ស្ថិតនៅភាគខាងលិចនៃទីក្រុងភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ ជាខណ្ឌធំជាងគេមួយក្នុងចំណោមខណ្ឌទាំង១៤ក្នុងរាជាធានីភ្នំពេញ។ បច្ចុប្បន្នខណ្ឌនេះ គឺជាតំបន់ដែលមានការអភិវឌ្ឍន៍ឥតឈប់ឈរ ជាពិសេសគឺវិស័យលំនៅឋាន វិស័យពាណិជ្ជកម្ម និងអនុវិស័យឧស្សាហកម្មដែលធ្វើឱ្យតម្លៃដីកើនឡើង។
យោងតាមការវាយតម្លៃដោយ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនៈវត្ថុកម្ពុជា ឬហៅកាត់ថា CVEA បានបង្ហាញថា តម្លៃដីធ្លីនៅក្នុងខណ្ឌពោធិ៍សែនជ័យ ដោយតម្លៃដីនៅតំបន់នីមួយៗក្នុងខណ្ឌនេះមានដូចតទៅ៖
១. សង្កាត់កាកាបទី១និងទី២៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១,៦០០ ដុល្លារទៅ ៣,៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣៨០ ដុល្លារទៅ ១,៧០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
២. សង្កាត់ត្រពាាំងក្រសាំង៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១៩០ ដុល្លារទៅ ៦៧០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៨០ ដុល្លារទៅ ២៩០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
៣. សង្កាត់សំរោងក្រោម៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ដុល្លារទៅ ៣,៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣៨០ ដុល្លារទៅ ១,៧០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។
៤. សង្កាត់ចោមចៅទី១,ទី២,ទី៣៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៩០០ ដុល្លារទៅ ២,៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៤៨០ ដុល្លារទៅ ១,១០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ៕