ឡូយកប់! តោះមកដឹងតម្លៃ រថយន្ត Lexus RX ឆ្នាំ២០២៤នៅខ្មែរ ១ម៉ូដែល រាងអេម មានអំណាចខ្លាំង
THATSORNA NOVAPRIL 18 20249 K views

ធ្វើឱ្យហ្វេនឈរជើងលែងនឹងហើយ ជាពិសេសសម្រាប់ប្រិយមិត្តដែលតែងតែនិយមចូលចិត្តរថយន្ត Lexus ដែលជារថយន្តប្រណិតរបស់ជប៉ុនពីក្រុមហ៊ុនតូយ៉ូតា និងបងប្អូនដែលតែងតែគាំទ្រនៅរថយន្តដែលមានការសន្សំខ្ពស់ ខណៈពេលនេះរថយន្ត RX Hybrid 500h F Sport Performance AWDស៊េរីឆ្នាំ២០២៣ ចាប់បើកឱ្យអតិថិជនកុម្ម៉ង់ក្នុងប្រទេសខ្មែរហើយ ជាមួយតម្លៃជាង១០ម៉ឺនដុល្លារ។

យោងតាមផេកផ្លូវការ Auto US Direct Cambodia កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា រថយន្ត RX Hybrid 500h F Sport Performance AWD ​ឆ្នាំ២០២៤ ជាប្រភេទរថយន្ត  hybrid​  សន្សំសំចៃខ្ពស់ ដែលមានតម្លៃសរុបចំនួន ១៣២,៥៩៨ ដុល្លារ (តម្លៃនៅខ្មែរ) ឡានស្អាត តម្លៃល្អ ជាមួយនឹងoption ខ្ពស់​។

428611325 417179294157424 5033938385809706714 N

ទន្ទឹមនឹងនេះដែរសម្រាប់តម្លៃ ១៣២,៥៩៨ ដុល្លារ ​ត្រូវបានរួមបញ្ចូលនៅដូចជា៖​​

  • តម្លៃឡាន ៦៨,៩៩៩ ដុល្លារ
  • តម្លៃពន្ធនាំចូល ៥៣,០៤៩ ដុល្លារ
  • តម្លៃដឹកជញ្ជូន ២,៤៥០ដុល្លារ
  • ត.ម្លៃឯកសារនៅខ្មែរ ៩០០ដុល្លារ

428617784 417179244157429 5556607051947579570 N

  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ដុល្លារ
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ដុល្លារ
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៥,៥០០ដុល្លារ
  • តម្លៃសរុបទាំងអស់ ១៣២,៥៨ ដុល្លារ

428617779 417179240824096 4010525048182878883 N

គួរជម្រាបផងដែរប្រសិនជាបងប្អូនចាប់អារម្មណ៍ចង់សួរព័ត៌មានលម្អិតអាចឆាតទៅផេកផ្លូវការ Auto US Direct Cambodia  ឬតាមរយៈលេខតេលេក្រាម ០៦៨ ២៨៨ ៦៨៧៕

428614889 417179334157420 3324808047870443746 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia