ខយ តេ បំបែកឯតទ្គកម្ម "អ្នកបរិច្ចាគឈាមច្រើនជាងគេក្នុងមួយថ្ងៃ"
Daneth MechSEPTEMBER 23 2024

ខយ តេ បានប្រកាសយ៉ាងមោទនអំពីភាពជោគជ័យនៃយុទ្ធនាការបរិច្ចាគឈាមរបស់ខ្លួនជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមឈ្មោះ "អ្នកជាវីរៈជន ឈាមអ្នក ជីវិតគេ" ក្នុងឱកាសសម្ពោធ សាខាថ្មី ខយ តេ ២០០៤។

ព្រឹត្តិការណ៍នេះបានទាក់ទាញសធារណជនដ៏ច្រើនគួរឱ្យកត់សម្គាល់ ដោយមានអ្នកស្ម័គ្រចិត្តជិត 1,000 នាក់មកពីជាង 10 ប្រទេសចូលរួម។  ក្នុងចំណោមអ្នកចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ អ្នកដែលអាចបរិច្ចាគឈាមបានមានចំនួនរហូតដល់ 749 នាក់ ភាគច្រើនជាអ្នកបរិច្ចាគលើកដំបូង។ យុទ្ធនាការ "អ្នកជាវីរៈជន ឈាមអ្នក ជីវិតគេ" បានកំណត់ត្រាឯតទគ្គកម្មជាតិថ្មីមួយ គឺ  "អ្នកបរិច្ចាគឈាមច្រើនជាងគេក្នុងមួយថ្ងៃ"។

Photo 2024 09 22 17 25 15

Photo 2024 09 22 17 24 41

លោកស្រី ម៉ា យ៉ាហ្វិន ស្ថាបនិក និងជាអគ្គនាយិកា ខយ តេ គ្រុប បានចូលរួមបរិច្ចាគឈាមជាលើកដំបូងក្នុងជីវិតរបស់លោកស្រី ហើយបង្ហាញការគាំទ្រយ៉ាងស្មោះស្ម័គ្រ និងសរសើរអំពីស្មារតីយុទ្ធនាការនេះ។ អ្នកស្រី ម៉ា បាននិយាយថា “ខ្ញុំពិតជាស្ងើចសរសើរចំពោះទឹកចិត្តសប្បុរស និងក្តីមេត្តាពីអ្នកចូលរួមគ្រប់គ្នា។ វាជាសក្ខីភាពបញ្ជាក់ពីទឹកចិត្តសប្បុរស និងភាពរួបរួមគ្នារបស់ប្រជាជនកម្ពុជា”។

លោកឧកញ៉ា ឃន ឈុនដារ៉ា អគ្គនាយកក្រុមហ៊ុន ខយ តេ ដែលបានថ្លែងអំណរគុណចំពោះអ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមទាំងអស់ និងក្រុមការងារនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត។ យើងរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការបរិច្ចាគឈាម។ យើងជ្រើសរើសថ្ងៃ១៨ កញ្ញា ព្រោះវាជាថ្ងៃបិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌដែលជានិមិត្ដរូបនៃស្មារតីសប្បុរសធម៌របស់ប្រជាជនកម្ពុជា។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ នឹងធ្វើឱ្យថ្ងៃសម្ពោធសាខាថ្មីរបស់យើងកាន់តែមានន័យ នឹងគួរឱ្យចងចាំ។ លោកស្នើរ នឹងលើកទឹកចិត្តដល់ស្ថាប័ន និងក្រុមហ៊ុនផ្សេងៗអោយព្យាយាម បំបែកកំណត់ត្រានេះ ដើម្បីឱ្យមានការយល់ដឹង និងសម្រេចបាននូវការបរិច្ចាគឈាមពីសាធារណជនកាន់តែច្រើន។

Photo 2024 09 22 17 28 18 (2)

Photo 2024 09 22 17 28 18

ការបំបែក ឯតទ្គកម្ម នេះបានបញ្ជាក់ពីសេចក្ដីមោះមុត និងការប្តេជ្ញាដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន ខយ តេ ក្នុងការបង្កើតផលវិជ្ជមានជូនសង្គម។ ឈាមដែលបានបរិច្ចាគតាមរយៈអ្នកស្ម័គ្រចិត្តពីយុទ្ធនាការនេះ នឹងជួយក្រុមគ្រូពេទ្យសង្គ្រោះជីវិតមនុស្សទូទាំងប្រទេសកម្ពុជា។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមទាំងឡាយ និងដៃគូសហការទាំងអស់ដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានភាពជោគជ័យយ៉ាងក្រៃលែង។ រាល់តំណក់ឈាមគឺមានសារសំខាន់និងរាល់ការបរិច្ចាគអាចជួយសង្គ្រោះជីវិតមនុស្ស។

Photo 2024 09 22 17 29 18

Photo 2024 09 22 17 29 18 (2)

Photo 2024 09 22 17 29 17

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia