ជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលតែងតែនិយមចូលចិត្តរថយន្តប្រភេទ SUV Off-Road និងបងប្អូនដែលនិយមការធ្វើដំណើរផ្សងព្រេង ចូលព្រៃ ចុះទឹក ឡើងភ្នំ និងធ្វើដំណើរលើស្ថានភាពផ្លូវលំបាកៗ ត្រូវម៉ាច់តែម្តង ខណៈពេលនេះតូយ៉ូតា Land Cruiser ស៊េរីឆ្នាំ ២០២៤ របស់ជប៉ុនបានចេញលក់ហើយ ពោលគឺមុខកាច មាឌឌាំង កម្លាំងខ្លាំង និងជះរាងសង្ហាកប់តែម្តង។
យោងតាមការចុះផ្សាយលើគេហទំព័រ AUTO BLOG កាលពីពេលថ្មីៗនេះបានឱ្យដឹងថា តូយ៉ូតាបានផលិតរថយន្ត Land Cruiser ដោយភ្ជាប់ជាមួយម៉ូឌែលចំនួន៣ ដោយម៉ូឌែលទី១ គឺ 1958 តម្លៃចាប់ពី ៥៧,៣៤៥ដុល្លារ តម្លៃនៅបរទេស (តម្លៃធ្លាក់ចុះគួរឱ្យកត់សម្គាល់ពីម៉ូដែល ២០២១ មានតម្លៃ ៨៦,៨៨០ដុល្លារ) និងម៉ូឌែលទី២ Land Cruiser មានតម្លៃ ៦៣ ៣៤៥ ដុល្លារ ហើយម៉ូឌែលចុងក្រោយ First Edition មានតម្លៃ ៧៦,៣៤៥ដុល្លារ។
បើនិយាយអំពីទំហំវិញ រថយន្តមួយម៉ូដែលនេះ មានប្រវែងប្រែប្រួលអាស្រ័យលើ trim level ពោលមានប្រវែងចាប់ពី ៤៩៨០មម ដល់ ៥០១៥មម ទទឹង ចាប់ពី ១៩៨០មម ដល់ ២០០០ មម កម្ពស់គ្រប់ម៉ូឌែលមានកម្ពស់ ១៩៥០មម និង Wheelbase: នៅតែមិនផ្លាស់ប្តូរនៅ ១១១.២ អ៊ីង (២៨២៥មម)។
ទទឹមនឹងនេះដែររថយន្តតូយ៉ូតា Land Cruiser ស៊េរីឆ្នាំ ២០២៤ មានម៉ាស៊ីនកូនកាត់ ៣.៥ លីត្រ Twin-turbo V6 ដែលអាចផលិតកម្លាំងសេះបាន ៤៣០សេះ និងកម្លាំងបង្វិល ៥៤៦ lb-ft។ បើកបរ១០០គីឡូស៊ីប្រេងប្រហែលជា ៨.៧ លីត្រ។ ស្របគ្នានេះដែររថយន្តកំពូលមួយម៉ូឌែលនេះបានបំពាក់ប្រព័ន្ធសំឡេង JBL ដំបូលបែប Panoramic Moonroof ហើយអ្វីដែលកាន់តែពិសេសនោះមានប្រព័ន្ធព័ត៌មានកម្សាន្តអេក្រង់ប៉ះទំហំ ១២.៣ អ៊ីញ ភាពឆបគ្នារបស់ Apple CarPlay និង Android Auto យ៉ាងទំនើបថែមទៀត។
គួរជម្រាប់ផងដែរថា Toyota Land Cruiser ស៊េរីឆ្នាំ ២០២៤ ត្រូវបានភ្ជាប់មកជាមួយ ប៉ាណាមុខថ្មីរចនាបែបសំណាញ់ ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ៕