មកស្គាល់ក្រោលគោ១កន្លែង ចិញ្ចឹមដំបូងពីរបីក្បាល រហូតដល់ពាន់ក្បាល ថែមទាំងនាំចេញបានទៀត
នៅ ហៀងMAY 30 20221.5 K views

បច្ចុប្បន្នតម្រូវការសាច់គោផ្គត់ផ្គង់នៅទីផ្សារក្នុងស្រុកហាក់បីដូចជានៅមានកម្រិត ដែលជាហេតុធ្វើឱ្យមានលំហូរចូលសាច់គោពីក្រៅស្រុកមកច្រើន។ យ៉ាងណាមិញ ងាកមកកាន់មុខរបរចិញ្ចឹមគោតាមបែបប្រពៃណីវិញ វាបានក្លាយទៅជារបរមួយដ៏ពេញនិយម ជាពិសេសសម្រាប់បងប្អូននៅតាមទីជនបទ ស្រែចម្ការ ដោយសារតែផ្ទៃដីធំទូលាយ និងធន ធានគ្រប់គ្រាន់ ។  

Vefwas

ការចិញ្ចឹមគោលតាមបែបប្រពៃណី ឬជាលក្ខណៈគ្រួសារ ដោយភាគច្រើនយើងសង្កេតឃើញថាមានមិនសូវច្រើនប៉ុន្មានឡើយ ពី១០ ទៅ ៣០ក្បាលហើយច្រើនបំផុត១០០ក្បាលប៉ុណ្ណោះ ប៉ុន្តែថ្ងៃនេះយើងនឹងនាំបងប្អូនទាំងអស់គ្នាឱ្យមកស្គាល់ក្រោលចិញ្ចឹមគោខ្មែរមួយកន្លែងទិញចូល និងលក់ចេញ រាប់សិបក្បាល ថែមទាំងអាចនាំចេញបានទៀត ។

Untitled 1 Recovered Recovered Recovered Recovered Recovered Recovered Recovered Recovered Recovered Recovered Recovered Recovered Recovered

ជួបសម្ភាសន៍ជាមួយនឹងក្រុមការងារ Business Cambodia ដោយធ្វើការសន្ទនាតាមរយៈទូរស័ព្ទដៃ លោក យេន ឆារីត បានឱ្យដឹងថា លោកគឺជាអ្នកចិញ្ចឹមគោមួយរូប នាក្នុងទឹកដីលោតាដំបងគ្រញ៉ូង គឺខេត្តបាត់ដំបង ដែលដំបូងឡើយគឺគ្រាន់តែចិញ្ចឹមលក្ខណៈគ្រួសារ ដែឪពុកម្តាយចែកគោឱ្យតែពីរទៅបីក្បាលប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលធំពេញវ័យ លោកហាក់បីដូចជាចូលចិត្តជាមួយនឹងមុខរបរមួយនេះ បន្ទាប់មកក៏បានទិញចូលថែម លក់ និងដូរ ពីមួយឆ្នាំទៅមួយឆ្នាំ គោនៅក្នុងក្រោលកាន់តែច្រើនឡើងៗ ។

E3f2req

ដង្ខៅគោរូបសង្ហាវ័យប្រមាណជា២០ប្លាយនេះបានបន្តថា បច្ចុប្បន្នក្រោលគោរបស់លោក ដែលនៅក្នុងទឹកដីបាត់ដំបងមានប្រមាណក្បែរពាន់ក្បាលហើយ ដោយរាប់បញ្ចូលទាំងគោអ្នកជិតខាង និងអ្នកគង្វៀលផងដែរ មិនត្រឹមចិញ្ចឹមតែ គោនោះទេ លោកក៏ចិញ្ចឹមក្របីដែរ ពោលគឺទិញ លក់ដូរ ចូលក្នុងក្រោល​ជាហូហែរ ។

កូនអ្នកបាត់ដំបងរូបនេះបានបន្ថែមទៀតថា ការចិញ្ចឹមគោលោកបានជួបនៅបញ្ហាធំៗចំនួនពីរ ដែលទីមួយនោះគឺទាក់ទងទៅនឹងតម្លៃគោធ្លាក់ចុះ ដែលធ្វើឱ្យពិបាកនៅក្នុងការលក់ និងនាំចេញទៅកាន់ប្រទេសជិតខាង ចំណែកឯបញ្ហាទីពីរនោះគឺជំងឺឱកាសនិយម មានន័យថាជំងឺថ្មីដែលឆ្លងទៅសត្វគោ ដោយយើងមិនបានដឹងមុន បណ្តាលឱ្យមានផលប៉ះពាល់មួយចំនួនដែរ ។

Untitled 1 Recovered Recovered Recovered Recovered Recovered Recovered Recovered Recovered Recovered Recovered Recovered Recovered Recovered

តែទោះបីជាយ៉ាងណាក៏ដោយ បុរសពូកែថ្វីមាត់រូបនេះ នៅតែជម្រុញឱ្យមានការចិញ្ចឹមគោខ្មែរឱ្យកាន់តែច្រើនឡើង ព្រោះមុខរបរមួយនេះគឺជាចំណូលមួយផ្នែកធំជួយទៅដល់គ្រួសារ ខណៈគោមួយក្បាលយ៉ាងហោចណាស់ក៏លក់បាន៤លាន រៀលដែរ ហើយបើមានដីទំនេរ ចិញ្ចឹមបានច្រើនទៀតនោះចំណូលក៏ច្រើនទៅតាមនោះដែរ ។

Gf3qwdsx

លោកបានសង្កត់ធ្ងន់ថា លោកចង់ឃើញមានបងប្អូនចិញ្ចឹមគោក្នុងស្រុកកាន់តែច្រើនឡើង ដើម្បីបំពេញនៅតម្រូវ ការទីផ្សារក្នុងស្រុកយើងឱ្យបានគ្រប់គ្រាន់ ពេលនោះតម្លៃគោនៅក្នុងស្រុកក៏មានតម្លៃថ្លៃដែរ ហើយអ្នកចិញ្ចឹមក៏មានទឹកចិត្ត  ប៉ុន្តែនៅពេលដែលការចិញ្ចឹមនៅក្នុងស្រុកមានកម្រិត ការនាំចូលមានច្រើន ធ្វើឱ្យតម្លៃគោក្នុងស្រុកធ្លាក់ចុះជាពុំខាន ។ សម្រាប់បងប្អូនដែលចង់ទិញ លក់ ដូរ គោ ក្របី សូមទំនាក់ទំនងដោយផ្ទាល់ទៅកាន់លេខ ៖ ០៨៨ ៦៤១ ៥២ ៥៨ ។

អត្ថបទដោយ ៖ នៅ ហៀង ប្រធាននិពន្ធជំនាញលក់ Tell : 010785134 (ខ្ញុំនៅទីនេះគឺដើម្បីជួយ ដល់អ្នករកស៊ី ម្ចាស់ផលិតផល ឬយីហោនៅក្នុងស្រុក ឱ្យកាន់តែមានអ្នកស្គាល់ច្រើនឡើង និងឱ្យតម្លៃកាន់តែខ្លាំង ។ 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia