ជាធម្មតាមនុស្សភាគច្រើនបានមើលរំលងមុខរបរតាមចិញ្ចឹមផ្លូវ ព្រោះគិតថាវាជាមុខរបរតូចតាច រកលុយមិនបានច្រើន ហើយគេមិនសូវឱ្យតម្លៃ ប៉ុន្តែការគិតទាំងនេះគ្រាន់តែជាការយល់ខុសប៉ុណ្ណោះ ខណៈដែលម្ចាស់អាជីវកម្មតាមផ្លូវជាច្រើនកំពុងសម្ងំកើបលុយគ្រាក់ៗជារៀងរាល់ថ្ងៃពីរបរមួយនេះ ជាក់ស្តែងដូចជាស្ត្រីដែកថែបនេះជាដើម លក់តែបុកល្លុងទេ តែអាចកើបចំណូលក្បែរ៥ពាន់ដុល្លារក្នុងមួយខែៗ។
អ្នកស្រី ធូមផុន មានអាយុ៤៩ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាអ្នកលក់បុកល្លុងតាមដងផ្លូវដ៏ល្បីល្បាញប្រចាំប្រទេសថៃមួយកន្លែង ដែលមានភ្ញៀវចូលច្រើនៗ ដោយមួយថ្ងៃអ្នកស្រីអាច លក់១០០ចាន ហើយនឹងទាញចំណូលបាន ១៥០ដុល្លារក្នុងមួយថ្ងៃ បើគិតមួយខែអ្នកស្រីអាចរកចំណូលបាន ៤៥០០ដុល្លារ មានខែខ្លះហកដល់៥ម៉ឺនដុល្លារក៏មានដែរ។
តើអ្វីទៅជាចំណុចពិសេស របស់ហាងអ្នកស្រី ដែលអាចទាញភ្ញៀវចូលកុសករបែបនេះ? ខាងក្រោមនេះជាចំណុចពិសេសខ្លះដែលធ្វើឱ្យហាងរបស់អ្នកស្រីទទួលបានប្រិយភាពខ្លាំង៖
១. រសជាតិ៖
ជាការពិតណាស់ បើនិយាយអំពីរបរលក់អាហារ បើមិនខ្លាំង មិនឆ្ងាញ់ មិនបាច់លក់ទេ ព្រោះថា អតិថិជនចំណាយលុយឱ្យយើង ដើម្បីបានថ្នូរមកវិញញ៉ាំឆ្ងាញ់ុមិនខកបំណង។ ដូច្នេះហើយទើបអ្នកស្រី បានគិតគូធ្វើយ៉ាងណា រស់ជាតិគឺមិនអោយអន់ដាច់ខាត ហើយអ្នកស្រីហ៊ានធានាថារបៀបផ្សំគ្រឿងរបស់អ្នកស្រីគឺល្អ ហើយបើប្រភេទសាច់វិញ ទិញមួយថ្ងៃ ធ្វើមួយថ្ងៃ គ្មានការទិញទុកក្លាសសេទេ ដែលវាជួយឱ្យរសជាតិបុកល្លុងកាន់តែស្រស់បន្ថែមទៀត មូលហេតុនេះហើយទើបអ្នកស្រីមានភ្ញៀវច្រើនៗជារៀងរាល់ថ្ងៃ។
២. ជ្រើសរើសទីតាំង៖
ត្រង់ចំណុចនេះ ស្រ្តីវ័យក្បែរ៥០រូបនេះ បានបន្តទៀតថា បើមានត្រឹមតែរស់ជាតិឆ្ងាញ់ ហើយទៅលក់នៅវាលដាច់ស្រយ៉ាល់ក៏គ្មាននរណាដឹងថាវាឆ្ងាញ់ ដូច្នេះបើនិយាយពីទីតាំងអ្នកស្រី មើលតំបន់ណាមានមនុស្សច្រើន អ្នកធ្វើការច្រើន ហើយសម្បូរមនុស្សវ័យកណ្តាល ព្រោះមនុស្សវ័យនេះ គឺចូលចិត្តបុកល្លុងច្រើនជាងមនុស្សវ័យចាស់។