សេដ្ឋិនីមានទ្រព្យ១ពាន់លា.ន$ ធ្វើរឿងធំៗ៣នេះ ជួយឲ្យខ្លួនជោគជ័យលើវិស័យគ្រឿងសម្អាង
Kan DaraAPRIL 24 2024890 views

លោកស្រី Kim Kardashian គឺជាតារាម៉ូដែល ពាណិជ្ជករ ផលិតករ និងតារាសម្តែង និងត្រូវបានទស្សនាវដ្តី Forbes ប៉ាន់ស្មានថាមានទ្រព្យសម្បត្តិប្រមាណ ១.៧ ពាន់លានដុល្លារ ដោយសារអាជីវកម្មគ្រឿងសម្អាងពីររបស់លោកស្រីគឺ KKW Beauty និង Skims រួមទាំងសាច់ប្រាក់ដែលទទួលបានពីការឡើងបុស្តិ៍ទូរទស្សន៍ ព្រមជាមួយការវិនិយោគតូចៗផ្សេងទៀត។

Kim Kardashian បានបង្កើត KKW Beauty នាឆ្នាំ២០១៧ បន្ទាប់ពីភាពជោគជ័យរបស់ប្អូនស្រី គឺអ្នកស្រី Kylie Jenner ។ លោកស្រីបានប្រើក្បួនលក់របស់ Kylie Jenner ដោយប្រើ លើទីផ្សារប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមដើម្បីទាក់ទាញអតិថិជន។ ការដាក់លក់លើកដំបូង លោកស្រីអាចលក់ផលិតផលគ្រឿងសម្អាងអស់ចំនួន៣០ ម៉ឺនឈុតក្នុងរយៈពេលពីរម៉ោងប៉ុណ្ណោះ។ នៅឆ្នាំ២០១៨ អាជីវកម្មនេះបានពង្រីកខ្លួនកាន់តែធំ និងរកចំណូលបានប្រហែល ១០០លានដុល្លារ។

លោកស្រីបាននិយាយថា៖ «វាជាលើកទីមួយហើយដែលខ្ញុំបានបោះជំហានពីការផ្តល់អាជ្ញាប័ណ្ណ និងបានក្លាយជាម្ចាស់កម្មសិទ្ធិ»Kardashian បានកាន់កាប់កម្មសិទ្ធិនោះកាលពីពីរឆ្នាំមុននៅពេលដែលលោកស្រីលក់ហ៊ុន ២០% នៃ KKW Beauty ទៅឱ្យក្រុមហ៊ុនផលិតគ្រឿងសំអាង Coty ក្នុងតម្លៃ ២០០លានដុល្លារជាកិច្ចព្រមព្រៀងមួយដែលមានតម្លៃដល់ក្រុមហ៊ុនចំនួន ១ពាន់លានដុល្លារ។ ខណៈដែលទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថាតួលេខនេះមានសភាពហើមបន្តិចគឺ Coty ដែលបានទិញ ៥២% នៃ Kylie Cosmetics នៅក្នុងឆ្នាំ២០២០ ត្រូវបានគេដឹងថាចំណាយលើសភាគហ៊ុនដែលនៅសល់របស់អ្នកស្រី ៧២% នៅតែមានតម្លៃប្រហែល ៥០០លានដុល្លារអាមេរិក។

បន្ទាប់មកក្រុមហ៊ុនទីពីររបស់លោកស្រី Kim Kardashian គឺក្រុមហ៊ុន Skims បានបើកដំណើរការនៅឆ្នាំ២០១៩។ លោកស្រីបានរៃអង្គាសប្រាក់ពីអ្នកច្នៃម៉ូដដូចជា Net-a-Porter’s Natalie Massane និង Theory’s Andrew Rosen ហើយរកប្រាក់បាននៅលើបណ្តាញសង្គមដ៏ធំធេងរបស់លោកស្រីដើម្បីទាក់ទាញយីហោនេះ។ 

Kim Kardashian  កាន់កាប់ភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុន Skims ដែលគ្រប់គ្រងយ៉ាងជិតស្និទ្ធដែលមិនបានបង្ហាញប្រាក់ចំណូលរបស់ខ្លួនឡើយ។ ប្រភពស្និតនឹង Skims បានប្រាប់ Forbes អំពីប្រតិបត្តិការមួយដែលផ្តល់តម្លៃដល់ក្រុមហ៊ុនផលិតសម្លៀកបំពាក់នេះចំនួន ៥០០ លានដុល្លារ។ ជាលទ្ធផល Forbes បានប៉ាន់ស្មានថាភាគហ៊ុនរបស់ Skims មានតម្លៃជាង ២២៥ លានដុល្លារដែលអាចជួយលើកទ្រព្យសម្បត្តិរបស់លោកស្រី Kim Kardashian ឡើងដល់ទៅ ១.៧ ពាន់លានដុល្លារ។

ក្នុងនោះ ទ្រព្យសម្បត្តិដែលនៅសល់របស់ Kim Kardashian ស្ថិតនៅក្នុងសាច់ប្រាក់ និងការវិនិយោគ រួមទាំងអចលនទ្រព្យ។ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១២ មកលោកស្រីរកប្រាក់ចំណូលបានយ៉ាងតិច ១០ លានដុល្លារតាមរយៈការសិក្សាររបស់ Forbes។ លោកស្រីក៏មានទ្រព្យ ៣ នៅ Calabasas ភាគពាយព្យនៃរដ្ឋ Los Angeles និងផលប័ត្រនៃការវិនិយោគឈីបខៀវ រួមទាំងភាគហ៊ុនរបស់ Disney, Amazon, Netflix និង Adidas ផងដែរ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia