ម៉ាក្រូសាខាទី៣ នឹងលេចចេញជារូបរាងជាផ្សារទំនើបនៅរាជធានីភ្នំពេញឆាប់ៗនេះ!
Sopheak PichNOVEMBER 21 2022

ម៉ាក្រូ សាខាទី៣ ត្រៀមបើកសម្ពោធជាផ្លូវការដើម្បីបំពេញតាមតម្រូវការដែលកំពុងតែមានការកើនឡើងយ៉ាងខ្លាំង របស់ប្រជាជនកម្ពុជា និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជាផងដែរ។

(រាជធានីភ្នំពេញ)៖ ផ្សារម៉ាក្រូដែលជាមជ្ឈមណ្ឌលលក់ដុំទំនិញដ៏ធំដែលមានសមាជិកមកពីប្រទេសថៃបានធ្វើការប្រកាសថា​ ខ្លួននឹងបើកសាខាទី៣ នៅរាជធានីភ្នំពេញ។ ផ្សារម៉ាក្រូ សាខាទី៣ ថ្មីនេះនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២​ ខាងមុខនេះ។

Photo 2022 11 21 11 03 11

Photo 2022 11 21 11 03 15

Photo 2022 11 21 11 03 18

Photo 2022 11 21 11 03 22

Photo 2022 11 21 11 03 25ក្នុងឱកាសនៃការបើកសម្ពោធជាផ្លូវការនេះអតិថិជនទាំងអស់អាចរីករាយនឹងការទិញទំនិញគ្រប់ប្រភេទជាមួយ
នឹងការផ្តល់ជូនកម្មវិធីប្រូម៉ូសិនពិសេសៗសរុបជាទឹកប្រាក់រហូតដល់ ៣៥,០០០ ដុល្លារ។​សូមបញ្ជាក់ថា ផ្សាម៉ាក្រូ សាខាទី៣ ជ្រោយចង្វារនេះមានទីតាំងនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​ ដែលបើកបម្រើជូនអតិថិជនទាំងអស់ចាប់ពីម៉ោង ០៦:០០​ ព្រឹក រហូតដល់ម៉ោង​ ១០:០០​ យប់។

អំពីផ្សារម៉ាក្រូ

ម៉ាក្រូ (Makro) គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Siam Makro Public Company Limited និងដៃគូអាជីវកម្មកម្ពុជា។ ក្រុមហ៊ុននេះជាសមាជិកនៃមជ្ឈមណ្ឌលលក់ទំនិញបោះដុំដ៏ធំដែលត្រូវបានចុះបញ្ជីដើម្បីផ្តល់នូវផលិតផលជាច្រើនប្រភេទដល់សមាជិកវិជ្ជាជីវៈ និងប្រតិបត្តិករអាជីវកម្ម រួមទាំងអ្នកលក់រាយ ផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន អាជីវកម្មម្ហូបអាហារ ប្រតិបត្តិករអាជីវកម្មសេវាកម្ម ភ្នាក់ងាររដ្ឋាភិបាល ស្ថាប័នអប់រំ និង ប្រតិបត្តិករអាជីវកម្មផ្សេងទៀតផងដែរ។

ទីស្នាក់ការកណ្តាលដំបូងគេរបស់​ម៉ាក្រូ (Makro) ក្នុងប្រទេសកម្ពុជាគឺស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ និង ទី២ នៅ ខេត្តសៀមរាប ហើយសាខា ម៉ាក្រូ (Makro) ជ្រោយចង្វារថ្មីនេះគឺត្រូវបានស្គាល់ថាជាផ្សាម៉ាក្រូសាខាទី ៣ របស់ខ្លួន។

គុណភាពផលិតផលរបស់ផ្សារម៉ាក្រូ (Makro) ទាំងអស់គឺធានាបាននូវសុវត្ថិភាពដោយប្រទេសថៃ និងបទដ្ឋានស្តង់ដារអន្តរជាតិក្នុងតម្លៃមួយដែលអតិថិជនអាចយកទៅលក់បន្តបានដើម្បីទទួលបានប្រាក់ចំណេញ និងអនុញ្ញាតឱ្យអតិថិជនទាំងអស់អាចធ្វើការគ្រប់គ្រងនូវលំហូរសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាព និងការរីកចម្រើនប្រកបដោយនិរន្តរភាពផងដែរ។ គ្រប់ផលិតផល​ទាំងអស់គឺត្រូវ​បាន​រៀបចំ​តាម​ប្រភេទ និង​ដាក់តាមផ្នែកៗ លើធ្នើរផ្សេងៗពីគ្នាដើម្បី​ផ្តល់ភាពងាយស្រួលដល់អតិថិជនទាំងអស់អាចរកមើល និងទិញបានយ៉ាងងាយស្រួល និងឆាប់រហ័ស។ អ្វីដែលសំខាន់បំផុត ម៉ាក្រូ ក៏បានផ្តល់នូវតម្លៃលក់ដុំសម្រាប់ជាប្រយោជន៍ដល់អតិថិជនលក់រាយបន្តផងដែរ។ ក្រៅពីនេះ ម៉ាក្រូក៏មានផ្តល់នូវសេវាកម្មដឹកជញ្ជូន “makrocambodiaclick” ដើម្បីធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការទិញទំនិញ និងប្រកបអាជីវកម្ម។

ផ្សារម៉ាក្រូ ប្ដេជ្ញាធ្វើប្រតិបត្តិការអាជីវកម្មដោយមានទំនួលខុសត្រូវសង្គម ក្រោមការគ្រប់គ្រងសាជីវកម្មល្អ។ ក្រុមហ៊ុនក៏បានបង្កើតឱកាសការងារថ្មីសម្រាប់ការងារក្នុងស្រុក និងផ្តល់ការបណ្តុះបណ្តាលពេញលេញ និងផ្តល់ចំណេះដឹងផ្នែកលក់រាយដល់អ្នកលក់រាយក្នុងស្រុក ព្រមទាំងសហការជាមួយកសិករក្នុងស្រុកដើម្បីអភិវឌ្ឍផលិតផលដែលមានគុណភាពខ្ពស់ មានសុវត្ថិភាព និងមានអនាម័យខ្ពស់សម្រាប់អតិថិជនទាំងអស់។ ទាំងអស់នេះគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃការប្តេជ្ញាចិត្តរបស់ម៉ាក្រូក្នុងការក្លាយជា "ដៃគូដែលគួរឱ្យទុកចិត្តបំផុតរបស់អ្នក"

ព័ត៌មានបន្ថែមពីផ្សារម៉ាក្រូសាខាទី៣ ថ្មីនេះសូមទំនាក់ទំនង៖

១. បញ្ជរសេវាអតិថិជន៖ សាខាជ្រោយចង្វារ

២. លេខទូរស័ព្ទ៖ ០២៣ ៩០២៣៤៩

៣. គេហទំព័រ៖ www.makrocambodiaclick.com

៤. ទំព័រហ្វេសប៊ុកផេកផ្លូវការ៖ www.facebook.com/makrocambodia

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia