ចំពោះលោកអ្នកដែលចង់ធ្វើសៀវភៅគ្រួសារ ឬចង់ធ្វើសៀវភៅស្នាក់នៅថ្មី ពេលនេះលែងមានចម្ងល់ថាទៅធ្វើនៅកន្លែងណាហើយត្រូវការឯកសារអ្វីខ្លះហើយ ដោយសារតែឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបង្ហាញច្បាស់ៗពីឯកសារដែលត្រូវយកទៅពេលទៅធ្វើ៖
ចំពោះការផ្លាស់ប្តូរសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងការផ្លាស់ទីលំនៅឯកសារដែលត្រូវយកទៅនោះមានដូចជា៖
សាមីខ្លួនត្រូវយកលិខិតស្នាមមួយចំនួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដូចខាងក្រោម៖
ចំពោះសៀវភៅគ្រួសារ សាមីខ្លួនត្រូវយកលិខិតស្នាមមួយចំនួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដូចខាងក្រោម៖
- សៀវភៅស្នាក់នៅ
- សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- សបុត្រអាពាហ៍ពិពាហ៍
- រូបថត មេគ្រួសារ ទំហំ ៤X៦ ចំនួន០៥សន្លឹក។
៣. អំពីការផ្លាស់ប្តូរទីលំនៅ (ទីកន្លែងទំនាក់ទំនង និងឯកសារដែលត្រូវមាន)
- ការផ្លាស់ទីលំនៅចេញ
- ប្រជាពលរដ្ឋដែលជាមេគ្រួសារ ឬសាមីខ្លួនត្រូវអញ្ជើញទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលកំពុងរស់នៅអចិន្ត្រៃយ៍ ដោយភ្ជាប់ជាមួយឯកសារ៖
- សៀវភៅស្នាក់នៅ
- សៀវភៅគ្រួសារ
ខ-ការផ្លាស់ចូល (ទីកន្លែងដែលទៅតាំងទីលំនៅថ្មី)
ប្រជាពលរដ្ឋដែលជាមេគ្រួសារ ឬសាមីខ្លួន ត្រូវយកឯកសារដែលទទួលបានពី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ចាស់ដែលអនុញ្ញាតឱ្យផ្លាស់ចេញ ទៅបង្ហាញប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលខ្លួនមានបំណងទៅតាំងទីលំនៅថ្មី ដើម្បីចុះឈ្មោះ និងទទួលបានសៀវភៅស្នាក់នៅ ដោយភ្ជាប់ឯកសារបន្ថែម៖
- សៀវភៅស្នាក់នៅ ឬសេចក្តីចម្លងសៀវភៅស្នាក់នៅ
- សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
សូមបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices តាមរយៈApp Store និង Google Play ឬ ទាក់ទងតាមលេខទូរស័ព្ទ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទ ដល់សុក្រ ក្នុងម៉ោងធ្វើការ ដោយឥតគិតថ្លៃសេវាទូរស័ព្ទគ្រប់ប្រព័ន្ធ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕
អត្ថបទ៖ ធី ស្រីល័ក្ខ