ចំណេញជិត១ម៉ឺន$! ជិតដាច់ឆ្នាំ MG ប្រកាសលក់ឡានបញ្ចុះតម្លៃ លើម៉ូដែល៦នេះកប់
នារី AUTODECEMBER 8 20231.3 K views

សម្រាប់ប្រិយមិត្តដែលស្រលាញ់ពេញចិត្តលើរថយន្តរបស់ក្រុមហ៊ុន MG ហើយកំពុងសន្សំលុយជិតគ្រប់​ ត្រូវម៉ាច់តែម្តង ខណៈពេលនេះក្រុមហ៊ុនឡានកូនកាត់អង់គ្លេសចិន MG ប្រចាំស្រុកខ្មែរប្រកាសលក់បញ្ចុះតម្លៃញាក់លើម៉ូដែលទំនើបៗ រហូតដល់៦ម៉ូដែល ខណៈម៉ូដែលខ្លះបញ្ចុះក្បែរម៉ឺនដុល្លារ។​

387852179 307457462032413 3066670649096453045 N

យោងតាមផេកផ្លូវការ MG Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ដើម្បីអបអរ រដូវកាលបុណ្យណូអែលបានមកដល់ហើយ រថយន្ត MG ក៏មានប្រម៉ូសិនពិសេសសម្រាប់បុណ្យណូអែលផងដែរ ជាមួយការលក់រថយន្តគ្រប់ម៉ូឌែលទាំងអស់របស់បញ្ចុះតម្លៃ។ ដោយក្នុងនោះរួមមានម៉ូឌែលដូចជា៖

392858420 310071058437720 2428222367794780062 N

១. រថយន្ត MG6៖ លក់បញ្ចុះតម្លៃនៅសល់ ២៨,៩៩០ដុល្លារ ខណៈតម្លៃដើម ៣៥,០០០ដុល្លារ

២.​រថយន្ត MG ZS៖ លក់បញ្ចុះតម្លៃនៅសល់ ២៧,៨៨៨ដុល្លារ​ ខណៈតម្លៃដើម ៣៣,០០០ដុល្លារ

៣. ​រថយន្ត MG RX8៖ លក់បញ្ចុះតម្លៃនៅសល់ ៥១,៩៩០ដុល្លារ ខណៈតម្លៃដើម ៥៩,៩៩០ដុល្លារ

៤ ​រថយន្ត MG GT៖ លក់បញ្ចុះតម្លៃនៅសល់ ២៨,៨៨០ដុល្លារ ខណៈតម្លៃដើម ៣៥,៩៩០ដុល្លារ

៥ រថយន្ត MG HS៖ លក់បញ្ចុះតម្លៃនៅសល់ ៣៥,៩៩៥ដុល្លារ ខណៈតម្លៃដើម ៤៤,០០០ដុល្លា និងថែមជូនម៉ូតូ១គ្រឿងភ្លាមៗ

៦. ​រថយន្ត MG RX5៖ លក់បញ្ចុះតម្លៃនៅសល់ ៣៧,៩៩០ដុល្លារ ខណៈតម្លៃដើម ៣៨,៩៩០ដុល្លារ និងថែមជូនម៉ូតូ១គ្រឿងភ្លាមៗ

382111000 300944456017047 8819962635449219745 N

គួរជម្រាបផងដែរថា ការផ្តល់ជូននេះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣ ហើយសម្រាប់ព័ត៌មានលម្អិតប្រិយមិត្តអាចធ្វើការទំនាក់ទងទៅកាន់ លេខទំនាក់ទំនង: 023 882 552៕

386146969 303304955780997 4882047518015585315 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia