ឱកាសល្អបានមកដល់ទៀតហើយសម្រាប់បងប្អូនដែលមានក្តីស្រមៃចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាដ៏ល្បីឈ្មោះរបស់ប្រទេសអូស្រ្តាលីឈ្មោះ Monash ដែលសាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៥៨ នៅទីក្រុង Melbourne រដ្ឋ Victoria ប្រទេសអូស្ត្រាលី ។ហើយថ្មីៗនេះខាងសាកលវិទ្យាល័យក៏មានផ្តល់អាហារូបករណ៍ជាច្រើនសម្រាប់សិស្សនិស្សិតផងដែរ។
ដោយជំនាញសំខាន់ៗដែលខាងប្រទេសអូស្រា្តលីនឹងផ្តល់មានទៅលើជំនាញសំខាន់ៗចំនួន ១០ ជំនាញរួមមាន ៖ជំនាញការរចនា និង ស្ថាបត្យកម្ម, សិល្បៈ, ធុរកិច្ចនិងសេដ្ឋកិច្ច, ការអប់រំ, វិស្វកម្ម, បច្ចេកវិទ្យា, ព័ត៌មាន,ច្បាប់, វេជ្ជសាស្រ្តគិលានុបដ្ឋាយិកា និង វិទ្យាសាស្រ សុខាភិបាល,ឱសថសាស្រ្ត, និងជំនាញវិទ្យាសាស្ត្រ។
ចំពោះលក្ខខណ្ឌនៃការដាក់ពាក្យទាមទារឱ្យមានកម្រិតភាសាអង់គ្លេសល្អ និងត្រូវឆ្លងកាត់ការធ្វើតេស្ត ដោយឡែកសម្រាប់អត្ថប្រយោជន៍ដែលនឹងទទួលបានគឺផ្តល់ជូនថ្លៃសិក្សា ឧបត្ថម ៣៣,០០០ដុល្លារក្នុងមួយឆ្នាំ រួមជាមួយនឹងការធ្វើដំណើរ។ហេតុនេះសម្រាប់បងប្អូនដែលមានបំណងនិងក្តីស្រមៃចង់ទៅរៀននៅប្រទេសអូស្ត្រាលីអាចធ្វើការដាក់ពាក្យបានតាមរយៈលីងរបស់សាលា (Monash university)៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង