ចំពោះបងប្អូន យុវជន-យុវនារី កំពុងរៀនឬរៀនចប់ហើយចង់ស្វែងរកការងារធ្វើ អាចត្រៀម CV ទៅកាន់វេទិកាការងារ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្អែកនេះចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាចបាន ដែលមានទីតាំងក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈនោះមានក្រុមហ៊ុនខ្មែរនិងអន្តរជាតិធំៗចំនួន១០ កំពុងជ្រើសរើសបុគ្គលិកឱ្យធ្វើការងារ ប្រមាណ១៣១៥កន្លែង។
យោងតាមការចុះផ្សាយនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រុមហ៊ុនចំនួន១០ រួមមានធនាគារ ABA , AMK ផ្សារទំនើប AEON, Makro ,eleven1, ក្រុមហ៊ុន JACCS, Elegant Garment, Hotel KVL , TRUMP , Land &Home ជាដើមកំពុងផ្តល់ឱកាសការងារ ដោយបងប្អូនអាចដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាម នៅក្នុងកម្មវិធីវេទិកាការងារនោះ។
ដូច្នេះសម្រាប់បងប្អូនដែលចាប់អារម្មណ៍និងត្រូវការព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខ ១២៩៧ ឬ ១២៨៦/ ០១៦ ៧៨ ៦៦ ៥៥/ ០៧៧ ២៣ ២៣ ៧៨ ឬគេហទំព័រ www.nea.gov.kh និងអាចអញ្ចើញទៅចូលរួមដោយផ្ទាល់ នៅទីភ្នាក់ងារជាតិមុខរបរនិងការងារ ស្ថិតនៅអគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដែលស្ថិតនៅក្នុងបរិវេណក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់តែម្តង៕