សម្តេចធិបតីបញ្ជាក់ថា កំពង់ផែតម្លៃ១៨លានដុល្លារ ភ្ជាប់ទៅអន្តរជាតិ នឹងជួយសេដ្ឋកិច្ចវិស័យ១នេះ
Ping Chou EngAPRIL 21 202570 views

នៅព្រឹកថ្ងៃទី២១ ខែមេសា​ ឆ្នាំ២០២៥នេះ សម្តេចមហាបរវធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ចើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែអន្តរជាតិស្ថិតក្នុងខេត្តកំពត តាមដៃនៃដងព្រែក ក្នុងស្រុកទឹកឈូ ដែលមានចម្ងាយ ៩,៣ គីឡូម៉ែត្រពីក្រុងកំពត។

 

492412407 678367168329121 4976991037138297030 N

 

គម្រោងកំពង់ផែដែលមានសាប្ថត្យកម្មរូបរាងដូចផ្ការំដួលនេះ គ្របដណ្តប់លើផ្ទៃដីប្រមាណ៤ហិចតា ដែលបានចាប់ផ្តើមនៅឆ្នាំ២០១៨ មានតម្លៃ១៨លានដុល្លារ ជាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

 

ថ្លែងក្នុងពិធីដាក់សម្ពោធជាផ្លូវការកំពង់ផែទេសចរណ៍៍ដែលតភ្ជាប់ដែនសមុទ្រកម្ពុជាទៅកាន់ប្រទេសនានាលើពិភពលោកនេះ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា កំពង់ផែអន្តរជាតិកំពត គឺជាធាតុផ្សំដ៏សំខាន់នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលចូលរួមលើកកម្ពស់វិស័យទេសចរណ៍ ឆ្លងព្រំដែនតាមច្រកសមុទ្រ ជំរុញបង្កើតឱកាសការងារនិងបង្កើតឱកាសរកប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងតំបន់ និងអាជីវកម្មក្នុងស្រុកជាង ១០០ អាជីវកម្ម។

 

ដោយគម្រោងនេះមិនត្រឹមជាផែទេសចរណ៍នោះទេ តែក៏ជាផែចម្លង បង្កើត​ឱកាសបន្ថែម​សម្រាប់អ្នកខេត្តកំពត សម្រាប់លើកកម្ពស់ទេសចរណ៍ លើសេដ្ឋកិច្ច​មូលដ្ឋានផង និងជាតិផង។ ដោយការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនេះបង្កើតឱកាស បង្កើតអាជីព បង្កើតកញ្ចប់​ទេសចរណ៍តភ្ជាប់​ខេត្តជាប់គ្នា ដើម្បីពង្រីកសមិទ្ធផលទាញច្នៃឱ្យអស់លទ្ធភាព ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

 

ខណៈបច្ចុប្បន្នមានក្រុមហ៊ុនទូកទេសចរណ៍ Buva Sea នៃបុត្រសម្ព័ន្ធវីរៈ ប៊ុនថាំ បានដាក់ដំណើរការនៅកំពង់ផែកំពត សម្រាប់បម្រើភ្ញៀវទេសចរជាតិ-អន្តរជាតិតាមខ្សែទឹក ឆ្ពោះទៅកាន់ កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេច ។​ មួយវិញទៀតកំពង់ផែនេះក៏បង្កើតផ្លូវមួយបន្ថែមទៀតសម្រាប់បង្កើនសកម្មភាពទេសចរណ៍ ដែលនាំទៅដល់ផលប្រយោជន៍សេដ្ឋកិច្ចជារួមសម្រាប់ប្រទេសផងដែរ៕

 

 

491938833 678368144995690 9122680859819430548 N

 

Img 2426

 Img 2417

 

486071376 1129795488948123 6584922412109401291 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia