ម្ចាស់យីហោល្បីLV កើតចេញពីស្នាដៃក្មេងប្រុសអនាថា និងជោគជ័យព្រោះគោលការណ៍ធំៗ៣យ៉ាង
ឡុង វឌ្ឍនៈMAY 13 2022917 views

Louis Vuitton គឺជាម៉ាកប្រណិតដ៏មានតម្លៃបំផុតរបស់ពិភពលោក ហើយជាផ្នែកមួយរបស់ LVMH ។ យីហោលំដាប់ថ្នាក់ពិភពលោកនេះមានផលិតផលជាច្រើនប្រភេទ​​រួម​មាន៖ ទំនិញ​ស្បែក កាបូប ខោជើងវែង ស្បែកជើង នាឡិកា គ្រឿងអលង្ការ និង​គ្រឿង​បន្ថែម។ គិតមកទល់បច្ចុប្បន្ននេះក្រុមហ៊ុន LVMH គឺមានតម្លៃរហូតដល់ទៅ៣០ពាន់លានដុល្លារឯនោះ។ ប៉ុន្តែថាតើអ្នកណាជាអ្នកកសាងម៉ាកយីហោដ៏ល្បីល្បាញមួយនេះ?

ម៉ាកយីហោ LV ត្រូវបានបង្កើតឡើងដោយលោក Louis Vuitton កើតនៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៨២១ នៅទីក្រុងមួយឈ្មោះថា Anchay ក្នុងប្រទេសបារាំង ដែលលោកជាក្មេងកើតចេញពី គ្រួសារកសិករក្រីក្រកំព្រាម្តាយអាយុ១០ឆ្នាំ និងរងសម្ពាធពីម្តាយចុងទើបធ្វើឱ្យលោក Louis Vuitton សម្រេចចិត្តចាកចេញពីផ្ទះតាំងពីអាយុ១៣ឆ្នាំទៅទីក្រុងប៉ារីស។

ដូច្នេះហើយ លោកបានជួបឧបសគ្គជាច្រើនក្នុងជីវិត គ្មានផ្ទះ គ្មាន​លុយ គ្មានអាហារ ប៉ុន្តែក្រោយពីការចាកចេញរបស់លោក ត្រូវបានគេបង្រៀនឲ្យធ្វើការជាមួយសិប្បកម្មដូចជា៖ ដែក ថ្ម ក្រណាត់ និងឈើ ។ ជាអកុសលលោកបានទទួលមរណភាពនៅ​ក្នុងផ្ទះ នៅអាយុ៧២ឆ្នាំ ដោយសោកនាកម្មដែលនឹងស្មានមិនដល់បានវាយប្រហារអាជីវកម្មនៅឆ្នាំ ១៨៩២។

យ៉ាងណាមិញ គន្លឹះនៃភាគជោគជ័យដ៏ធំរបស់ប្រ៊ែន LV នេះវាមានធាតុផ្សំជាច្រើន ប៉ុន្តែយើងនឹងលើកយកនូវចំណុចពិសេស៣ដែលធ្វើឱ្យប៊្រែននេះល្បីល្បាញ និងបង្កើនតម្លៃក្រុមហ៊ុនរហូតដល់ទៅ ​៣០ពាន់លានដុល្លារគឺ៖

១. ផ្ដោតលើការកសាងប្រ៊ែន LV ដែលជាប្រ៊ែនដែលមានគុណតម្លៃបំផុត និងត្រូវបានគេស្គាល់ថាជាប្រ៊ែនដែលលក់សម្ភារៈប្រណិតៗ។

២. ផលិតផលក្រុមហ៊ុន LV មានគុណភាពខ្ពស់បំផុត និងធ្វើឡើងដោយដៃ ដែលនេះជាចំណុចពិសេសធ្វើឱ្យយីហោនេះជោគជ័យ។ ប៉ុន្តែបញ្ហាប្រឈមមួយគឺប្រ៊ែននេះក៏ត្រូវបានជនខិលខូចធ្វើការក្លែងបន្លំបង្កើតផលិតផលស្រដៀង និងផលិតផលដើមផងដែរ។

៣. ការជ្រើសរើសអ្នកបន្តវេនដែលមានសមត្ថភាពខ្ពស់បំផុត។ ​ជាក់ស្ដែងសម្រាប់មេដឹកនាំធំបច្ចុប្បន្នគឺលោក Bernard Arnault ជាប្រធានគ្រប់គ្រងគឺជាបុគ្គលដែលមានសមត្ថភាពខ្ពស់បំផុត រហូតដល់លោកអាចដណ្ដើមតំណែងជាមហាសេដ្ឋីមានជាងគេលេខ១ ដែលមាន វ័យ៧៣ឆ្នាំ ដែលទ្រព្យបច្ចុប្បន្ននេះមានរហូតដល់ ១៤៤ (Billion) គិតត្រឹមឆ្នាំ​២០២២ បានកសាងរហូតមក ។

ជាចុងក្រោយ ចំណុចខាងលើ ជាកត្តាជំរុញដ៏សំខាន់មួយដែលជួយឱ្យក្រុមហ៊ុន LV ដ៏ល្បីល្បាញអាចទទួលបានជោគជ័យយ៉ាងខ្លាំង ប្រសិនបើអ្នកជាម្ចាស់អាជីវកម្ម គម្បីគួរយកគន្លឹះទាំង ៣នេះទៅអនុវត្តផងដែរគឺ ផ្ដោតលើការកសាងប្រ៊េនរបស់អាជីវកម្មខ្លាំង បង្កើតចំណុចពិសេសឱ្យផលិតផល និងជ្រើសរើសអ្នកបន្តវេនឱ្យបានត្រឹមត្រូវបំផុតនោះអាជីវកម្មអ្នកប្រាកដជារីកចម្រើនបានយូរអង្វែងដូចជាប្រ៊ែន LV ដូច្នេះដែរ៕

អត្ថបទដោយ៖ ស្រេង យិនលីវ

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia