ឈប់ឆ្ងល់ទៅ! មូលហេតុធំៗនេះហើយ ធ្វើឲ្យអ្នកមិនអាចឡើងតួនាទីឬប្រាក់ខែ ទោះជាបុគ្គលិកឆ្នើមក៏ដោយ
Kan DaraMARCH 28 20241.4 K views

គ្រប់ស្ថាប័នតែងចង់បានបុគ្គលិកឆ្នើមដែលមានសមត្ថភាពអាចបំពេញតួនាទីប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ប៉ុន្តែរឿងដែលបង្កើតចម្ងល់ បុគ្គលិកឆ្នើមមួយចំនួនមិនត្រូវបានដំឡើងឋានៈតួនាទី ឬប្រាក់បៀវត្សន៍នោះទេ ខណៈពេលដែលពួកគាត់មានភាពលេចធ្លោ ឬប៉ិនប្រសប់លើការងារដែលជាទំនួលខុសត្រូវរបស់ខ្លួនល្អជាងបុគ្គលិកធម្មតា។

យ៉ាងណាមិញ បុគ្គលិកលេចធ្លោត្រូវបានបែងចែកចេញជា ២ប្រភេទ ទីមួយគឺបុគ្គលិកឆ្នើម ហើយនៅក្នុងប្រភេទទីមួយនេះផងដែរត្រូវបែងចែកចេញជា ៣ផ្នែកបន្ថែមទៀត ផ្នែកទីមួយគឺបុគ្គលិកដែលអាចសម្រេចសមិទ្ធផលបានខ្ពស់ ផ្នែកទីពីរជាបុគ្គលិកដែលមានភាពឆ្នើមទៅលើជំនាញរបស់ខ្លួន និងផ្នែកទីបីគឺបុគ្គលិកដែលមានសក្តានុពលសម្រាប់តំណែងធំជាងនេះ (តំណែងបន្ទាប់)។ ចំណែកឯប្រភេទទីពីរ គឺជាបុគ្គលិកដែលមានសក្តានុពល មានទស្សនវិស័យវែងឆ្ងាយ និងមានសមត្ថភាពពិសេសលើផ្នែកដឹកនាំ។

Sss

ក្នុងនោះ យោងតាមការស្រាវជ្រាវរបស់ Harvard Business Review បានបង្ហាញពីកត្តាដែលមិនអាចឲ្យបុគ្គលិកឆ្នើមខ្លះបោះជំហានទៅកាន់ភាពល្អប្រសើរ ឬឡើងកម្រិតនៃការងារ គឺដោយសារតែ “ពួកគេខ្វះជំនាញដឹកនាំ មានភាពប៉ិនប្រសប់តែលើការងាររបស់ខ្លួន តែពុំមានភាពចុះសម្រុងជាមួយក្រុមការងារ ខ្វះជំនាញមនុស្ស ខ្សោយជំនាញប្រឹក្សាយោបល់ និងពិបាកធ្វើជាទីពុំនាក់សម្រាប់មិត្តរួមក្រុមការងារជាដើម

ទាំងនេះគឺជាមូលហេតុធំដែលធ្វើឲ្យថ្នាក់ដឹកនាំពិបាកក្នុងការចិត្តជ្រើសរើសពួកគេដោយផ្តល់នូវតួនាទីខ្ពស់ណាស់ ព្រោះវាអាចប្រឈមនឹងបញ្ហាជាច្រើននិងអាចកែប្រែស្ថានភាពល្អទៅជាអាក្រក់ថែមទៀតផង ពោលដោយខ្លី ស្ថាប័នអាចបាត់បង់បុគ្គលិកឆ្នើមដោយប្រយោល ការងារធ្លាក់ចុះ និងបង្កភាពវិកវរដល់មនុស្សនៅក្រោមបង្គាប់ ឬក្រុមការងារទាំងមូលដោយសារខ្វះជំនាញដឹកនាំ និងជំនាញមនុស្ស។

ដូច្នេះតាមការឆ្លុះបញ្ចាំងពីមូលហេតុខាងលើ សបញ្ជាក់ឲ្យឃើញថា ភាពពូកែឆ្នើមទៅលើការងារតែមួយមុខមិនទាន់គ្រប់គ្រាន់សម្រាប់តួនាទីតំណែងធំនោះទេ អ្នកត្រូវមានជំនាញដឹកនាំ ឥរិយាបទល្អ ឆន្ទៈខ្ពស់ និងអាចសម្របខ្លួនទៅបានគ្រប់កាលៈទេសៈ ព្រោះការសម្រេចិត្ត និងអាកប្បកិរិយាដែលអ្នកបង្ហាញគឺមានឥទ្ធិពលដល់ការងារក្រុមទាំងមូល។ ម្យ៉ាងវិញទៀតអ្នកត្រូវដឹងថា តំណែងតួនាទីកាន់តែធំទំនួលខុសត្រូវក៏មានកាន់តែខ្ពស់ដូចគ្នា និងជួបប្រឈមនូវរឿងរ៉ាវជាច្រើន ប្រៀបដូចដើមឈើលូតកាន់តែខ្ពស់ត្រូវភ្លៀងខ្យល់បក់បោកកាន់តែខ្លាំងយ៉ាងដូច្នេះដែរ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម  https://t.me/hangchhengH24

១

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia