ក្រុមហ៊ុនមកពីចិន គ្រោងបោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនិងសង់រោងចក្រកែច្នៃដំឡូងមីក្នុងខេត្ត២នេះ របស់កម្ពុជា
ធី ស្រីល័ក្ខAPRIL 21 20251.2 K views

នេះជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ខណៈថ្មីៗនេះមានក្រុមហ៊ុនមកពីចំនួន៣ គឺក្រុមហ៊ុន Sinomach Hainan Development Co., Ltd. ក្រុមហ៊ុន Danong Agriculture Development និងក្រុមហ៊ុន Tianguan Global Cassava Processing Trading គ្រោងបោះទុនវិនិយោគនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

 

ជាក់ស្តែង កាលពីកន្លងទៅ ក្រុមហ៊ុន Danong Agriculture Development និងក្រុមហ៊ុន Tianguan Global Cassava Processing Trading របស់ចិនដែលដឹកនាំដោយលោក Zhao ShuJie និងលោក YU YU ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

១០

នៅក្នុងជំនួបនេះ ក្រុមហ៊ុនទាំង២ខាងលើ ក៏បានមានគម្រោងបោះទុនវិនិយោគរោងចក្រកែច្នៃដំឡូងមីនិងដាំដុះដំណាំដំឡូងមីសម្រាប់នាំចេញក្នុងទឹកដីខេត្តពោធិ៍សាត់ផងដែរ។

១១១

ជាមួយគ្នានោះដែរ ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. ដែលជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ ដែលមានមុខសញ្ញាអាជីវកម្មក្នុងវិស័យជាច្រើនរួមមាន កសិកម្ម ការនាំចេញ/ចូលផលិតផលកសិកម្ម នេសាទ វិស្វកម្ម ថាមពល និងប្រព័ន្ធឌីជីថល កំពុងតែគ្រោងបោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនៅខេត្តកំពង់ធំផងដែរ៕

៩

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia