លោក Lionel Messi គឺជាកីឡាករបាល់ទាត់សញ្ជាតិអាហ្សង់ទីនដែលរកចំណូលបានច្រើនបំផុតក្នុងលោកជាមួយនឹងទេពកោសល្យដ៏អស្ចារក្នុងពិភពបាល់ទាត់ដែលធ្វើឲ្យលោកអាចកសាងទ្រព្យសរុបប្រមាណជា៦០០លានដុល្លារ។ ខាងក្រោមនេះគឺជាប្រភពចំណូលធំៗ ទោះជាលោក Lionel Messi ចូល និវត្តន៍ពីវិស័យបាល់ទាត់ក៏លោកអាចរកចំណូលបានរាប់លានដុល្លារដោយយើងតាមវេបសាយ Lifestyleasia។
១. ផ្សព្វផ្សាយយីហោក្រុមហ៊ុនល្បីៗ
វាជាធម្មតាទេសម្រាប់បុគ្គលល្បីៗសុទ្ធតែមានក្រុមហ៊ុនល្បីៗជាច្រើនជួលឲ្យផ្សព្វផ្សាយផលិតផលរបស់ពួកគេ។ ជាក់ស្ដែងលោក Messi ធ្វើជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនល្បីៗជាច្រើន Budweiser, Gotorade, Konomi, PUBG Mobile, Pepsi និងMasterCard ជាដើម។ មិនតែប៉ុណ្ណោះលោក Messi ក៏ជាទូតសុឆន្ទៈបស់ក្រុមហ៊ុនសម្លៀកបំពាក់ Adidas និងចុះកុងត្រាពេញមួយជីវិតដែលធ្វើឲ្យលោករកចំណូលបានប្រចាំឆ្នាំចំនួន២៥លានដុល្លារពីកិច្ចព្រមព្រៀងនេះ។
២. ចំណូលពី Instagram
Messi មានអ្នកតាមដានលើបណ្ដាញ Instagram ចំនួន៣៧០លាននាក់ដែលធ្វើឲ្យលោកក្លាយជាបុគ្គលដែលមានគេតាមលើ Instagram ច្រើនបំផុតលំដាប់ទី៣។ របាយការណ៍កាលពីឆ្នាំ២០១៩របស់Forbes បានឲ្យដឹងថា Messi ផុសរូបម្ដងៗជាមួយនឹងការផ្សព្វផ្សាយផលិតផល លោករកចំណូលបានជាង៦៤ម៉ឺនដុល្លារក្នុងមួយផុសលើInstagram។
៣. ចំណូលពីអាជីវកម្ម
កីឡាកររូបនេះមិនមែនចេះតែលេងបាល់មួយមុខនោះទេ តែលោកក៏ជាអ្នកជំនួញម្នាក់ផងដែរ។ ជាក់ស្ដែងកាលពីឆ្នាំ២០២៩ លោបានម្ពោធហាងលក់សំលៀកបំពាក់មួយដែលមានឈ្មោះថា Messi Store នៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។ មិនតែប៉ុណ្ណោះគាត់ក៏ជាម្ចាស់សណ្ឋាគារ MiM ដែលក្នុងនោះមានសណ្ឋាគារជាច្រើនទៀតដែលធ្វើឲ្យលោករកចំណូលពីអាជីវកម្មទាំងនេះរាប់ម៉ឺនដុល្លារ។
គួរបញ្ជាក់ផងដែរថា ប្រភពចំណូលរបស់លោក Lionel Messi គឺជាគំរូមួយសម្រាប់កីឡាករទូទាំងពិភពលោកឲ្យដឹងថាទាន់ខ្លួននៅមានកម្លាំង មានពេលរកចំណូលបានពីវិស័យកីឡាករ ត្រូវចេះសន្សំហើយវិនិយោគបង្កើតប្រភពចំណូលដើម្បីចូលនិវត្តន៍ពីអាជីពនៅតែមានប្រភពចំណូលសម្រាប់ចិញ្ចឹមខ្លួនឯងនិងគ្រួសារ៕