កាលពីម្សិកមិញនេះពិភពលោកពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីអាមេរិកតាមរយៈលោក Donald Trump បានប្រកាសពីការដំឡើងពន្ធនៅបណ្ដាលប្រទេសនិងតំបន់ប្រមាណជាង១៨០តំបន់នៅប្រទេសនៅជុំវិញពិភពលោក។
តាមពិតទៅការដំឡើងពន្ធនាំចូលរបស់ប្រទេសជាច្រើនដែលជាដៃគូពាណិជ្ជកម្មរបស់អាមេរិកគឺលោក Donald Trump មានគម្រោងចង់ធ្វើយូរហើយ ខាងក្រោមនេះគឺជាហេតុផលធំៗដែលនៅពីក្រោយការដំឡើងពន្ធនាំចូល។ បើនេះបើយោងតាមការចុះផ្សាយរបស់ CNBC។
១. ការដាក់ពន្ធនាំចូលនឹងជួយឲ្យអាមេរិកអាចបង្កើនការផលិតនៅក្នុងស្រុក
២. ការយកពន្ធពីអ្នកនាំចូលនឹងអាចទូទាត់គម្រោងដែលត្រាំកាត់ពន្ធចំពោះប្រជាជនមួយចំនួន
៣. ចំណូលពីការយកពន្ធនឹងអាចយកបង់បំណុលជាតិជាង៣០ពាន់ពាន់លានដុល្លារបានមួយផ្នែកដែរ
៤. ការយកពន្ធនឹងជួយឲ្យប្រទេសដទៃបន្ថយរនាំងពាណិជ្ជកម្មទៅនឹងទំនិញរបស់អាមេរិក
៥. ការយកពន្ធនាំចូលនឹងជួយបង្កើនសេដ្ឋកិច្ចរបស់អាមេរិក
៦. ការយកពន្ធនាំចូលនឹងជួយកាត់បន្ថយឱភាពពាណិជ្ជកម្មដែលអាមេរិកមានជាមួយប្រទេដទៃ
គួរបញ្ជាក់ផងដែរថាប្រទេសជាច្រើនដែលជាដៃគូពាណិជ្ជកម្មរបស់អាមេរិកសុទ្ធតែត្រូវបានអាមេរិកដំឡើងពន្ធនាំចូលដោយក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរដោយអាមេរិកដំឡើងពន្ធចូលនាំរបស់កម្ពុជារហូតដល់ទៅ៤៩%
ចំពោះការគណនាគិតពន្ធនាំចូលគឺអាមេរិកអាមេរិកយកឱនភាពនៃការធ្វើពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសមួយចែកនឹងចំនួនទំហំទឹកប្រាក់នាំចេញរបស់ប្រទេសនោះទៅកាន់អាមេរិក។
ឧទាហរណ៍ជាក់ស្ដែងឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយចិនមានចំនួន២៩១.៩ពាន់លាន$ ចំណែកចំនួនទឹកប្រាក់នាំចូលរបស់ចិនទៅកាន់អាមេរិកមានចំនួន៤៣៣.៨ពាន់លានដុល្លារ។ ដូច្នេះយើងបាន ២៩១.៩ពាន់លាន$ ចែកចំនួន៤៣៣.៨ពាន់លានដុល្លារ ស្មើ០.៦៧២៨ឬស្មើនឹង៦៧%។
ត្រង់នេះអាមេរិកត្រូវគិតពន្ធនាំចូលរបស់ចិនចំនួន៦៧% ប៉ុន្ដែលោក Donald Trump លើកឡើងថាដោយសារលោកជាមនុស្សចិត្តល្អ ដូច្នេះលោកសម្រេចកាត់ពន្ធនាំចូលពាក់កណ្ដាល ដែលជាលទ្ធផលចុងក្រោយចិនត្រូវបង់ពន្ធនាំចូលតែ៣៤%ប៉ុណ្ណោះ។ ហើយរូបមន្តនេះគឺប្រើប្រាស់គណនាសម្រាប់ប្រទេសទាំងអស់ដែលអាមេរកគិតពន្ធនាំចូល៕


