កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤៖ ដើម្បីថ្លែងអំណរគុណទៅដល់ដៃគូអាជីវកម្មទូទាំងប្រទេស របស់ខ្លួន សម្រាប់ការគាំទ្រយ៉ាងខ្លាំងក្លា ក្នុងឱកាស អបអរចំពោះ ភាពជោគជ័យដ៏ត្រចះត្រចង់ទាំងឡាយ ដែលបានឆ្លងកាត់រួមគ្នាអស់រយៈពេល ១ ឆ្នាំកន្លងទៅនេះ។ ក្រៅពីរង្វាន់ធំ ម៉ូតូ HONDA DREAM ឆ្នាំ២០២៤ ចំនួន២ រង្វាន់ ក៏មានរង្វាន់ទូទឹកកកចំនួន ១០ រង្វាន់ និង ម៉ាស៊ីនបំពងស្ងួតចំនួន ២០ រង្វាន់ ក៏ត្រូវបានប្រគល់ដល់ ដៃគូអាជីវកម្ម ប្រកបដោយអារម្មណ៍ត្រេកអរយ៉ាងខ្លាំង ទន្ទឹមនឹងអារម្មណ៍មោទកភាព។
អ្នកឈ្នះរង្វាន់ធំទី១ ម៉ូតូ HONDA DREAM ឆ្នាំ2024 មានឈ្មោះថា ៖ អ្នកស្រី អ៉ឹង សុខខេង ដែលជាម្ចាស់ហាង អ៉ឹង កែងស្រេង ដែលមានទីតាំងស្ថិតនៅ ក្រុងតាខ្មៅ មានមតិយល់ថា៖
“មានអារម្មណ៍រំភើប ព្រោះនេះជាលើកដំបូង ដែលបានត្រូវរង្វាន់ធំ អគុណជាខ្លាំងដល់ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប និងក្រុមហ៊ុន KHH ដែលនាំមកផលិតផលសាប៊ូកូនក្មេងសរីរាង្គម៉ាកKLEN ដែលមានគុណភាព ជូនដល់ប្រជាពលរដ្ឋខ្មែរ”
អ្នកឈ្នះរង្វាន់ធំទី២ ម៉ូតូ HONDA DREAM ឆ្នាំ2024 មានឈ្មោះថា ៖ អ្នកស្រី ផង់ ធីតា ដែលជាម្ចាស់ហាង ចែស្រី ដែលមានទីតាំងស្ថិតនៅ ភូមិ ដូនសរ ឃុំ ដូនសរ ស្រុកស្វាយជ្រុំ ខេត្ត ស្វាយរៀង ផ្តល់ជាមតិយល់ថា៖
“ពេលដែលដឹងថាត្រូវរង្វាន់ម៉ូតូ ពិតជារំភើបខ្លាំង សំណាង1/100 មិននឹកស្មានដល់ និងសូមផ្តាំផ្ញើដល់ អោយប្រជាពលរដ្ឋ ងាកមកប្រើផលិតខ្មែរ សាប៊ូកូនក្មេងសរីរាង្គម៉ាក KLEN ដែលមានគុណភាពល្អ តម្លៃសមរម្យ ក៏ដូចជាបន្ថែម ការងារអោយប្រជាពលរដ្ឋ និងជម្រុញសេដ្ឋកិច្ចជាតិរីកចម្រើនទៅដល់មុខបន្តទៀត“
ក្រុមហ៊ុន អាយជី ត្រេឌីងគ្រុប ឯ.ក និង ក្រុមហ៊ុនខ្មែរហៅហូល & ហ៊ែលឃែរ (ហៅកាត់ថា KHH) ទទួលបានកិតិ្តយសដ៍ខ្ពង់ខ្ពស់ ដែលឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប១ឆ្នាំនៃផលិតផលសាប៊ូកូនក្មេងសរីរាង្គម៉ាក KLEN មានប្រសាសន៍កោតសរសើរក្រុមហ៊ុនទាំងពីរ និងដៃគូអាជីវកម្ម ដែលបានរួមចំណែកអភិវឌ្ឍឧស្សាហកម្ម និងបំពេញតម្រូវការទីផ្សារកម្ពុជា។
ក្រុមហ៊ុន អាយជី ត្រេឌីងគ្រុប ឯ.ក និងក្រុមហ៊ុន Khmer Household & Healthcare ហៅកាត់ KHH នឹងបន្តការផ្តល់ជូនពិសេសៗជាច្រើនទៀត សម្រាប់ដៃគូម្ចាស់អាជីវកម្ម និង អតិថិជន ដែលផ្ដល់ជូននូវផលិតផលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននិង ផលិតផលសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ប្រកបដោយគុណភាពខ្ពស់ដល់អ្នកប្រើប្រាស់ និងតម្លៃសមរម្យ ធានាជូន អ្នកលក់ដុំនិង អ្នកលក់រាយក្នុងប្រទេសកម្ពុជា។
គួររំលឹកផងដែរថា សាប៊ូកូនក្មេងសរីរាង្គម៉ាក KLEN ដំបូងគេនៅកម្ពុជា សម្រាប់ទារកចាប់ពី ០ខែ រូបមន្ត ផ្សំពីសារ៉ាយសមុទ្រស្ពីរ៉ូលីណាពីប្រទេសកូរ៉េ ជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយ សំបូរទៅដោយវីតាមីន E ជំនួយទាំងស្បែកឲ្យទន់ល្មើយ ការពារពីប្រតិកម្មអាលែហ្សី និងពន្លឿនសក់ដុះបានល្អ។ ចំណែកឯសាប៊ូលាងដបទឹកដោះគោម៉ាក KLEN ផលិតពីរូបមន្តសរីរាង្គ ១០០% ជាមួយមុខងារ អាចកម្ចាត់មេរោគបានល្អបំផុត ប្រើបានជាមួយដបទឹកដោះគោ ក្បាលដោះ ក៏ដូចជារបស់របរ ប្រើប្រាស់ផ្សេងៗរបស់ទារក។