ជើងខ្លាំងអនឡាញ២រូប បង្ហើបគន្លឹះឡាយលក់ដាច់៩ក្បាច់ មានអ្នកមើលច្រើន អីវ៉ាន់ដឹកសឹងមិនទាន់
នារី AUTOJULY 21 20241 K views

បច្ចុប្បន្ន ការទិញឥវ៉ាន់អនឡាញ បានក្លាយទៅជាទីផ្សារដ៏ពេញនិយមមួយដែលមិនរើសវ័យឡើយ ព្រោះវាបានផ្តល់ភាពងាយស្រួល ចំណេញពេលវេលា ហើយមិនពិបាកឈរតម្រង់ជួរចាំទិញរាប់ម៉ោងថែមទៀត។ ប៉ុន្តែទោះបីទីផ្សារមួយនេះពេញនិយម និងមានភាពងាយស្រួលយ៉ាងណាក៏ដោយក្តី ក៏អ្នកលក់មួយចំនួន នៅតែជួបបញ្ហាឡាយគ្មានអ្នកមើល ឡាយគ្មានអ្នកទិញដដែល។​

ជាមួយគ្នានេះដែរ ថ្ងៃនេះ Business Cambodia សូមលើកយកបុគ្គលឆ្នើមពីររូប ដើម្បីចែករំលែកបទពិសោធន៍លក់ដាច់ គ្រាន់ទុកជាអាវុធការពារខ្លួនពេលចេញរកស៊ីក្នុងដំណើរលើវិថីក្នុងវិស័យមួយនេះ ក្នុងនោះរួមមាន អ្នកស្រី ខៀវ រតនា ជាស្ថាបនិកហាងអនឡាញ Metro Retail ដែលជាម៉ាកយីហោហាងលក់សម្លៀកបំពាក់ ស្បែកជើង កាបូប ចំណែកឯមួយរូបទៀតគឺ អ្នកស្រី ហេង មួយលាង បច្ចុប្បន្នគឺជាម្ចាស់ប្រេន LShop Cambodia ដែលបាននឹងកំពុងផ្តោតសំខាន់លើការលក់សម្លៀកបំពាក់នារីទាន់សម័យ និងគ្រឿងសម្អាងថែរក្សាសម្រស់នារីមានគុណភាពខ្ពស់។

ខាងក្រោមនេះគឺជាក្បួនដែលអ្នកទាំងពីរធ្វើកន្លងមកហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន៖

. មានគោលដៅឱ្យច្បាស់ ធ្វើសកម្មភាពឡាយឱ្យទៀតទាត់៖ អ្នកស្រី មួយលាង បានលើកឡើងថា ការឈានជើងចូលប្រឡូកក្នុងវិស័យអនឡាញ យើងមិនអាចធ្វើតាមតែការនឹកឃើញធ្វើមួយឆាវៗ ហើយបាត់ទៅវិញនោះទេ ប៉ុន្តែត្រូវលក់ដោយមានផែនការ មានសកម្មភាពជាប់លាប់លើអ្វីដែលខ្លួនកំពុងតែធ្វើ ជាពិសេសនោះគឺការបង្ហាញខ្លួននៅលើផេកឱ្យបានទៀតទាត់។

. ការរៀបចំខ្លួនឱ្យគេចាប់អារម្មណ៍៖ អ្នកស្រីបានចែករំលែកថា មុនចូលឡាយឬផុសរូបគឺត្រូវតែរៀបចំខ្លួនឱ្យបានស្អាតបំផុត ហើយបើមិនទាន់ស្អាតគឺមិនចេញក្រៅដាច់ខាត ភាពស្អាតមិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវនោះទេ តែវាជាទំនុកចិត្តយើងផ្ទាល់ខ្លួនដែរ ដូចជាការស្លៀកពាក់ ការ Make up ជាពិសេសនោះគឺ Background នៅក្នុងការឡាយគឺត្រូវតែមានភាពប្លែកជារៀងរាល់ថ្ងៃ។  

. ត្រូវច្បាស់ពីផលិតផល៖ អ្នកលក់គឺជាអ្នកប្រើប្រាស់ផលិតផលមុនគេ ហើយក៏ដឹងពីគុណភាពច្បាស់នៃផលិតផលនោះដែរ ​ត្រង់ចំណុចនេះអ្នកស្រីបានបញ្ជាក់ថា រាល់ផលិតផលដែលមានលក់នៅក្នុងហាង LShop គឺសុទ្ធតែបានធ្វើការតេស្តសាកល្បងផ្ទាល់ ហើយបើទោះជាផលិតផលនោះ មានអ្នកដែលប្រើត្រូវត្រឹម៥០ភាគរយក៏អ្នកស្រី មិនយកមកចែកចាយដែរ ពោលគឺទាល់តែជាផលិតផលដែលមនុស្សប្រើត្រូវច្រើន អ្វីដែលសំខាន់នោះគឺរើសផលិតផលឱ្យត្រូវនឹងទីផ្សារនាពេលបច្ចុប្បន្ន។

. ស្គាល់ពេលវេលានៅក្នុងការឡាយលក់់ រឺផុស៖ អ្នកលក់មួយចំនួន ១ថ្ងៃផុសជិត១០ដងក៏មានដែរ ហើយឡាយច្រើនដងទៀត ចំពោះម្ចាស់ L Shop រូបនេះវិញ គឺមើលទៅលើការ Update របស់ហ្វេសប៊ុក ដោយសារតែយើងពឹងហ្វេសប៊ុកច្រើន ដូច្នេះត្រូវតាមហ្វេសប៊ុកឱ្យជាប់ មានន័យថានៅពេលដែលហ្វេសប៊ុកធ្លាក់កុំទាន់ឡាយ ឬផុសច្រើនពេក ព្រោះវាក៏មិនជួយឱ្យមាន Reach និង Engagements ច្រើននោះដែរ ។ ហើយជាធម្មតាអ្នកស្រីផុសលក់ផលិតផលតែម្តងឬពីរដងប៉ុណ្ណោះក្នុងមួយថ្ងៃ ចន្លោះម៉ោង១ទៅម៉ោង២ ល្ងាច ចំណែកឯការឡាយវិញអ្នកស្រីឡាយតែម្តងប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយឡាយរយៈពេលខ្ទង់២ម៉ោង ហើយពេលវេលានៅក្នុងការឡាយ អ្នសក្រីភាគច្រើនឡាយនៅម៉ោង៧ ទៅ៧៖៣០នាទីយប់ ដោយសារតែម៉ោងនេះ មនុស្សទំនេរនិងរួចដៃពីការងារច្រើននៅផ្ទះ។

. ប្រើបច្ចេកវិទ្យាជំនួយក្នុងការឡាយ៖ ស្របពេលដែលបច្ចេកវិទ្យាកាន់តែទំនើប ម្ចាស់ប្រេន LShop រូបនេះ ក៏បានឆ្លៀតយកបច្ចេកវិទ្យា មកជំនួយនៅក្នុងឡាយលក់ច្រើនផងដែរ។ ជាក់ស្តែង ដូចជាការឡាយមានលោតផលិតផលនិងលេខកូដនៅលើអេក្រង់ វីដេអូ Show ពីផលិតផលនីមួយៗ ដែលធ្វើឱ្យមានភាពរស់រង្វើក ទាក់ទាញខ្លាំងសម្រាប់អ្នកចូលមើលការឡាយ និងងាយស្រួលក្នុងការទិញដូចគ្នា ហើយការឡាយបែបនេះ មិនសូវជាមានអ្នកធ្វើច្រើនឡើយ នៅស្រុកខ្មែរកាលពីមុន។ 

. Update ថ្មីរហូត៖ អ្នកស្រី ហេង មួយលាង បានលើកទឹកចិត្តដល់អ្នករកស៊ីអនឡាញដែលចង់រក្សាការលក់ដាច់ត្រូវបន្តស្វែងរកអ្វីដែលថ្មី សម្រាប់ការឡាយ និងការផុសរបស់ខ្លួន ដូចជាការស្វែងរកគំនិតលក់ផលិតផលប្រមូលសិនបែបថ្មី ការទិញថែមផ្សេងៗ ដែលនេះជាការទាក់ចិត្តរបស់អ្នកទស្សនាជាពិសេសនោះគឺ​ អតិថិជនដែលធ្លាប់ទិញផលិតផលកន្លងទៅ ព្រមទាំងអតិថិជនថ្មីៗផងដែរ។

៧.ការផ្តល់នៅទំនុកចិត្ត (Build Trust)៖ ត្រង់ចំណុចនេះ អ្នកស្រី ខៀវ រតនា ជឿជាការពិតណាស់ក្នុងការលក់ដំបូងភ្ញៀវអាចនឹងមើលយើង ប៉ុន្តែមិនអាចទិញពីយើងទេ ចម្លើយនោះព្រោះតែគាត់ខ្វះទំនុកចិត្ត ដូច្នេះហើយទើបអ្នកស្រី រតនា ព្យាយាមធ្វើយ៉ាង ឱ្យភ្ញៀវជឿលើគាត់ ដោយអ្នកស្រីនិយាយតែពាក្យពិត ល្អថាល្អ ស្អាតថាស្អាត ហើយបើភ្ញៀវយកទៅមិនដូចអ្វីដែលអ្នកនិយាយ អ្នកស្រី នឹងធ្វើការដូរអីវ៉ាន់ផ្សេងឱ្យវិញ ឬក៏ផ្តល់នៅសំណងជូនវិញ រហូតដល់អ្នកដែលធ្លាប់ទិញហើយ ស្រលាញ់ពេញចិត្ត និងប្រាប់តៗគ្នាពីមាត់មួយទៅមាត់មួយទៀត ដូចពាក្យមួយឃ្លាថា ក្អែកមួយ ក្អែក១០០ដូច្នេះដែរ។

៨. ការបំរើសេវាកម្មក្រោយពេលលក់ (Service After Sale)​៖ កាលក់ដូរមិនមែនលក់ត្រឹមតែចង់បានត្រឹមតែលុយភ្ញៀវតែប៉ុណ្ណោះទេ ហើយក៏មិនមែនលក់ហើយក៏ស្ងាត់នោះដែរ ស្របគ្នានេះដែរ ស្រ្តីអ្នករកស៊ីរូបនេះមានគំនិតមួយថា “ទោះបីជាភ្ញៀវទិញអីវ៉ាន់អនឡាញក៏ដោយ ក៏ហាក់បីដូចជាគាត់ទិញនៅក្នុងហាងផ្ទាល់អញ្ចឹងដែរ”។ ទន្ទឹមនឹងនេះអ្វីដែលអ្នកស្រីផ្តល់ឱ្យអតិថិជន គឺភ្ញៀវអាចលបាន ដូរបាន និងអាចប្តូរយកប្រាក់វិញក៏បាន ប្រសិនបើភ្ញៀវមិនពេញចិត្ត ហើយអ្វីដែលកាន់តែពិសេសនោះគឺ ការដោះដូរនេះអ្នកស្រីមិនឱ្យអតិថិជនរបស់ខ្លួនចេញលុយថ្លៃសេវាដឹកទេ គឺអ្នកស្រីរ៉ាប់រងជំនួសទាំងអស់មិនឱ្យភ្ញៀវពិបាកឡើយ ហើយថែមទាំងមិនខឹងថែមទៀត តែអ្នកស្រីមានតែសប្បាយចិត្តទៅវិញទេ ពេលអាចផ្តល់អ្វីដែលជាការពេញចិត្តទៅកាន់អាតិថិជនរបស់ខ្លួន។

អ្នកលក់ចាស់វស្សានៅក្នុងវិស័យអនឡាញរូបនេះ បានបញ្ជាក់ថា គាត់មិនសប្បាយចិត្តទេប្រសិនបើអតិថិជនរបស់គាត់យកទៅមិនពេញចិត្តត្រង់​​ចំណុចណាមួយ ព្រោះអារម្មណ៍៍ភ្ញៀវពិតជាសំខាន់ណាស់ គាត់អាចទិញយើងពេលក្រោយទៀត លុះត្រាតែទំនិញរបស់យើងផ្តល់ឱ្យគាត់ជាទំនិញដែលល្អនិងត្រូវចិត្តគាត់។

៩. ជាអ្នកផ្តល់ដំណោះស្រាយដ៏ល្អ៖ ត្រង់ចំណុចនេះ អ្នកស្រីបានពន្យល់ថា “ដើម្បីលក់ដាច់ មិនគួរអួតពីផលិតផលដែលអ្នកលក់នោះទេ”។ ក្នុង​នាម​ជា​អ្នក​លក់ អ្នក​ត្រូវ​បង្កើត​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ដោយ​ការ​ខិត​ខំ​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​អតិថិជន​របស់​អ្នក នោះមានន័យថាការផ្លាស់ប្តូរពីអួតអំពីផលិតផលទៅជាដំណោះស្រាយបញ្ហាជូនអតិថិជនវិញ ហើយនៅពេលដែលយើងអាចដោះស្រាយបញ្ហាជូនពួកគាត់បាន នោះគាត់និងសប្បាយចិត្ត ហើយជួនផ្សាព្វផ្សាយទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគាត់បន្តទៀត។

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia