អស្ចារ្យណាស់! ព្រៃឡង់បៃតង រកឃើញថាគ្រាប់ស្វាយចន្ទី អាចចម្រាញ់ធ្វើជាទឹកដោះគោបាន
ធី ស្រីល័ក្ខJANUARY 30 2023712 views

កាលពីពេលថ្មីៗនេះ យោងតាមចុះផ្សាយនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ USAID Greening Prey Lang- ព្រៃឡង់បៃតង បានបង្ហាញថា គ្រាប់ស្វាយចន្ទីអាចចម្រាញ់ចេញជាភេសជ្ជៈដូចទឹកដោះគោបាន ទឹកគ្រាប់ស្វាយចន្ទីដែលចម្អិនរួច គឺជាភេសជ្ជៈដ៏ពេញនិយម មិនមានជាតិទឹកដោះគោ តែអាចជំនួសទឹកដោះគោសុទ្ធក្នុងរូបមន្តអាហារភាគច្រើន។

Single Serving Cashew Milk

ប្រភពដដែលខាងលើបានឱ្យដឹងទៀតថា ភេសជ្ជៈនេះត្រូវបានផលិតចេញពីគ្រាប់ស្វាយចន្ទីសុទ្ធ ដែលចម្អិនរួច ក្រឡុកជាមួយទឹកដែលផ្តល់នូវរសជាតិបែបក្រែម ព្រមទាំងស្រទន់ដូចទឹកដោះគោដែរ និងសំបូរទៅដោយវីតាមីន សារជាតិរ៉ែ ប្រេងជំនួយសុខភាព និងអត្ថប្រយោជន៍ផ្សេងទៀតដែលទទួលបានមកពីរុក្ខជាតិ។ អត្ថប្រយោជន៍ទាំងនេះរួមមានការបង្កើនភាពស៊ាំ និងធ្វើឱ្យបេះដូង ភ្នែក និងស្បែកមានសុខភាពល្អ។

0e0b3532 C8ad 4c1d 8905 8275b76ac8b4

326174228 549385157213900 5116192497943295816 N

គួរបញ្ជាក់ផងដែរថា ការរកឃើញថ្មីនេះជារឿងដែលគួរឱ្យរីករាយសម្រាប់បងប្អូនប្រជាកសិករដែលជាអ្នកដាំដុះដំណាំមួយប្រភេទនេះ ព្រោះវាអាចជាទីផ្សារថ្មីមួយសម្រាប់អ្នកដែលចូលចិត្តភេសជ្ជៈដែលចម្រាញ់ចេញពីគ្រាប់ស្វាយចន្ទីនេះ។សូមរំលឹកផងដែរថា តាម​ការប៉ាន់ស្មាន មាន​កសិករ​ចំនួន ២២,០០០ នាក់ ហើយ​មាន​ប្រជាជន​ប្រមាណ​ជា ៣៨,០០០ នាក់ កំពុង​បម្រើការ​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ស្វាយចន្ទី បូករួម​ទាំង​កំលាំង​ពលកម្ម​ប្រចាំ​រដូវ​ផងដែរ​។ បច្ចុប្បន្ននេះ​ទិន្នផល​ស្វាយចន្ទី​ស្ទើរតែ​ទាំងអស់​ត្រូវបាន​នាំចេញ​ក្រោមរូបភាព​មិនទាន់​កែច្នៃ ប៉ុន្តែ​វា​អាច​នឹង​ផ្តល់​ការងារ​បន្ថែមចំនួន ១០,០០០ ទៀត​ប្រសិនបើ​ផលិតផល គ្រាប់ស្វាយចន្ទី​ឆៅ​ទូទាំងប្រទេស​កម្ពុជា​ត្រូវបាន​កែច្នៃ និង​វេច​ខ្ចប់​ក្នុងស្រុក (EIC២០០៧)​។នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ៕

323446037 553318483516582 3333570438962968083 N

324115114 964382368301119 845783466630800342 N

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia