ប្តីប្រពន្ធ១គូ ចេញរកស៊ីតាំងពីលក់អនឡាញធម្មតា រហូតពង្រីកជំនួញនាំចូលកម្រាលព្រំស្អាតៗផ្តាច់មុខគេនៅកម្ពុជា
ធី ស្រីល័ក្ខDECEMBER 9 2022150 views

ធម្មតា មានមនុស្សមិនតិចទេដែលចេញរកស៊ីដំបូងៗពីបាតដៃទទេរ ចេញរកស៊ីពីចំនុចសូន្យទៅ ព្រោះតែមានបេះដូងចង់ក្លាយជាអ្នករកស៊ីទោះលំបាកយ៉ាងណាក៏ទ្រាំ ហើយនៅក្នុងនោះក៏មានអ្នកខ្លះចាប់ផ្តើមរកស៊ីប្រើតែទូរស័ព្ទមួយប៉ុណ្ណោះដើម្បីបង្ហោះផលិតផលលក់ជូនអតិថិជន ។ តួយ៉ាងដូចជា លោកសុខ លីអ៊ាវជុង និងភរិយាផ្តើមរកស៊ីតាំងពីជាអ្នកលក់កម្រាលព្រំតាមអនឡាញធម្មតាដែលបានរកស៊ីបែបលក្ខណៈគ្រួសាររហូតអាចបើកមុខជំនួញដ៏ធំមួយបាន។

ថ្លែងប្រាប់សារព័ត៌មាន Business Cambodia លោកសុខ លីអ៊ាវជុង និងភរិយា បានបង្ហើបថា នៅអំឡុងពេលដើមឆ្នាំ២០១៦ លោកបានបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Our Stuff Home / Our Stuff Carpet ដែលជាអាជីវកម្មលក្ខណៈគ្រួសារ ដោយផ្តើមចេញពីការលក់កម្រាលព្រំស្អាតៗតាមប្រព័ន្ធអនឡាញ  ដោយធ្វើការថតរូបផលិតផល រួចបង្ហោះលក់នៅក្នុងបណ្តាញសង្គមអនឡាញនិងទទួលកម្មង់ពីអតិថិជន ម្យ៉ាងវិញទៀតនៅដើមឆ្នាំ២០១៦ នោះប្រទេសកម្ពុជាយើងនៅមិនទាន់មានការពេញនិយមប្រើប្រាស់កម្រាលព្រំប្រណីតក្នុងការតុបតែងលម្អនៅគេហដ្ឋាននៅឡើយទេ ហើយអាជីវកម្មតាមប្រព័ន្ធអនឡាញទៀតសោតគឺនៅពុំទាន់មានការជឿជាក់ទុកចិត្ត និងគាំទ្រពីសំណាក់អតិថិជនប៉ុន្មានដែរ។

ស្ថាបនិកក្រុមហ៊ុន​ Our Stuff Home / Our Stuff Carpet បានបន្តទៀតថា ព្រោះតែចង់ឱ្យអាជីវកម្មរបស់ខ្លួនដើរទៅមុខហើយចង់ពង្រីកបន្ថែមទៀតនោះ លោកជាមួយនឹងភរិយាបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការផ្សព្វផ្សាយអាជីវកម្មមួយនេះ រហូតទទួលបានអតិថិជនជាបន្តបន្ទាប់។

និយាយបណ្តើរញញឹមបណ្តើរលោកសុខ លីអ៊ាវជុង បានឱ្យដឹងទៀតថា ព្រោះតែផលិតផលយើងមានគុណភាពល្អ មានម៉ូដស្អាតៗ គុណភាពខ្ពស់ តម្លៃសមរម្យ ជាពិសេសផលិតផលដែលអតិថិជនទទួលបាននោះគឺដូចទៅនឹងរូបភាពពិតៗទើបធ្វើឱ្យអតិថិជនកាន់តែមានទំនុកចិត្ត និងមានឈ្មោះល្បីសុះសាយ តាមរយៈការផ្សព្វផ្សាយពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតរហូតឈរជើងក្នុងទីផ្សារ ហើយរីកចម្រើនក្លាយជាក្រុមហ៊ុនលំដាប់ស្តង់ដារនៅក្នុងឆ្នាំ២០១៩ ដោយក្រុមហ៊ុន​ Our Stuff Home / Our Stuff Carpet បានប្រែក្លាយពីក្រុមហ៊ុនលក់កម្រាលព្រំតាមអនឡាញ មកក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ កម្រាលព្រំប្រណីត និងកម្រាលជូតជើងស្អាតៗគ្រប់ប្រភេទ គ្រប់ម៉ូដ និងគ្រប់ទំហំសម្រាប់ល្អនៅក្នុងគេហដ្ឋាន ផ្ទះវីឡា បុរី ខុនដូរ អាផាតមិននិងនៅតាមសណ្ឋាគារជាដើម ដោយក្រុមហ៊ុនរបស់លោកបាននាំចូលពីប្រទេសទួគី ប្រទេសចិន ប្រទេសអឺរ៉ង់ ប្រទេសអាឡឺម៉ង និងប្រទេសអ៊ីតាលី ព្រមទាំងមានទីតាំងក្រុមហ៊ុនច្បាស់លាស់សម្រាប់ដាក់តាំងបង្ហាញផលិតផលជូនដល់អតិថិជនគ្រប់ម៉ូដថែមទៀតផង ដោយអតិថិជនអាចមកទស្សនា និងទិញផ្ទាល់នៅកន្លែងតាំងបង្ហាញរបស់យើង ឬអាចឱ្យខាងក្រុមហ៊ុនរបស់លោកយកផលិតផលទៅឱ្យពិនិត្យ ដើម្បីធ្វើការជ្រើសរើសដល់ទីតាំងរបស់អតិថិជនផ្ទាល់បាន។។

ស្ថាបនិកក្រុមហ៊ុន Our Stuff Home / Our Stuff Carpet បានបន្ថែមថា មូលហេតុដែលធ្វើឱ្យលោកបង្កើតក្រុមហ៊ុនលក់កម្រាលព្រំនេះឡើងមក ដោយសារតែលោកចង់ឱ្យប្រជាជនខ្មែរបានប្រើប្រាស់នូវកម្រាលព្រំដែលមានគុណភាពខ្ពស់ ល្អប្រណីតដែលនៅបរទេសគេប្រើស្ទើរតែគ្រប់គេហដ្ឋាន និងគ្រប់ទីកន្លែង ដើម្បីជួយលើកសម្រស់គេហដ្ឋានរបស់លោកអ្នកឱ្យកាន់តែមានភាពទាន់សម័យ ស្រស់ស្អាត និងទាក់ទាញថែមមួយកម្រិតទៀត។

ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនក្រុមហ៊ុន Our Stuff Home / Our Stuff Carpet ក៏បានផ្តល់នូវបែបផែនថ្មី គំនិតវៃឆ្លាត ការរស់នៅបែបទំនើប និងផ្តល់នូវភាពងាយស្រួលដល់ប្រជាជនខ្មែរយើងក្នុងការស្វែងរកទិញកម្រាំព្រំ និងកម្រាលជូតជើងម៉ូដស្អាត ថ្មីៗ ប្លែកៗ ម៉ូដទាន់សម័យ ដែលគេកំពុងតែនិយមប្រើប្រាស់មិនចាំបាត់ទៅទិញ ឬបញ្ជាពីក្រៅប្រទេសឡើយ ព្រោះក្រុមហ៊ុន Our Stuff Home / Our Stuff Carpet មានកម្រាលព្រំជាទីគាប់ចិត្តតាមតម្រូវការ និងបំណងរបស់ខ្លួនដែលមានគ្រប់ម៉ូដ គ្រប់ទំហំ គ្រប់ប្រភេទ និងមានតម្លៃសមរម្យ។

នៅក្នុងនោះក្រុមហ៊ុន Our Stuff Home / Our Stuff Carpet មានកម្រាលព្រំល្អៗដូចជា៖

ប្រភេទកម្រាលព្រំសន្លឹក៖ មានទាំងកម្រាលព្រំធម្មតា កម្រាលព្រំទំនើប កម្រាលព្រំប្រណីត និងកម្រាលព្រំប្រណីតខ្លាំង ដែលមានការរចនាក្បូរក្បាច់យ៉ាងប្រណីត ថ្លៃថ្នូរ និងប្លែកៗ។ សម្រាប់កម្រាលព្រំប្រភេទសន្លឹក មានគ្រប់ម៉ូដ គ្រប់ពណ៌ និងគ្រប់ទំហំ ទៅតាមការចង់បានរបស់អតិថិជន ដែលសុទ្ធសឹងតែម៉ូដថ្មីៗ ម៉ូដកំពុងពេញនិយម និងមានគុណភាពខ្ពស់ ប្រើធន់បានយូរ មិនហុយ មិនជ្រុះរោម មិនធំក្លិន និងងាយស្រួលសម្អាត។

ប្រភេទកម្រាលជូតជើង៖ មានគ្រប់ទំហំ មានរូបភាពស្អាតៗ និងមានពណ៌ជាច្រើន បំពេញទៅតាមការចង់បានរបស់អតិថិជន។

លោកសុខ លីអ៊ាវជុង និងភរិយា ដែលជាស្ថាបនិកនៃក្រុមហ៊ុន Our Stuff Home / Our Stuff Carpet បានបញ្ជាក់ថា នៅក្រុមហ៊ុនរបស់លោកក្រៅពីលក់កម្រាលព្រំមានគុណភាពល្អ ក៏មានសេវាកម្មសម្អាតព្រំជូនអតិថិជនដល់កន្លែងផងដែរ យើងក្រុមហ៊ុនលោកផ្ទាល់មានសាប៊ូពិសេសសម្រាប់លាងសម្អាតព្រំម្តង ធានាមិនធ្វើឱ្យហើរពណ៌ព្រំ ឬជ្រុះរោម អាចលាងសម្អាតព្រំបានយ៉ាងល្អ ទាំងភាពកខ្វក់ ទាំងធូលីដី និងមេរោគផ្សេងដែលតោងជាប់នៅលើកម្រាលព្រំ។

សូមជម្រាបថា ក្រុមហ៊ុន Our Stuff Home / Our Stuff Carpet មានអតិថិជនធំៗគាំទ្រដូចជា បុរីជីបម៉ុង បុរីប៊ុនលី បុរីរឹទ្ធ បុរីឃៀង ហេង ខុនដូរ The Penh House អាផាតមិន Golden Avenue និង Silver Town ព្រមទាំងបុរីធំៗ សណ្ឋាគារ ខុនដូរ និងអាផាតមិនជាច្រើនទៀតផងដែរ៕

អត្ថបទ៖ ធី​ ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia