ធនាគារ អុឹមប៊ី ខេមបូឌា ម.ក​ បើកសម្ពោធសាខាឆ្លាតវៃក្នុងខណ្ឌបឹងកេងកងដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន
Sopheak PichMARCH 20 2024

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤​ នេះ ធនាគារ អុឹមប៊ី ខេមបូឌា បានសម្ពោធដាក់ឲ្យដំណើរការសាខាថ្មីរបស់ខ្លួនដែលជាសាខាឆ្លាតវៃមានទីតាំងនៅអាគារលេខ១៥១ មហាវិថីម៉ៅសេទុង ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មធនាគារតាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ខ្លួន។

សាខាឆ្លាតវៃក្នុងសង្កាត់បឹងកេងកងទី៣ ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មធនាគារ អោយកាន់តែប្រសើរថែមមួយកម្រិតទៀតតាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយ។ សាខាថ្មីនេះ បានបំពាក់ទៅដោយម៉ាស៊ីនដកប្រាក់-ដាក់ប្រាក់ ម៉ាស៊ីនអេធីអឹម រួមនិងសេវាកម្មផ្សេងៗទៀតដែលអតិថិជនអាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលាតាមតម្រូវការ។

Photo 2024 03 20 09 26 33ដើម្បីអបអរសាទរការសម្ពោធសាខាថ្មីនេះផងដែរ ធនាគារ អុឹមប៊ី​ ខេមបូឌា ក៏មានការផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេសៗជាច្រើនជូនដល់អតិថិជនដូចជាៈ

១. ទទួលបានការដូអនុស្សាវរីយ៍និងលេខគណនីពិសេសដែលមានតម្លៃ $500 សម្រាប់ការបើកគណនីថ្មីជាមួយប្រាក់តម្កល់ចាប់ពី $100 ឡើងទៅ នៅសាខាឆ្លាតវៃ។

២. កញ្ចប់ឥណទានពិសេស ដែលផ្តល់ជូនឥណទានរហូតដល់ 15 លានដុល្លារ ជាមួយការអនុគ្រោះប្រាក់ដើមរយៈពេល 06 ខែ  រួមនឹងអត្រាការប្រាក់ដ៏ល្អប្រសើរ។

៣. ការផ្តល់ជូនមាសសុទ្ធទម្ងន់ 1ជី សម្រាប់ការដាក់ប្រាក់សន្សំចាប់ពី 20 ម៉ឺនដុល្លារ សម្រាប់រយៈពេល 06 ខែ.

Photo 2024 03 20 09 32 29

Photo 2024 03 20 09 26 40

Photo 2024 03 20 09 26 37លោក Dinh Quang Huy ប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ អុឹមប៊ី ខេមបូឌា បានបញ្ជាក់នៅក្នុងសន្ទរកថារបស់លោកដែលថា ធនាគារ អុឹមប៊ី ខេមបូឌា បានបើកដំណើរការជាធនាគារពាណិជ្ជក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងមួយឆ្នាំ ក្រោយពីទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។ ធនាគារ អុឹមប៊ី ខេមបូឌា​ បានក្លាយជាធនាគារមួយដ៏សកម្មក្នុងការបំរើទីផ្សារនៅកម្ពុជាតាមរយៈការផ្តល់ជូនឥណទានអាជីវកម្ម និងឥណទានទិញផ្ទះ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពី ធនាគារ អុឹមប៊ី នៅប្រទេសវៀតណាម។ ធនាគារ អុឹមប៊ី ខេមបូឌា បានចាប់ដៃគូរសហការជាមួយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗជាច្រើនដូចជាបុរីប៉េងហួត បុរីមេគង្គលែន បុរីវិមានភ្នំពេញ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ធ្វើជាដៃគូយុទ្ធសាស្រ្តក្នុងការផ្តល់សេវាឥណទាន។   បច្ចុប្បន្ន ធនាគារ អុឹមប៊ី ខេបូឌា បានពង្រីកខ្លួនយ៉ាងសកម្មដោយមានទីស្នាក់កណ្តាលចំនួន01 និង​សាខាចំនួន03 ដែលមានបុគ្គលិកបំរើការជាង 200 នាក់ និងមានទ្រព្យសកម្មសរុប 203លានដុល្លារ។ យើងបានកំណត់នូវផែនការជាយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍន៍ខ្លួនអោយក្លាយជាធនាគារឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មដ៏ងាយស្រួលនិងរហ័សជូនដល់អតិថិជនតាមរយៈបច្ចេកវិទ្យាទំនើបរបស់យើង។  

Mc CCធនាគារ អុឹមប៊ី គឺជាធនាគារឈានដ៏មុខគេខាងផ្នែកបច្ចេកវិទ្យាទំនើបក្នុងប្រទេសវៀតណាម។ ត្រឹមឆ្នាំ2023 ធនាគារ អុឹមប៊ី មានអតិថិជនសរុបចំនួន២៦លាននាក់ និងមានទ្រព្យសកម្មសរុបជិត40ពាន់លានដុល្លារ ជាមួយចំណូលមុនកាត់ពន្ធចំនួន 1.2 ពាន់លានដុល្លារ។ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ធនាគារ អ៊ឹមប៊ី នៅប្រទេសវៀតណាម ធនាគារ អ៊ឹមប៊ី ខេមបូឌា ទទួលបានការគ្រាំទ្រនិងផ្គត់ផ្គង់លើបច្ចេកវិទ្យាពី​វៀតណាមមកកាន់កម្ពុជា។ សាខាឆ្លាតវៃថ្មីនេះ គឺជាការរួមបញ្ចូលគ្នាររវាងការផ្តល់សេវាកម្មតាមរយៈបុគ្គលិកដោយផ្ទាល់និងតាមរយៈម៉ាស៊ីនស្វ័យប្រវត្តិដែលធនាគារ អុឹមប៊ី បាននាំយកក្នុងទីផ្សារប្រទេសកម្ពុជា។

ធនាគារ អុឹមប៊ី ខេមបូឌា បានអញ្ជើញអតិថជនជាច្រើនចូលរួមជាភ្ញៀវកត្តិយសក្នុងការដាក់សម្ពោធសាខាឆ្លាតវៃ និងបានប្តេចជ្ញាក្នុងការផ្តល់សេវាកម្មធនាគារដ៏ទំនើបងាយស្រួល ដោយផ្តោតលើអតិថិជនជាគោល។

 

អំពីធនាគារ អុឹមប៊ី ខេមបូឌា

ធនាគារ អុឹមបី ខេមបូឌា បានសម្ពោធជាផ្លូវការនៅដើមឆ្នាំ2023 ក្រោយពីបានបើកដំណើរការជាសាខារបស់ធនាគារ អុឹមប៊ី តាំងពីឆ្នាំ2011​ មកម្ល៉េះ។ ដោយមានមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងទីផ្សារនៅប្រទេសកម្ពុជានេះ ធនាគារ អុឹមប៊ី ខេមបូឌា បានបោះជំហានទៅមុខដើម្បីក្លាយជាធនាគារពាណិជ្ជប្រកបដោយបច្ចេកវិទ្យាទំនើបដែលផ្តោតលើអតិថិជនជាគោល។

សម្រាប់ព័ត៌មានបន្ថែមអំពីធនាគារ អុឹមប៊ី ខេមបូឌា សូមទំនាក់ទំនងតាមរយៈ

http://www.facebook.com/MBBankCambodiaPlc/  ឬទូរស័ព្ទលេខ 023 96 86 876

ស្វែងរកតាមរយៈវេបសាយៈ https://www.mbcambodia.com/

សូមស្វែងរកទីតាំងសាខាឆ្លាតវៃរបស់យើងតាមរយៈ https://maps.app.goo.gl/CVPvQQRhBpwetSdG9

Sopheak Pich

អត្ថបទសរុប៖ 705

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia