រាជរដ្ឋាភិបាលដាក់ផែនការសិក្សា និងស្ដារផ្លូវទឹកទន្លេសាបតភ្ជាប់រាជធានី-ខេត្ដ ៤ នេះ
Bunthoeun KoemAPRIL 30 20241.6 K views

ដើម្បីសម្រួលដល់វិស័យដឹកជញ្ជូនផ្លូវទឹកនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពងាយស្រួលជាងមុន រាជរដ្ឋាភិបាលបានដាក់ផែនការនៅក្នុងការសិក្សា និងស្ដារផ្លូវទឹកទន្លេសាបតភ្ជាប់រាជធានីភ្នំពេញ ខេត្ដកំពង់ឆ្នាំង ខេត្ដពោធិ៍សាត់ និងខេត្ដសៀមរាប។ ខណៈគម្រោងស្ដារ និងកែលម្អរផ្លូវទឹកនេះត្រូវបានបែងចែកជា ៣ កំណាត់។

Df993026 081f 4946 8b3e B1c2a8646328

យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់រាជរដ្ឋាភិបាល គម្រោងស្ដារផ្លូវទឹកនេះរួមមាន៖

១. ការសិក្សារ និងផ្លូវទឹកទន្លេសាបពីភ្នំពេញ-កំពង់ឆ្នាំង

ការសិក្សារ និងការងារគូសប្លង់ស្ថាបត្យកម្ម និងវិស្វកម្មការស្ដារ និងកែលម្អរទឹកសម្រាប់សម្រួលដល់ការធ្វើនាវាចរដែលមានចំណុះ ២ ០០០ តោន ពីមាត់ច្រកទន្លេសាបនៅភ្នំពេញទៅខេត្ដកំពង់ឆ្នាំ។ ផ្លូវទឹកនេះមានប្រវែងសរុប ១២០ គីឡូម៉ែត្រ និងជម្រៅ ៣,៥ ម៉ែត្រ។ តាមការប៉ាន់ស្មានគម្រោងនេះត្រូវការទុនវិនិយោគសរុប ១០ លានដុល្លារ ដែលស្ថិតនៅក្នុងគម្រោងរយៈពេលខ្លី (២០២៣-២០២៧)។

២. ការសិក្សា និងស្ដារផ្លូវទឹកទន្លេសាបកំពង់ឆ្នាំង-ពោធិ៍សាត់

ការសិក្សា និងការងារគូសប្លង់ស្ថាបត្យកម្ម និងវិស្វកម្មការស្ដារ និងកែលម្អផ្លូវទឹកនេះគឺសម្រាប់សម្រួលការធ្វើនាវាចរដែលមានចំណុះ ៥០០ តោន ពីខេត្ដកំពង់ឆ្នាំងទៅខេត្ដពោធិ៍សាត់។ ចំពោះប្រវែងគឺមានសរុប ៥០ គីឡូម៉ែត្រ និងជម្រៅ ២,៧ ម៉ែត្រ។ តាមការប៉ាន់ស្មានគម្រោងនេះត្រូវការទុនវិនិយោគសរុប ១០០ លានដុល្លារ និងស្ថិតក្នុងគម្រោងរយៈពេលវែង (២០២៨-២០៣៣)។

៣.ការសិក្សា និងស្ដារផ្លូវទឹកទន្លេសាបពីពោធិ៍សាត់-សៀមរាប

ចំពោះគម្រោងនេះវិញ គឺសម្រាប់សម្រួលការធ្វើនាវាចរដែលមានចំណុះ ៥០០ តោនពីខេត្ដពោធិ៍សាត់ទៅខេត្ដសៀមរាប ដូចផ្លូវទឹកតភ្ជាប់ពីកំពង់ឆ្នាំទៅពោធិ៍សាត់ដែរ។ ប៉ុន្ដែសម្រាប់ការស្ដារផ្លូវទឹកនេះគឺមានប្រវែងសរុប ៩០ គីឡូម៉ែត្រ និងមានជម្រៅ ២,៧។ តាមការប៉ាន់ស្មានគម្រោវនេះត្រូវការទុវិនិយោគសរុប ១៣០ លានដុល្លា និងស្ថិតនៅក្នុងការអភិវឌ្ឍន៍រយៈពេលវែង (២០២៨-២០៣៣)៕

A42f74c4 8494 497c B703 Df577ba93be4

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia