ឱកាសល្អសម្រាប់អ្នកអត់ការងារធ្វើ! ក្រុមហ៊ុនធំៗចំនួន៨ ប្រកាសជ្រើសរើសបុគ្គលិកជិត១ពាន់នាក់
នារី AUTOJANUARY 24 20238.7 K views

ជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកដែលកំពុងស្វែងរកការងារ ឬអ្នកដែលចង់ផ្ដាស់ប្ដូរបទពិសោធន៍ការងារថ្មី ខណៈ ក្រុមហ៊ុនធំចំនួន ៨ នឹងធ្វើការជ្រើសរើសបុគ្គលិកសរុបចំនួន ៨៩០ នាក់ឲ្យចូលបម្រើការងារក្នុងក្រុមហ៊ុនរបស់ខ្លួននៅដើមឆ្នាំ២០២៣នេះ។

យោងតាមការចុះផ្សាយទីភ្នាក់ងារជាតិមុខរបរ និងការងារបានឲ្យដឹងថា ការជ្រើសរើសនេះនឹងត្រូវធ្វើឡើងនៅក្នុងវេទិកា ការងារប្រចាំខែ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយ សសយក វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ហើយកម្មវិធីនេះនឹងរៀបចំឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅអាគារទីភ្នាក់ងារជាតិមុខរបរ និងកាងារ ក្នុងបរិវេណក្រសួងការងារ អាគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។​

សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង៨ ដែលប្រកាសជ្រើសរើសបុគ្គលិកក្នុងវេទិកាខាងលើនោះរួមមាន៖ ធានាគារ NH Finance  ក្រុមហ៊ុនជ្រើសរើសបុគ្គលិក CoGen   ក្រុមហ៊ុន The leasing Center ធានាគារ AMK   ក្រុមហ៊ុន លីហួរ លីស៊ីង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ JACCS  ក្រុមហ៊ុន MinebeaMitsumi និងផ្សារទំនើប Lucky ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook.com/neakhmer (អិនអ៊ីអេ ខ្មែរ)៕​​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia