ស្ត្រេស គេជំពាក់មិនចង់សង! អ្នកជំនាញប្រាប់ រឿងសាមញ្ញ៤ អាចជួយឱ្យគេសងលុ.យតាមសម្រួល
Kan DaraMARCH 25 202417 K views

ព្រោះតែយល់ដល់ទំនាក់ទំនងរាប់អានគ្នា ទើបអ្នកព្រមឱ្យមិត្តភក្តិ​ឬមនុស្ស ស្គាល់គ្នាខ្ចីលុយយកទៅប្រើប្រាស់។ ប៉ុន្តែមានពេលខ្លះអ្នកត្រូវគេបំផ្លាញទឹកចិត្តដោយការយកលុយទៅបាត់មិនខ្ចីសងមកវិញ ឬខ្លះទៀតសងដែរតែសឹងមិនរបេះពីដៃ។ ជុំវិញបញ្ហានេះ អ្នកជំនាញហិរញ្ញវត្ថុរបស់គេហទំព័រ Finder លោក Kyle Morgan បានបង្ហាញរឿងសាមញ្ញ៤ ដែលអាចជួយឱ្យគេសងលុយអ្នកវិញតាមចំនួននិងពេលវេលាកំណត់។ ក្បួនពិសេសទាំងនោះរួមមាន៖

១./ បង្កើតកិច្ចព្រមព្រៀង ការចុះកិច្ចសន្យាមិនមែនមានន័យថាអ្នកមិនទុកចិត្តមិត្តរបស់អ្នកឡើយ ប៉ុន្តែវាជារឿងធម្មតាដ៏ត្រឹមត្រូវមួយដែលអ្នកគួរតែធ្វើ។ អ្នកអាចសរសេរចុះនូវលក្ខខណ្ឌមួយចំនួនពាក់ព័ន្ធនឹងកម្ចីរវាងគ្នានឹងគ្នា ដែលរួមមាន ពេលវេលាសង រួមទាំងរឿងដែលនឹងកើតឡើងនៅពេលដែលគេមិនព្រមសង។

២/.​ រកសាក្សី៖ ដើម្បីឱ្យកិច្ចសន្យាកាន់តែមានទម្ងន់ អ្នកគួរតែរកអ្នកដឹងឮណាម្នាក់ដែលមានសមត្ថភាពគ្រប់គ្រាន់មកធ្វើជាសាក្សីឱ្យ។ ការដែលមានភាគីផ្សេងមកដឹងឮរឿងនេះ អ្នកក៏ងាយស្រួលជជែកជាមួយនឹងគេពេលដែលមានករណីមិនសង។

៣/. គិតការប្រាក់៖ ជាការពិតអ្នកក៏អាចធ្វើដូចធនាគារបានដែរ គឺកំណត់ការប្រាក់ពីគេ ប៉ុន្តែអាចសម្រួលឱ្យធូរជាងការប្រាក់នៅធនាគារបន្តិចក៏បាន។ បើគេព្រមតាមការកំណត់បែបនេះ នឹងធ្វើឱ្យកិច្ចសន្យាកាន់តែមានទម្ងន់ ថែមទាំងអាចបញ្ជាក់ថា គេពិតជាមានឆន្ទៈក្នុងការរកប្រាក់សងអ្នកវិញ។

៤/. សុំធ្វើជាម្ចាស់ភាគហ៊ុន៖ ប្រសិនបើក្នុងករណីមិត្តរបស់អ្នកខ្ចីលុយយកទៅរកស៊ី អ្នកអាចសួរលម្អិតខ្លះៗពីរបៀបដែលគេចាត់ចែងលុយទាំងនោះ ដើម្បីបញ្ជាក់ឱ្យដឹងថាគេពិតជាយកលុយទៅចំណាយលើមុខរបរប្រាកដមែន។ ហើយមួយវិញទៀតអ្នកក៏អាចសុំធ្វើជាម្ចាស់ភាគហ៊ុន ឬដៃគូស្ងៀមស្ងាត់ ជាជាងគ្រាន់តែដាក់ប្រាក់ចោល។ វិធីនេះ អាចជួយឱ្យមិត្តអ្នកមានដើមរកស៊ី​ ហើយអ្នកក៏អាចទទួលបានប្រាក់ចំណេញពេលអាជីវកម្មជោគជ័យ តែបើដំណើរការមិនស្រួលអ្នកក៏មានសិទ្ធដកលុយមកវិញដោយស្រួល។

សូមរំលឹកថាដើម្បីមិនធ្វើឱ្យប៉ះពាល់អារម្មណ៍ខ្លួនឯង អ្នកគួរតែសម្រេចចិត្តឱ្យលុយណាដែលមិនពាក់ព័ន្ធជាមួយនឹងតម្រូវការចំណាយរបស់អ្នក។ បើសិនជាគេសងអ្នកក៏សប្បាយចិត្ត ហើយទោះជាមិនសងក៏មិនធ្វើឱ្យខូចហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកច្រើនពេកដែរ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម  https://t.me/hangchhengH24

១

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia