ៧០B ចំនួន ០១ខ្សែថ្មី ប្រវែង ១៦,១៣៣ គ.ម បន្ថែមពីលើកំណាត់ផ្លូវប្រវែងប្រមាណជាង ៥ គ.ម ដែលបានសាងសង់រួចរាល់តាំងពី ឆ្នាំ២០១៣ ព្រមទាំងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងចំនួន ០៩កន្លែង ស្ថិតនៅក្នុង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ពិធីសម្ពោធ និងប្រគល់អគារសិក្សាមួយខ្នង ដែលជាជំនួយសាងសង់ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន បុរី ប៉េង ហួត រួមទាំងសម្ភារសិក្សា និងសម្ភារប្រើប្រាស់មួយចំនួនទៀតដល់អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា (CCAFO) និងកម្មវិធីអង្ករប្ដូរយកការសិក្សាផងដែរ ។ល ៕ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia