សម្ដេចតេជោ ហ៊ុន សែន បង្ហាញទំហំដីរបស់ខេត្ដកណ្ដាល ដែលត្រូវបានកាត់ចូលរាជធានីភ្នំពេញ
Bunthoeun KoemJUNE 19 202313.4 K views

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា គិតមកដល់ពេលនេះទំហំដីសរុបជាង ៣០០ គីឡូម៉ែត្រការ៉េហើយរបស់ខេត្ដកណ្ដាល ត្រូវបានកាត់បញ្ចូលមករាជធានីភ្នំពេញ។ ខណៈបានប្រែក្លាយរាជធានីភ្នំពេញពីកូនក្រុងតូចមួយដែលមានទំហំតែជាង ៣០០ គីឡូម៉ែត្រការ៉េ កើនដល់ជាង ៧០០ គីឡូម៉ែត្រការ៉េនាពេលបច្ចុប្បន្ន។

ប្រសាសន៍លើកឡើងរបស់សម្ដេចនាយករដ្ឋមន្ដ្រីខាងលើនេះ ត្រូវបានធ្វើនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

Photo 2023 06 19 09 22 47

ថ្លែងនៅក្នុងពិធីនេះសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ពីកូនក្រុងមួយតូច (ភ្នំពេញ) ត្រឹមតែ ៣០០ គីឡូម៉ែត្រការ៉េជាង រហូតដល់ ៧០០ គីឡូម៉ែត្រការ៉េជាង ព្រោះគ្រាន់តែរាជធានីភ្នំពេញយកដីខេត្ដកណ្ដាលអស់ជាង ៣០០ គីឡូម៉ែត្រការ៉េហើយ យករហូតដល់នេះ (បាក់ខែង)”

សម្ដេចតេជោក៏បានលើកឡើងដែរថា ថ្មីៗកន្លងទៅនេះរាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមថ្មី១ ទៀតគឺក្រុងអរិយក្សត្រ។ ហើយក្នុងនោះរាជរដ្ឋាភិបាលក៏បម្រុងនឹងកាត់ក្រុងថ្មីនេះបញ្ចូលក្នុងរាជធានីភ្នំពេញផងដែរ ក៏ប៉ុន្ដែសម្ដេចសម្រេច​មិនឲ្យកាត់ចូល ដោយឲ្យក្រុងថ្មីនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ដកណ្ដាលវិញ។

ការសម្រេចឲ្យក្រុងអរិយក្សត្រនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ដកណ្ដាលនេះ ដោយសាររាជរដ្ឋាភិបាលចង់ឲ្យរដ្ឋបាលខេត្ដរកចំណូលបានខ្លះពីពន្ធអចលនទ្រព្យ ដើម្បីអភិវឌ្ឍន៍ខេត្ដ៕

194

193

192

អត្ថបទ៖ វិធាវី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia