មុខមាត់ថ្មី! អ្នកជំនួញវ័យក្មេង ជនជនជាតិប៉ូឡូញ បានមកវិនិយោគលើទឹកថ្មីកោះរ៉ុងសន្លឹមដើម្បីជម្រុញវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែល្បី

កោះរ៉ុង, កម្ពុជា៖ មុខមាត់ថ្មីនៃកោះរ៉ុងត្រូវបានឡើងកម្ពស់ជាគោលដៅទេសចរណ៍កម្រិតខ្ពស់ តាមរយៈការវិនិយោគ ពីក្រុមហ៊ុនអឺរ៉ុបឈ្មោះ IM Capital Holding ដែលដឹកនាំដោយអ្នកជំនួញ​វ័យក្មេង ជនជនជាតិប៉ូឡូញ កាត់ ស៊ុយអែត ដែលមានចក្ខុវិស័យវែងឆ្ងាយគឺ លោកស្រី Iwona Kmiecik ហើយសព្វថ្ងៃនេះលោកស្រីកំពុងតែជម្រុញវិស័យទេសចរណ៍កំរិតខ្ពស់ និងការវិនិយោគវិស័យអចលនទ្រព្យនៅទឹកដីកោះរ៉ុង នៃព្រះរាជាណាចក្រកម្ពុជា។

IM Capital Holding បាន នឹងកំពុងសាងសង់គម្រោងធំៗចំនួនពីរនៅកោះរ៉ុង ដែលគម្រោងទីមួយគឺ សណ្ឋាគារ និងរីស៊ត​ អប្សារា (Apsara Resort) ដែលទើបនឹងបានបើកដំណើរការថ្មីៗនេះ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ខណៈគម្រោងដ៏ប្រណិតមួយទៀតនឹងលេចរូបរាងក្នុងពេលឆាប់ៗខាងមុខនេះគឺ សណ្ឋាគារ Port Yves Palace ដែលជាសណ្ឋាគារ និងអាផាតមិន លំដាប់ផ្កាយប្រាំដំបូងគេបង្អស់នៅកោះរ៉ុង ដែលនឹងជម្រុញវិស័យទេសចរណ៍កម្រិតខ្ពស់ដើម្បីប្រកួតប្រជែងនឹងប្រទេសជិតខាងក៏ដូចជាប្រទេសនានាលើសកលលោក។

12

ដោយសារមានឆ្នេរដ៏ល្អឥតខ្ចោះ ទឹកថ្លាដូចកញ្ចក់ កោះរ៉ុងប្រៀបបាននឹងឋានសួគ៍ សម្រាប់ភ្ញៀវទេសចរណ៏គ្រប់រូបដែលស្រឡាញ់ធម្មជាតិ ហើយកោរ៉ុងក៏ទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេង ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិមកពីជុំវិញពិភពលោកផងដែរ។ ដោយសម្លឹងឃើញពីសក្តានុពលនេះហើយ ទើបក្រុមហ៊ុន IM Capital Holding បានសម្រេចចិត្តអភិវឌ្ឍន៍សណ្ឋាគារ និងរីស៊ត អប្សារា ​​​ (Apsara Resort) ដែលមានការតុបតែងលម្អយ៉ាងល្អប្រណិត បំផុសគំនិតតាមសិល្បៈខ្មែរ  ទំនើប ទាន់សម័យ មានទីតាំងនៅលើកោះរ៉ុង​ ហើយសព្វថ្ងៃនេះ រីស៊ត អប្សារា (Apsara Resort) កំពុងបើកដំណើរការ ដោយទទួលបានការគាំទ្រយ៉ាងច្រើន និង កំពុង​កសាងកេរ្តិ៍ឈ្មោះល្អប្រសើរ។

នេះគឺជាសក្ខីភាព នៃភាពជោគជ័យ ដែលបានបង្ហាញថា ការបើកដំណើរការ​នៃ សណ្ឋាគារ និងរីស៊ត អប្សារា​ (Apsara Resort) មិនត្រឹមតែជាការបណ្តាក់ទុនរកប្រាក់ចំណេញតែមួយមុខនោះទេ តែក៏ជាចំណែកមួយជួយជម្រុញវិស័យទេសចរណ៍នៅ កោះរ៉ុង និង​ចូលរួមអភិវឌ្ឍន៍សហគមន៍ ដោយគោរពតាមស្តង់ដារបរិស្ថានស្អាត។

14

លើសពីនេះទៅទៀត ក្រុមហ៊ុន IM Capital Holding  ក៏បានអភិវឌ្ឍន៍គម្រោង សណ្ឋាគារ និង អាផាតមិន Port Yves Palace ជាប់មាត់សមុទ្រស្តង់ដារប្រណីតបែបអឺរ៉ុប​ ដើម្បីឆ្លើយតបទៅកាន់តម្រូវការទីផ្សារបដិសណ្ឋារកិច្ចកំរិតខ្ពស់ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ ខាងមុខនេះ។​ គម្រោងនេះគឺជាគម្រោងពហុមុខងារ រួមបញ្ចូល ទាំងសណ្ឋាគារ អាផាតមិន ស្កាយបារ ស្ប៉ា ភោជនីយដ្ឋាន កន្លែង VIP និងមជ្ឈមណ្ឌលលក់ទំនិញផ្តាច់មុខ នៅជាប់មាត់សមុទ្រ ដែលមានឆ្នេរខ្សាច់ឯកជនប្រវែង ៩០ ម៉ែត្រ។ Port Yves Palace ត្រូវបានរចនាឡើងយ៉ាងប្រណិត បំពាក់គ្រឿងសង្ហារឹមពេញលេញ ហើយសម្រាប់អតិថិជនដែលជាវនូវ យូនីត ណាមួយនឹងទទួលបានប្លង់រឹងជាកម្មសិទ្ធិផ្ទាល់​ភ្លាមៗដែលនេះគឺជារឿងកម្រមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។​ រីឯ​តម្លៃអចលនទ្រព្យនៃគម្រោងនេះត្រូវបានរំពឹងថានឹងកើនឡើង ១២ ភាគរយប្រចាំឆ្នាំ ហើយ​កំពុងទាក់ទាញការចាប់អារម្មណ៍ជាច្រើនពីសំណាក់វិនិយោគិនឆ្លាតវៃមកពីគ្រប់ទិសទីដែលកំពុងស្វែងរកគម្រោងវិ​​និយោ​គ​តាមមាត់សមុទ្រប្រកប​ដោយទំនុកចិត្តខ្ពស់។

១៥

ក្រៅពីវិស័យអចលនទ្រព្យ និងបដិសណ្ឋារកិច្ច IM Capital Holding ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយជ្រោមជ្រែងដល់សង្គមដោយ លោកស្រី Iwona Kmiecik បានដឹកនាំក្រុមហ៊ុន ផ្តួចផ្តើមគំនិតសប្បុរសធម៌ជាច្រើនដើម្បីលើកកម្ពស់សហគមន៍កម្ពុជា ក្នុងនោះមានការបង្កើតសាលាបង្រៀនភាសា កម្មវិធីកីឡាសម្រាប់យុវជន និងការផ្សព្វផ្សាយអប់រំសម្រាប់កុមារដែលមានជីវភាពខ្វះខាត។ លោកស្រី Iwona Kmiecik ក៏ជាកម្លាំងជំរុញនៅពីក្រោយការបង្កើត Lions Clubs International ដំបូងគេបង្អស់នៅកម្ពុជា ដែលជាអង្គការផ្តល់សេវាកម្មសប្បុរសធម៌ធំជាងគេបំផុតនៅលើពិភពលោក។

 ១៧

IM Capital Holding នាំមកនូវអ្វីៗច្រើនជាងការវិនិយោគទុនដល់កម្ពុជា រួមទាំងចក្ខុវិស័យដ៏វែងឆ្ងាយសម្រាប់អនាគតនៃទេសចរណ៍ប្រកបដោយនិរន្តរភាព ការពង្រឹងសហគមន៍ និងការតភ្ជាប់សកលលោកជាមួយកម្ពុជា។ ក្រុមហ៊ុន IM Capital Holding ផ្សព្វផ្សាយកោះរ៉ុងឲ្យក្លាយជាគោលដៅទេសចណ៍កំរិតខ្ពស់ថ្មីមួយទៀតប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងចូលរួមផ្សព្វផ្សាយប្រទេសកម្ពុជាដែលជាប្រទេសមានសក្តានុពល និងឱកាសសម្រាប់ការវិនិយោគផ្សេងៗ។
សម្រាប់ព័ត៌មានបន្ថែម អំពីក្រុមហ៊ុន IM Capital Holding ឬចំងល់អំពីអចលនទ្រព្យផ្សេងៗ សូមទាក់ទងមកកាន់ IM Capital Holding ដោយផ្ទាល់តាមរយៈបណ្តាញផ្លូវការខាងក្រោម។

Media Contact
📧 Full Media Library: https://lnk.ink/imcapitalholding

📍 Koh Rong Island, Cambodia

📧 sales@imholdco.com

📞 +855 70 788 716

🌐 www.imholdco.com

១៨១៩២០

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia