គាំទ្រទេ! នាយករដ្ឋមន្ដ្រីប្រកាសមិនឲ្យមានការបើកកាស៊ីណូនៅខេត្ដមួយនេះដាច់ខាត
Bunthoeun KoemNOVEMBER 12 20242 K views

ខេត្ដកែបនឹងមិនមានកាស៊ីណូនោះឡើយ ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញប្រកាសច្បាស់ៗថា នឹងមិនចេញអាជ្ញាបណ្ណ (License) ដើម្បីបើកដំណើរការនៅក្នុងខេត្ដទេសចរណ៍មួយនេះឡើយ។ ដោយការប្រកាសរបស់សម្ដេចធីបតីនេះត្រូវបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ វិថីតេជោសន្ដិភាពឆ្នេរអង្កោល កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

 

យ៉ាងណាស់សម្រាប់កាស្នើសុំអាជ្ញាបណ្ណនៅក្នុងការវិនិយោគធ្វើតំបន់សេដ្ឋកិច្ច ឬសុំធ្វើតំបន់ ECO-Tourism សម្រាប់វិស័យទេសចរណ៍ ឬវិនិយោគធ្វើផែនកាណូតសម្រាប់ដឹកជញ្ជូន គឺសម្ដេចធិបតីអនុញ្ញាតឲ្យដំណើរការធម្មតាបាន។ ប៉ុន្ដែសម្រាប់កាស៊ីណូនេះ គឺមិនចាំបាច់មាននោះទេសម្រាប់ខេត្ដកំពតនេះ។

 

7654 Fe F5 C66 B 42 Bc B E71 64 Fb C70

 

ថ្លែងនៅក្នុងពិធីខាងលើសម្ដេចធិបតីបានមានប្រសាសន៍យ៉ាងដូច្នេះថា «ខេត្ដនេះអត់មានកាស៊ីណូទេ ព្រោះជាខេត្ដដែលអត់មានជាប់ព្រំដែន។ ហើយខ្ញុំក៏មានបញ្ជាក់រួចទៅហើយ គឺអត់មានឲ្យ License កាស៊ីណូនៅខេត្ដកែបទេ។ សុំ License ធ្វើតំបន់សេដ្ឋកិច្ចពិសេស សុំ License ធ្វើ ECO-Tourism សុំ License ធ្វើស្អីខ្ញុំឲ្យ តែបើសុំ License ធ្វើកាស៊ីណូនៅកែបខ្ញុំមិនឲ្យទេ ខ្ញុំបញ្ជាក់»

 

គួររំលឹកផងដែរថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការកំពង់ផែអន្ដរជាតិកំពត សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ធ្លាប់លើកឡើងម្ដងរួចមកហើយ ទាក់ទងនឹងការមិនចេញជ្ញាបណ្ណក្នុងការបើកកាស៊ីណូនេះ។ ដោយពេលនោះសម្ដេចបានបញ្ជាឲ្យគណៈកម្មការគ្រប់គ្រងល្បែង​ពាណិជ្ជកម្មកម្ពុជា បញ្ឈប់ការចេញអាជ្ញាប័ណ្ណបើកកាស៊ីណូនៅក្នុងខេត្ដកែប និងខេត្ដកំពតផងដែរ៕

 

249167150 4464225530326743 3030065894485686574 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia