តោះចាំអីទៀត ប្រូម៉ូសិន Winter Sale 2022 របស់ Pandora បានចាប់ផ្តើមហើយ
Daneth MechDECEMBER 28 2022

នេះជាពេលវេលាដ៏ល្អក្នុងការចាប់ផ្តើមនូវខូឡិចសិនគ្រឿងអលង្ការ Pandora របស់អ្នក ឬ បន្ថែមនូវស្ដាយល៍ថ្មីៗជាមួយនឹងជម្រើសដ៏សម្បូរបែបដែលមានដូចជា ខ្សែក ខ្សែដៃ និងចិញ្ចៀន ដែលមានការបញ្ចុះតម្លៃរហូតដល់ 50% ចាប់ពីថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2022 រហូតដល់ ថ្ងៃទី 15 ខែមករា ឆ្នាំ 2023 ខាងមុខនេះ។

3

ម៉ូតថ្មីៗស្អាតៗរបស់ Pandora Moments កំពុងតែត្រៀមរួចជាស្រេចសំរាប់អបអរដល់ពេលវេលាដ៏ពិសេសនាថ្ងៃឈប់សម្រាកខាងមុខនេះ។ Pandora គឺជាអំណោយមានតម្លៃមួយដែលអាចរក្សាទុកនូវអនុស្សាវរីយ៍និងពេលវេលាល្អៗជានិច្ច ដូចនេះ នៅចាំអីទៀត កុំភ្លេចត្រៀមអំណោយសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នក។​

ចាប់ផ្ដើមពីការនាំយកអារម្មណ៍នៃរចនាបថដ៏ពិសេសមកវិញក្នុងរដូវត្រជាក់ដ៏អស្ចារ្យ និង អច្ឆរិយះភាពនៃ Infinite Universe, សម្រាប់ខូឡិចសិន Holiday នេះត្រូវបានសម្រិតសម្រាំងឡើង ដោយការចាប់យកម៉ូតពីរបញ្ចូលគ្នារវាង ធម្មជាតិ និង ភាពស្រស់ស្អាតនៃហ្វូងផ្កាយ Celestial។

អ្វីដែលពិសេសសម្រាប់ខូឡិចសិន Pandora Moments Holiday នេះគឺវាមិនត្រឹមតែជាអំណោយអនុស្សាវរីយ៍តែមួយមុខនោះទេ, ​គ្រឿងអលង្ការទាំងអស់សុទ្ធតែបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅដែលបញ្ជាក់ពីការស្រឡាញ់ និងយកចិត្តទុកដាក់នៅក្នុងការជ្រើសរើសអំណោយសំរាប់មនុស្សពិសេសរបស់អ្នក។

4

គ្រឿងអលង្ការរបស់ប្រទេសដាណឺម៉ាកមួយនេះបានឆក់យកបេះដូងយុវវ័យ ក៏ដូចជាមនុស្សវ័យជំទង់ជាច្រើនដោយសារតែម៉ូតនីមួយៗពោរពេញទៅដោយអត្ថន័យ គំនិតច្នៃប្រឌិតថ្មីៗនិងស្រស់ស្អាត​ ហើយ Pandora ត្រូវបានគេទទួលស្គាល់ថាជាគ្រឿងអលង្ការមួយក្នុងចំណោមគ្រឿងអលង្ការដ៏ល្បីៗនៅក្នុងពិភពលោក។

Pandora មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 2018 ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Dara Ventures ដែលជាក្រុមហ៊ុនចែកចាយ និងលក់រាយរបស់ OCIC Group។ ក្រុមហ៊ុននេះនៅតែអាចរក្សាសន្ទុះនៃការរីកចម្រើនរបស់ខ្លួន មិនថាក្នុងអំឡុងពេលដែលពិភពលោកមានវិបត្តិសេដ្ឋកិច្ចក៏ដោយ។​ នេះអាចបញ្ជាក់ពីឥទ្ធិពលយ៉ាងល្អប្រសើរនៃម៉ាកយីហោ និងខ្សែចង្វាក់ផលិតផលរបស់ខ្លួនដែលទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់យុវវ័យនៅក្នុងទីក្រុងភ្នំពេញ។

Dara Ventures បានចាប់ផ្តើមពង្រឹងនូវអាជីវកម្មរបស់ខ្លួនជាមួយនឹងម៉ាកយីហោអន្តរជាតិល្បីៗរួមមាន Pandora និង Bering ហើយក្រុមហ៊ុនកំពុងតែពង្រីកទីផ្សាររបស់ខ្លួនជាបន្តបន្ទាប់ស្របពេលសេដ្ឋកិច្ចចាប់ផ្តើមមានស្ថេរភាពឡើងវិញ។ បច្ចុប្បន្ន Dara Ventures កំពុងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍលើផ្នែកជាច្រើនដូចជា ការកម្សាន្ត ការរស់នៅប្រចាំថ្ងៃ ការថែរក្សាសម្រស់​ និងការចែកចាយនិងលក់រាយ នៅក្នុងប្រទេសកម្ពុជា។

5

លោកអ្នកអាចស្វែងរកសាខារបស់ Pandora បាននៅទីតាំងខាងក្រោមនេះ៖

  • The Olympia Mall, 010 733 882
  • AEON Mall Phnom Penh, 010 733 880
  • AEON Mall Sen Sok City, 010 733 881
  • Exchange Square Mall, 010 733 884

រឺលោកអ្នកអាចតាមដាន Facebook ផេករបស់ពួកយើងតាមដំណរភ្ជាប់នេះ Pandora KH

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia