កុំលេងសើច! អតីតស្តេចប្រដាល់ Mike Tyson ធ្លាក់ខ្លួនបាត់បង់ស្ទើរគ្រប់យ៉ាង ព្រោះតែចរិត១នេះ
Kan DaraJULY 12 20243.4 K views

តួអង្គឯកអង្រួនបេះដូងអ្នកស្នេហាវិស័យកីឡាប្រដាល់កាលពីជាង១០ឆ្នាំមុន លោក Mike Tyson គឺជាខ្លាកំណាចលើសង្វៀនដ៏គួរឱ្យខ្លាចបំផុតក្នុងប្រវត្តិសាស្ត្រ និងក្លាយជាម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកក្មេងបំផុតត្រឹមវ័យ២០ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែក្រៅពីភាពជោគជ័យលើអាជីព  លោកក៏ត្រូវបានគេស្គាល់ថាជាមនុស្សម្នាក់មានចរិតក្រអឺតក្រទម និងមានទម្លាប់ចាយលុយខ្ជីខ្ជាផងដែរ។

 

យោងតាមកាសែត New York Times បានរាយការណ៍ថា ចំណូលសរុបពីអាជីពជាអ្នកប្រដាល់ Mike Tyson រកបានមិនតិចជាង ១ពាន់លានដុល្លារឡើយ ខណៈលោកអាចរកបានប្រាក់រហូតដល់ទៅ ៣០លានដុល្លារឯណោះក្នុងមួយយប់។ តែដោយសារការចាយវាយខ្ជះខ្ជាយពេក ទើបទំហំទ្រព្យសម្បត្តិនៅសល់ត្រឹមជាង ៤០០លានដុល្លារប៉ុណ្ណោះ ក្នុងអំឡុងពេលលោកដាក់ពាក្យក្ស័យធន។

Gettyimages 1258735350 2

មិនចប់ត្រឹមប៉ុនេះ ខ្សែជីវិតរបស់ស្ដេចប្រដាល់រូបនេះបានបន្តដាំក្បាលចុះ ត្បិតភាពក្រអឺតក្រទមនិងទម្លាប់ចាយវាយលុយកាក់មិនល្អ Mike Tyson បានជះលុយទិញ គ្រឿងអលង្ការមាសពេជ្រ ភូមិគ្រិះតម្លៃកប់ពពក ទូរស័ព្ទដៃ សម្លៀកបំពាក់ហៃសូ ម៉ូតូតម្លៃខ្ពស់  រីឯយានយន្តវិញ ឡានសរុបដែលលោកបានទិញគឺ ១១១គ្រឿង មានស្ទើរគ្រប់ម៉ូដែល មិនថា Ferrari, Lamborghini, Range Rover, Mercedes-Benz, Bentley និង Roll Royce ជាដើម រួមទាំងបង្កើតកម្មវិធីជប់លៀងញឹកញាប់បំផុត។

 

ដោយសារការចាយវាយរបៀបនេះហើយ នៅឆ្នាំ២០០៧ Mike Tyson បានប្រកាសក្ស័យធនទ្រព្យសម្បត្តិ និងជំពាក់លុយរដ្ឋាភិបាលរហូតដល់ ៦០លានដុល្លារ។ តែដោយមានការជួយជ្រោមជ្រែងពីប្រពន្ធ ដោយបង្កើតកម្មវិធី Broadway ទើបបុរសធ្លាប់មានរហស្សនាមកណ្ដាប់ដៃដែក អាចដោះបំណុល និងសាងទ្រព្យមកវិញបានខ្លះ ខណៈបច្ចុប្បន្នលោកមានទ្រព្យប្រមាណត្រឹម ១០លានដុល្លារប៉ុណ្ណោះ។

Dd

យ៉ាងណាមិញ តាមរយៈខ្សែជីវិតពិតរបស់លោក Mike Tyson បានបង្ហាញឲ្យឃើញថា ចំនួនលុយដែលអ្នករកបានមិនមែនជារឿងសំខាន់បំផុតនោះទេ តែរបៀបក្នុងការរៀបចំទុកដាក់លុយកាក់ទើបជារឿងចាំបាច់ ដូចពាក្យខ្មែរបុរាណពោលថា៖ «កុំហូបតាមឃ្លាន កុំហ៊ានតាមចង់» ប្រយ័ត្នលិចលង់ ធ្វើជាមនុស្សត្រូវចេះគ្រប់គ្រាន់ទើបមិនវេទនាខ្លួន។ ខ្លឹមសារអប់រំខាន់មួយទៀតនោះគឺ វិនាសកម្មតាមពីក្រោយភាពអំនួត ការដួលរលំតាមពីក្រោយភាពក្រអឺតក្រទម៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia