តើធនាគារណាគេនិយមដាក់លុយ? តស់មកស្គាល់ធនាគារកំពូលទាំង៥មានអ្នកដាក់ប្រាក់បញ្ញើច្រើនបំផុត
Toeuy HongMAY 15 202415.9 K views

ធនាគារពាណិជ្ជមិនត្រឹមតែផ្ដល់ប្រាក់កម្ចីដើម្បីឲ្យម្ចាស់អាជីវកម្មនិងក្រុមហ៊ុនសាជីវកម្មប្រើប្រាស់ដើមទុនពង្រីកអាជីវកម្មនិងពលរដ្ឋទទួលបានលុយប្រើប្រាស់តាមតម្រូវការប៉ុណ្ណោះទេប៉ុន្ដែធនាគារគឺជាកន្លែងទទួលប្រាក់បញ្ញើរបស់ប្រជាជនក្រុមហ៊ុននិងស្ថាប័នរដ្ឋជាច្រើនដើម្បីផ្ដល់ជាកន្លែងរក្សាទុកលុយមានសុវត្ថិភាពនិងទទួលបានការប្រាក់ផងដែរ។

 ទាក់ទងនឹងការដាក់ប្រាក់បញ្ញើនៅធនាគារនេះដែរ ថ្ងៃនេះ Business Cambodia សូមបង្ហាញពីធនាគារកំពូលទាំង៥ដែលមានអ្នកដាក់ប្រាក់បញ្ញើច្រើនជាងគេបំផុតគិតត្រឹមដំណាច់ឆ្នាំ២០២៣កន្លងទៅនេះដោយយោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិ។

. ធនាគារ ABA

 ធនាគារ ABA គឺជាធនាគារដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័សនិងទទួលបានការគាំទ្រច្រើនពីអតិថិជនផងដែរ។ គិតត្រឹមដំណាច់ឆ្នាំ២០២៣កន្លងទៅធនាគារ ABA មានប្រាក់បញ្ញើសរុបប្រមាណជាង៩ពាន់លានដុល្លារ។

. ធនាគារ អេស៊ីលីដា

 ធនាគារ អេស៊ីលីដាគឺជាធនាគារពាណិជ្ជចាស់វស្សាមួយដែលមានប្រជាជនកម្ពុជាស្គាល់ច្រើនហើយធនាគារនេះគឺជាធនាគារតែមួយគត់ដែលឡើងផ្សារហ៊ុនដាក់លក់ភាគហ៊ុនជាសាធារណៈ។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដាមានប្រាក់បញ្ញើប្រមាណជាង៧.១ពាន់លានដុល្លារ។

. ធនាគារ កាណាឌឺយ៉ា

ធនាគារ កាណាឌីយ៉ាងគឺជាធនាគារដ៏ធំមួយដែលត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ១៩៩១ហើយអ្នកត្រួសត្រាយបង្កើតធនាគារនេះគឺអ្នកឧកញ៉ា ពុង ឃាវសែ។ ត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារកាណាឌីយ៉ាមានប្រាក់បញ្ញើប្រមាណជាង៦.១ពាន់លានដុល្លារ។

. ធនាគារ ខេប៊ី ប្រាសាក់

ធនាគារ ខេប៊ីប្រាសាក់ទើបតែបានកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខេប៊ីប្រាសាក់មកជាធនាគារខេប៊ីប្រាសាក់កាលពាក់កណ្ដាលឆ្នាំ២០២៣កន្លងទៅ។ ត្រឹមដំណាច់ឆ្នាំ២០២៣ ប្រាក់បញ្ញើរបស់ធនាគារ ខេប៊ីប្រាសាក់មានប្រមាណជិត៣ពាន់លានដុល្លារ។

. ធនាការ ស្ថាបនា

ធនាគារស្ថាបនា បានវិវត្តន៍ខ្លួនក្លាយជាធនាគារដ៏ធំមួយបន្ទាប់ពីបានកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមកជាធនាគារពាណិជ្ជនៅអំឡុងឆ្នាំ២០១៦។ ធនាគារស្ថាបនាគឺជាធនាគារដែលមានប្រាក់បញ្ញើច្រើនបំផុតទី៥គិតត្រឹមចុងឆ្នាំ២០២៣ ដោយប្រាក់បញ្ញើប្រមាណជាង១.៧ពាន់លានដុល្លារអាមេរិក៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia