បច្ចុប្បន្នទីភ្នាក់ជាតិមុខរបរនឹងការងារកំពុងប្រកាសតម្រូវការរងារនិងរើសបុគ្គលិកចំនួន៥៣៥៨៨កន្លែង នៅ២៥ខេត្ត-ក្រុង ផ្តល់ឱកាសដល់យុវជន សិស្ស-និស្សិត ប្រជាពលរដ្ឋនិងសាធារណៈជនដែលត្រូវការរកការងារធ្វើ ដោយគ្រាន់តែដាក់ពាក្យភ្លាម អាចសម្ភាសការងារភ្លាម។
ក្នុងនោះការងារក្នុងវិស័យដែលកំពុងមានតម្រូវការបុគ្គលិករួមមាន វិស័យឧស្សាហកម្ម វ័យសេវាកម្ម និងវិស័យកសិកម្ម។ បន្ថែមពីនោះគេក៏ជ្រើសរើសការងារច្រើនផ្នែកក្នុងវិស័យទាំងនេះផងដែរ មិនថានៅក្រុងភ្នំពេញឬតាមបណ្តាខេត្តនោះទេ។
ដូច្នេះសម្រាប់អ្នកកំពុង រកការរងារអាចរៀបចំ ប្រវតិ្តរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ សម្ភាសការងារភ្លាមៗ ជាមួយស្ថាប័ននិងក្រុមហ៊ុនឯកជនផ្សេងៗ តាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារ National Employment Agency ។
ចំពោះព័ត៌មានលម្អិតអំពីការដាក់ពាក្យ និងសើបសួរការងារសូមទំនាក់ទំនងទៅកាន់លេខ ១២៩៧ ឬ ១២៨៦ ឬលេខទូរស័ព្ទ០៧៧ ២៣ ២ ៣ ៧៨៕