កើនថែមទៀត! នេះជាសិ្ថតិភ្ញៀវទេសចរសរុប ទូទាំងប្រទេស ដើរលេងកម្សាន្ត ក្នុងពេលចូលឆ្នាំខ្មែរ៤ថ្ងៃ
Ping Chou EngAPRIL 17 20241 K views

រយៈពេល០៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលត្រូវនឹងថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋខ្មែរដែលជាភ្ញៀវទេសចរជាតិបានធ្វើដំណើរដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេស មាន​ចំនួនសរុបប្រមាណ ២១.៧០ លាននាក់ និងភ្ញៀវទេសចរបរទេស មានចំនួនសរុបប្រមាណ ១១ម៉ឺននាក់ ខណៈក្នុងចំណោមប្រជាពលរដ្ឋដែលបានដើរលេងកម្សាន្តក្នុងខេត្តមានតែប្រមាណ ៣០% ប៉ុណ្ណោះដែលបានស្នាក់នៅលើសពីមួយយប់ឡើងទៅ។

យោងតាមប្រភពពីក្រសួងទេសចរណ៍បានឱ្យដឹងដែរថានាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ឆ្នាំ២០២៤នេះប្រជាពលរដ្ឋដែលដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសមានចំនួនកើនឡើងច្រើន ស្របពេលដែលពិធីបុណ្យចូលឆ្នាំមានដល់០៤ថ្ងៃ ដោយក្នុងពេលដែលពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិកាលពីឆ្នាំ២០២៣កន្លងទៅ មានរយៈពេលត្រឹមតែ០៣ថ្ងៃ ដែលមានប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ១៣,១៣ លាននាក់តែប៉ុណ្ណោះ។

439019098 819147656912661 4387075866060331104 N

បន្ថែមពីនេះក្រសួងទេសចរណ៍ក៏បានបញ្ជាក់ផងដែរថាចំពោះចំនួនភ្ញៀវទាំងជាង ២១លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើបានដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា៕

437858345 819147723579321 6169354567018009908 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia