មុនចាប់ផ្តើមថ្ងៃថ្មី តើគួរធ្វើអ្វីខ្លះ? នេះជាទម្លាប់ពេលព្រឹកទាំង៧ ដែលធ្វើឱ្យជីវិតអ្នកកាន់ជោគជ័យ
Ping Chou EngJULY 22 2023649 views

ទម្លាប់ពេលព្រឹកមានសារៈសំខាន់ណាស់ ពីព្រោះថ្ងៃល្អឬអាក្រក់របស់អ្នកគឺអាស្រ័យលើទម្លាប់ពេលព្រឹកនេះឯង។ ដូច្នេះតើអ្នកគួរមានទម្លាប់ល្អៗអ្វីខ្លះ ដើម្បីឱ្យពេលព្រឹករបស់អ្នកកាន់តែមានន័យ និងអស្ចារ្យ? ខាងក្រោមនេះ គឺជាទម្លាប់ទាំង៨ ដែល Business Cambodia សូមណែនាំលោកអ្នកគួរព្យាយាមធ្វើឱ្យបានជារៀងរាល់ព្រឹក ដើម្បីឱ្យប្រសិទ្ធភាពការងារកាន់តែល្អប្រសើរឡើង៖  

១. ពេលភ្ញាក់ពីគេង យកដៃស្ទាបបេះដូងខ្លួនឯង៖ 

អរគុណខ្លួនឯងដែលនៅមានដង្ហេីមសម្រាប់ថ្ងៃថ្មី រួចនិយាយពាក្យល្អៗដាក់ខ្លួនឯងឱ្យបាន៣០វិនាទី ពីព្រោះអ្នកដឹងទេថា នៅក្នុងថ្ងៃដែលយើងនៅមានដង្ហើមនេះ មានមនុស្សមិនតិចនាក់ទេ ដែលលែងមានឱកាសនេះ។

២. ទទួលទានទឹកមួយកែវ៖

ការញ្ញុំាទឹកនៅពេលភ្ញាក់ពីគេងភ្លាមៗ គឺមានសារៈសំខាន់ណាស់​ ពីព្រោះរាងកាយរបស់យើងបានបាត់បង់ជាតិទឹកជាច្រើនពេលដែលយើងកំពុងគេង។ ដូច្នេះការញ៊ាំទឹកនេះ វានឹងធ្វើឱ្យសរសៃឈាមរបស់យើងរត់បានស្រួល មានកម្លាំង និងងាយស្រួលបន្ទោបង់ផងដែរ។

៣. គិតពីរឿងធំៗ៣ ដែលអ្នកចង់ធ្វើនៅថ្ងៃនេះ៖

ជាការពិតយើងតែងតែកំណត់នូវអ្វីដែលយើងត្រូវធ្វើជារៀងរាល់យប់ មុនពេលដែលយើងចូលគេង ដូច្នេះពេលយើងភ្ញាក់ពីគេង អ្នកក៏គួររំលឹកខ្លួនឯងថាតើត្រូវធ្វើអ្វីផងដែរ។ មានពាក្យមួយដែលគេបាននិយាយថា បើភ្ញាក់ពីគេង អ្នកមិនដឹងគួរធ្វើអ្វីទេ អ្នកគួរត្រឡប់ទៅដេកវិញល្អជាង។

 

៤. ចាប់សៀវភៅ កុំចាប់ទូរស័ព្ទ អានសៀវភៅណា ដែលអាចដោះស្រាយបញ្ហាដែលអ្នកកំពុងតែជួប៖

ពេលព្រឹកគឺជាពេលល្អ ដែលខួរក្បាលអ្នកអាចចងចាំបានល្អ ដូច្នេះការអានសៀវភៅដែលពាក់ពន្ធនឹងបញ្ហាជីវិតរបស់អ្នក គឺជារឿងសំខាន់ដែលអាចឱ្យអ្នកចាប់ផ្តើមថ្ងៃថ្មី បានកាន់តែប្រសើរផងដែរ។

៥. ហាត់ប្រាណ ១០ ទៅ ២០នាទី៖

ការធ្វើលំហាត់ប្រាណនៅពេលព្រឹក គឺធ្វើឱ្យរាងកាយយើង កាន់តែមាំមួន និងស្រស់ស្រាយបំផុត។

 

៦. ទទួលទានអាហារពេលព្រឹកដែលសំបូរប្រូតិអ៊ីន៖

នៅពេលព្រឹកអ្នកគួរញ៊ាំអាហារណា ដែលជួយដល់សុខភាពរបស់អ្នក ជាពិសេសពពួកអាហារដែលសំបូរទៅដោយប្រូតិអ៉ីន។

៧. ស្តាប់ព័ត៌មានថ្មីៗខ្លះ៖

​ ដើម្បីដឹងពីនិន្នាការសង្គម មុននឹងចាប់ផ្តើមការងាររបស់អ្នក ៕

អត្ថបទដោយ៖ ម៉េង​ សុងលី ( និពន្ធនាយក Business Cambodia ) 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia