យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក) បានឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាមាន ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតចល័តចំនួន៤ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត (Internet) ចំនួន៣៩ និងមានខ្សែកាបអុបទិកមានប្រភពពីក្រោមបាតសមុទ្រ ចំនួន២ខ្សែសម្រាប់ផ្តត់ផ្គង់។
យ៉ាងណាមិញនាពេលបច្ចុប្បន្ននេះ យើងសូមលើកយកក្រុមហ៊ុនចំនួន៤ដូចខាងក្រោមនេះ ដែលដើរតូនាទីជាអ្នកផ្តត់ផ្គង់សេវាអ៊ីនធឺណេតលេចធ្លោបំផុតនៅកម្ពុជា ទាំងសម្រាប់សេវាចល័ត និងអ៊ីនធើណេតតាមផ្ទះ អាជីវកម្ម ការិយាល័យ ព្រមទាំងសណ្ឋារគារធំៗ៖
១. ក្រុមហ៊ុន Cellcard៖ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ជាក្រុមហ៊ុនខ្មែរ ដែលផ្តល់អ៊ីនធឺណេត សម្រាប់សេវាទូរស័ព្ទចល័តលេចធ្លោមួយ ដែលកំពុងផ្តល់សេវាកម្មលើអ៊ីនធឺណិតសម្រាប់ទូរស័ព្ទចល័ត និងសម្រាប់ប្រើប្រាស់តាមផ្ទះ។ គិតមកទល់ពេលនេះសេវាកម្មរបស់ Cellcard មានអតិថិជនជាងបួនលាននាក់ គ្របដណ្តប់ទូទាំងប្រទេស ជាមួយនឹងបណ្តាញចែកចាយដ៏ធំទូលាយ។ ដូច្នេះសម្រាប់ព័ត៌មានទាក់ទងសេវាកម្ម Cellcard សូមទំនាក់ទំនងទៅកាន់លេខ 012 812 812 ។
២.ក្រុមហ៊ុន EZECOM៖ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ជាក្រុមហ៊ុនខ្មែរដែលផ្តល់សេវាអ៊ីនធឺណិតលំដាប់ខ្ពស់ និងឈានមុខសម្រាប់សេវាកម្ម អ៊ីនធើណេតខ្សែកាប ទូទាំងប្រទេសកម្ពុជា សម្រាប់អ៊ីនធឺណេតល្បឿនលឿននិងទ្រង់ទ្រាយធំ តួយ៉ាងដូចជាសម្រាប់តាមផ្ទះ ការិយាល័យឬអាជីវកម្មជាដើម។ ដូច្នេះសម្រាប់ព័ត៌មានទាក់ទងសេវាកម្ម EZECOM សូមទំនាក់ទំនងទៅកាន់លេខ 085 888 181។
៣. ក្រុមហ៊ុន Smart ៖ ចូលមកកាន់ទីផ្សារខ្មែរតំាងពីឆ្នាំ២០០៨ ជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់សេវាកម្មអ៊ីនធឺណិតសម្រាប់ផ្ទះ រួមមានទាំងដុំអ៊ីនធឺណេតឥតខ្សែកាប និងសេវាទូរស័ព្ទចល័ត ក្របដណ្តប់ទូទាំងប្រទេស។ គិតមកទល់ពេលនេះក្រុមហ៊ុន Smart មានអតិថិជន៨លាននាក់ដែលប្រើប្រាស់សេវាកម្ម។ ដូច្នេះសម្រាប់ព័ត៌មានទាក់ទងសេវាកម្ម Smart សូមទំនាក់ទំនងទៅកាន់លេខ 010 200 888។
៤. ក្រុមហ៊ុន Metfone៖ ចូលមកកាន់ទីផ្សារខ្មែរតាំងពីឆ្នាំ២០០៩ Metfone គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មអ៊ីនធឺណេតទាំងមានខ្សែសម្រាប់ប្រើប្រាស់តាមផ្ទះនិងអាជីវកម្ម និងសេវាកម្មអ៊ីនធឺណេតចល័តសម្រាប់ប្រើលើទូរស៍័ព្ទដៃ។ គិតមកទល់ពេលនេះក្រុមហ៊ុនមួយនេះមានអតិថិជនជារួមប្រមាណជិត៩លាននាក់។ ដូច្នេះសម្រាប់ព័ត៌មានទាក់ទងសេវាកម្ម Metfone សូមទំនាក់ទំនងទៅកាន់លេខ 097 909 7097។
ជាការពិតណាស់បច្ចុប្បន្ននេះមនុស្សកំពុងប្រើអ៊ីនធឺណេត សម្រាប់ការប្រាស្រ័យទាក់ទង។ អ៊ីនធើណេតឬហៅជាភាសាខ្មែរថា "អន្តរបណ្តាញ" គឺប្រព័ន្ឋដែលមានបណ្ដាញច្រើន ដូចជាបណ្ដាញឯកជន សាធារណះ នៃបណ្ឌិតសភា នៃរដ្ឋាភិបាល ដែលវាមានវត្តមានដំបូងនៅទសវត្ស៍ទី៦០ ក្នុងសហរដ្ឋអាមេរិក។
អ៊ីនធើណេតបានកើតឡើងដោយសាររដ្ឋាភិបាល និងក្រុមហ៊ុនខ្លះ ចង់បង្កើតបណ្ដាញកុំព្យូទ័រ ដែលជួយដំណើរការក្នុងទំនាក់ទំនងការងារឱ្យងាយស្រួលជាងមុន៕
អត្ថបទដោយ៖ ពីង ជូអេង